អត្ថបទក្រុមហ៊ុន

ស្រាបៀរ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី


ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។
ស្រាបៀរ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី
ដោយ

ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ ចាប់តាំងពីការសម្ពោធ ជាផ្លូវការបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយផ្តល់ជូននូវរសជាតិ ស្រូវសាលីលំដាប់​ខ្ពស់​ លាយនឹងវីស្គីដ៏ស្រទន់។ ការណែនាំនូវទម្រង់កំប៉ុងវែង ជាជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបំពេញតាមតម្រូវការដែលចេះតែវិវត្តទៅមុខរបស់ អតិថិជនសម័យទំនើប និងពង្រីកទំហំទីផ្សាររបស់ខ្លួនផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការណែនាំជា ផ្លូវការនូវទម្រង់កំប៉ុងវែងនេះ គឺជាការបោះជំហានដ៏រំភើបមួយសម្រាប់ស្រាបៀរ ABC Reserve។ ចំពោះទម្រង់ថ្មីនេះ​មានអត្ថន័យដូចនឹង ពាក្យប្រចាំយីហោរបស់យើងគឺ « ឧត្តមភាពដ៏ល្អឯក » ហើយច្នៃឡើងដើម្បីបំពេញតម្រូវការអតិថិជនយុវវ័យ ដែលស្វែងរកបទពិសោធន៍ថ្មីៗ និងជម្រើសភេសជ្ជប្លែកៗ។»

ទម្រង់កំប៉ុងវែង មានរូបមន្តសម្ងាត់ដូចគ្នាដដែល ដែលបានធ្វើឱ្យ ស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោម អ្នកចូលចិត្តស្រាបៀរនៅកម្ពុជា។ ដោយមានរសជាតិឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ស្រាបៀរនេះត្រូវបានបង្កើត ឡើងដោយកំពូលអ្នក​ជំនាញផលិត​ស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត។

លោក បានបន្ថែមថា៖ «នៅក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាផ្តល់ជូននូវផលិតផល និងបទពិសោធន៍ល្អឯកសម្រាប់អតិថិជន។ ទម្រង់កំប៉ុងវែងនេះ ជាការឆ្លុះបញ្ចាំងពីការយល់ដឹងមួយនេះ និងជា ការប្តេជ្ញាចិត្តរបស់យើងទៅលើភាពច្នៃប្រឌិតថ្មី និងទាន់សម័យដល់អតិថិជនរបស់យើង»។

ទម្រង់កំប៉ុងវែងថ្មីនេះ ដែលមានកម្រិតជាតិអាល់កុល ៧% មានការរចនាស្រស់ស្អាតដែលបង្ហាញពីនិមិត្តសញ្ញា តោរបស់ ABC នៅក្នុងពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយ។ ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

ស្រាបៀរ ABC Reserve ជាស្រាបៀរឥតខ្ចោះសម្រាប់ការប្រារព្ធពិធីផ្សេងៗដូចជាខួបកំណើត អាពាហ៍ពិពាហ៍ ឬត្រឹមតែ ពេលវេលារីករាយជាមួយមិត្តភ័ក្តិក៏បាន ហើយគឺជាផលិតផលមួយរបស់ ABC ស្ថិតក្រោមក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀរ ABC Reserve មានកម្មវិធី និងការបញ្ចុះតម្លៃជាច្រើននាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖

● ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia

● ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/




អត្ថបទបន្ទាប់


ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យទាហាន Wagner ចុះហត្ថលេខាលើក្រិតសម្បថចូលរួមជាមួយកងទ័ពរុស្ស៊ី ខណៈការស៊ើបអង្កេតកំពុងបន្ត

ព័ត៌មាន
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យទាហានស៊ីឈ្នូលWagnerទាំងអស់ ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានស្មោះស្មគ្រចំពោះប្រទេសរុស្ស៊ី និងចូលរួមជ…

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងជាមួយថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលអណត្តិទី៧

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ