អត្ថបទក្រុមហ៊ុន

ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេក្នុងប្រទេសកម្ពុជា


ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ "Extra Stout" ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង "Reserve" ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែល ផលិតឡើង សម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។
កម្មវិធីសម្ពោធស្រាបៀរ ABC Reserve ដែលជាពីធីជប់លៀងឯកជនផ្តាច់មុខមួយ ផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគំតន្ត្រី និង ការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។
ដោយ

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈ ស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់ យុវជនជំំនាន់រក្រោយ តាមរយៈការទទួលបាននូវរបទពិសោធរសជាតិថ្មីបន្ថែម។ ផលិតផលនេះពិតជាខុសប្លែកពីផលិតផលដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ABC គឺជាយីហោដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។ យើងខ្ញុំមានក្តីរំភើបរីករាយដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវរសនិយមថ្មី ហើយរីករាយក្នុងពេលរាត្រីដ៏អស្ចារ្យជាមួយ “ABC Reserve” ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»

ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវ​បាន​ផលិត​ដោយ​គ្រឿង​ផ្សំ​ ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ រួម​ទាំង​ស្រូវសាលីលំដាប់​ខ្ពស់​ដែល​ផលិត​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នក​ជំនាញផលិត​ស្រាបៀ​ររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។

លោកស្រី Susanne Bose ដែលកំពូលអ្នក​ជំនាញផលិត​ស្រាបៀររបស់ក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវសម្រាប់ស្រាបៀរ ABC Reserve ត្រូវបានចំណាយពេលមួយយ៉ាងយូរ។ ​ស្រាបៀររបស់ យើង​នេះ​ត្រូវបានផលិតដោយការដកស្រង់មតិពីអតិថិជនរបស់យើង ដើម្បី​បង្កើត​តុល្យភាពមួយដែលសមស្របគ្នា។ អ្នកពិសាអាច ទទួលបានរសជាតិស្រាបៀរស្រទន់ដែលមាន ក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេទទួលបាននូវបទពិសោធន៍មួយថ្មីដែលខុសពីវីស្គី។»

ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយ ត្រូវបានធ្វើឡើងដោយមានការសហការជាមួយនឹងបារដ៏ប្រណីតស្រស់ស្អាតបំផុតមួយក្នុងរាជធានីភ្នំពេញគឺ Bar Menaka។ ជាមួយនឹងការរចនាបទយ៉ាងពិសេសពី Bar Menaka កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserve បានផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគុំតន្ត្រី និង ការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។

ការសម្តែងនោះមានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុកគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្កើតនូវបរិយាកាសដ៏អស្ចារ្យ។ បន្ទាប់មកបរិយាកាស​ក៏កាន់តែពិសេស នៅពេល DJ Maily បានបង្ហាញនូវការប្រគុំតន្រី្តទាន់សម័យ។ រាត្រីនេះត្រូវបានបញ្ចប់ជាមួយការប្រគុំតន្រ្តីដ៏ពិសេសផ្តាច់មុខពី DJ Soda ដែលជា DJ លំដាប់កំពូលរបស់ប្រទេសកូរ៉េ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិ ដែលបានបង្កើតនូវបរិយាកាសយ៉ាង ស្រស់ស្អាតមិនធម្មតា រហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះ គួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះរបស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះកាន់តែមិនអាចបំភ្លេចបាន។

ស្រាបៀរ ABC Reserve នឹង​មាន​លក់ផ្ដាច់មុខតែនៅ​ភោជនីយដ្ឋាន​ បារ និង​ក្លឹបលំដាប់ខ្ពស់នានា នៅ​ ក្នុងទីក្រុង​សំខាន់ៗ ជុំវិញ​ប្រទេស​កម្ពុជា រួម​មាន​រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុង​បាត់ដំបងប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងខ្ញុំរំពឹងថានឹងឃើញពិធីជប់លៀងពិសេសៗ នឹងកើតឡើង នៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។ សូមតាមដានទំព័របណ្ដាញសង្គមរបស់ស្រាបៀរ ABC សម្រាប់ ព័ត៌មានបន្ថែម៕

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖

ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia




អត្ថបទបន្ទាប់


ស្ថានីយប្រេងឥន្ធនៈជាង៧០០ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ និងបន្លំគុណភាពនៅ៦ខែឆ្នាំនេះ

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា យ៉ាងហោ…

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែបន្ថែម

ក្រោយពីមើលឃើញ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ នៅបន្ដរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ