វិស័យពាណិជ្ជកម្ម

ស្ថាប័នវាយតម្លៃហិរញ្ញវត្ថុដ៏ល្បីល្បាញមួយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ និងព្រមានពីហានិភ័យសេដ្ឋកិច្ចមួយចំនួន


Moody's Ratings ដែលជាក្រុមហ៊ុនវិភាគ និងផ្តល់សេវាកម្មវាយតម្លៃហិរញ្ញវត្ថុដ៏ល្បីមួយនៅលើពិភពលោក បានអះអាងថា កម្លាំងសេដ្ឋកិច្ច និងទំហំសារពើពន្ធរបស់ប្រទេសថៃ បច្ចុប្បន្ន ហាក់ស្ថិតក្នុងស្ថានភាពកាន់តែលំបាក។ ក្រុមហ៊ុននេះ បានអះអាងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះនឹងមិនអាចឡើងដល់កម្រិត ដែលខ្លួនបានព្យាករក្នុងរង្វង់២,៩% នោះទេ ពោលគឺអាចកើនឡើងខ្ពស់បំផុតក្រោម២%។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រុមហ៊ុនវាយតម្លៃហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅលើពិភពលោក Moody's Ratings បានវាយតម្លៃថា ស្ថានភាពស្ថិរភាពរូបិយប័ណ្ណរបស់ថៃមិនមានសុវត្ថិភាពនោះទេ នៅពេលនេះ ខណៈកម្លាំងជំរុញសេដ្ឋកិច្ច និងទំហំសារពើពន្ធរបស់ប្រទេសនេះ ក៏បានបង្ហាញសញ្ញាអវិជ្ជមានគួរបារម្ភផងដែរ។ ក្រុមហ៊ុននេះ បានអះអាងថា សន្ទុះជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃមានស្ថានភាពយឺតខ្លាំង ដោយសារសម្ពាធសារពើពន្ធកើនឡើង និងភាពងាយរងគ្រោះដោយសារវិបត្តិខាងក្រៅ ជាពិសេសការផ្លាស់ប្តូរប្រពន្ធពាណិជ្ជកម្មសកល។

ការដាក់ពន្ធបដិការដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងភាពមិនច្បាស់លាស់ជុំវិញការរឹតបន្តឹងពាណិជ្ជកម្មសកល កំពុងបន្ថែមផលប៉ះទង្គិចដល់សេដ្ឋកិច្ចរបស់ថៃ កាន់តែខ្លាំង ជាពិសេសការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់ប្រទេសនេះក្នុងខ្សែច្រវាក់តម្លៃសកល និងតំបន់។

ការនាំចេញ ផលិតផល ដែលជំរុញសេដ្ឋកិច្ចរបស់ថៃ ត្រូវបានគេរំពឹងថា នឹងទទួលរងការកើនឡើងសម្ពាធពីលទ្ធិគាំពារនិយម បន្ថែមលើផលប៉ះពាល់ពាណិជ្ជកម្មដោយផ្ទាល់។ ស្ថិតក្នុងស្ថានភាពបែបនេះប្រទេសថៃ ក៏ប្រឈមមុខនឹងការប៉ះពាល់ដោយប្រយោលផងដែរ ជាពិសេសភាពតានតឹងរវាងអាម៉េរិក និងចិន។

ដោយឈរលើទឡ្ហីករណ៍ខាងលើនេះ ក្រុមហ៊ុន Moody's Ratings បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ ពី២,៩% មកនៅត្រឹមប្រមាណ២% ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ ក្រុមហ៊ុននេះជឿជាក់ថា ភាពទន់ខ្សោយនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច រួមទាំងការថយចុះកម្លាំងពលកម្ម និងគម្លាតនៃជំនាញអាចនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែលំបាក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីបំផុតអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកចុះកិច្ចព្រមព្រៀងរ៉ែ ដែលលោក ដូណាល់ ត្រាំ ទទូចចង់បានហើយ

ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៣០ ខែមេសា បានឈានដល់ការចុះកិច្ចព្រមព្រៀងរ៉ែ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទទូចចង…

ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ វឌ្ឍនភាពផ្នែកនិរន្តរភាពរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រេចបានសមិទ្ធិផលជាច្រើន ជាមួយនឹងមហិច្ឆិតាផ្នែកនិរន្តរភាពរបស់ខ្លួនសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ