អត្ថបទពាណិជ្ជកម្ម

ការទទួលស្គាល់ពីស្នាដៃជ័យជំនះក្នុងការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់


ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ – សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួត ប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់”។ ការប្រកួតប្រជែងនេះ បានទាក់ទាញ អ្នកចូលរួមប្រមាណ ២០០នាក់ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងបច្ចេកទេសផលិតទំនើប ក្នុងវិស័យ ឧស្សាហកម្មច្នៃម៉ូតសម្លៀកបំពាក់នៅកម្ពុជា។
ការទទួលស្គាល់ពីស្នាដៃជ័យជំនះក្នុងការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់
ដោយ
អំពី Khmer Enterprise

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូគាំទ្រ គណៈកម្មការវិនិច្ឆ័យ បេក្ខជន និងភ្ញៀវកិត្តិយ ដែលបានចូលរួមក្នុង បេសកកម្មរបស់សហគ្រិនខ្មែរ កសាងវេទិកាដ៏រឹងមាំសម្រាប់សហគ្រិន ដើម្បីបង្ហាញទេពកោសល្យ និង លើកកម្ពស់ភាពច្នៃប្រឌិតនៃម៉ាកយីហោក្នុងស្រុក។

ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់៖

គួររំលេចផងដែរថា វិស័យកាត់ដេរវាយនភ័ណ្ឌ និងសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុង ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ស្មើនឹង ៥២% នៃទំហំនាំចេញសរុបក្នុងឆ្នាំ ២០២៤ គិតជាទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារ និងបាន បង្កើតរោងចក្ររហូតដល់ជាង ១៦០០ កន្លែង ដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករជាង ៩០០.០០០ នាក់។[*] ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ អនុវិស័យនេះ សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និងសម្លៀក បំពាក់ ក្រោមប្រធានបទ “សម្លៀកបំពាក់ធ្វើការ ច្នៃពីក្រមាខ្មែរ” ដែលជម្រុញសង្វាក់ផលិតកម្មវត្ថុធាតុ ដើមក្នុងស្រុក បង្កើនការយល់ដឹង និងពង្រឹងភាពធន់ក្នុងវិស័យកំណើនសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា "រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សហគ្រិនខ្មែរ បានបង្កើតវេទិកា ដែលឆ្លើយតមទៅនឹងការរីកលូតលាស់ក្នុងវិស័យវាយនភណ្ឌ និងសម្លៀក បំពាក់ ប៉ុន្តែបានបន្ថែមក្នុងការសម្រួច និងបង្កើតជាយុទ្ធសាស្តស្រ្តអនុវិស័យច្នៃ និងបង្ហាញម៉ូត សម្លៀក បំពាក់ ដែលផ្អែកលើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាមួយបច្ចេកទេសផលិតកម្មទំនើប។”

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក។

សហគ្រិនខ្មែរសូមអញ្ចើញសាធារណៈជន ចូលរួមដេញថ្លៃម៉ូតសម្លៀកបំពាក់ ដែលជាស្នាដៃក្នុងកម្មវិធី កាត់ដេរផលិតផល វាយនភណ្ឌ និងសម្លៀកបំពាក់ តាមរយៈតំណភ្ចាប់ខាងក្រោម៖

References

[*] Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC) and the European Chamber of Commerce (EUROCHAM) of Cambodia. (2025, March). Cambodia Garment, Footwear and Travel Goods (GFT) Sector Brief: Issue 4. Retrieved fromhttps://www.eurocham-cambodia.org/uploads/69294-en_cambodia-gft-sectoral-brief-issue-4_final.pdf




អត្ថបទបន្ទាប់


ថៃកំពុងជួបគ្រោះទឹកជំនន់ដ៏កំណាច និងព្រមានឱ្យខេត្តចំនួន១៣ប្រុងប្រយ័ត្នឱ្យបានខ្ពស់

ក្រសួងទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ (DDPM) បានចេញការព្រមានទៅកាន់ខេត្តថៃចំនួន១៣នៅភាគខាងត្បូង ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ