វិបត្តិនៅអាហ្វហ្កានីស្ថាន

ចិនរំឭកអាមេរិកឲ្យបំពេញកាតព្វកិច្ចនៅអាហ្វហ្កានីស្ថានិឲ្យបានត្រឹមត្រូវ ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញក្តី


ចិនក្រើនរំឭកអាមេរិកថា បំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវសម្រាប់អាហ្វហ្កានីស្ថាន ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញយ៉ាងណាក្តី។ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន ភាគីចិនបានក្រើនរំឭកអាមេរិកឲ្យបំពេញកាតព្វកិច្ចដែលខ្លួនត្រូវធ្វើ សម្រាប់ប្រទេសអាហ្វហ្គានីស្ថានឲ្យបានត្រឹមត្រូវ ទោះបីជា អាមេរិកដល់ពេលត្រូវចាកចេញពីប្រទេសមួយនេះក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនរំឭកអាមេរិកឲ្យបំពេញកាតព្វកិច្ចនៅអាហ្វហ្កានីស្ថានិឲ្យបានត្រឹមត្រូវ ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញក្តី
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​លោក វ៉ាង យី បាន​ទាមទារ​អា​មេ​រិ​ក​ឲ្យ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់ អា​ហ្វ​ហ្គា​នី​ស្ថាន រួម​ជាមួយនឹង​ជំនួយ​មនុស្សធម៌​ផ្សេង​ៗ​ទៀត សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លើស​ពី​នេះ​ទៅ​ទៀត លោក វ៉ាង យី ថែម​ទាំង​បាន​ជំរុញ​ឲ្យ​អា​មេ​រិ​ក​ធ្វើការ​ជិត​ស្និ​ទ​ជាមួយ​ក្រុម​តា​លី​បង់ ដើម្បី​សម្រួល​ឲ្យ​សហគមន៍​អន្តរជាតិ ចូលរួម​ជាមួយ​មេដឹកនាំ​តា​លី​បង់​ថ្មី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ផ្តល់​ការ​ណែនាំ ជា​វិជ្ជមាន​ដល់​ពួក​គេ​ក្នុង​ការ​ដឹកនាំ​ប្រទេស​។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន បន្ទាប់​ពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ លោក វ៉ាង យី បាន​និយាយ​ថា​៖ «​សហរដ្ឋអាមេរិក​ត្រូវ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ផ្តល់​ឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​នូវ​តម្រូវការ​សេដ្ឋកិច្ច ការ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ និង​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ ដើម្បី​ជួយ​ឱ្យ​របប​ថ្មី​នេះ រក្សា​ដំណើរការ​ធម្មតា​នៃ​ស្ថាប័ន​រដ្ឋាភិបាល រក្សា​សន្តិសុខ និង​ស្ថិរភាព​សាធារណៈ ទប់ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយ​បណ្ណ និង ការ​កើនឡើង​តម្លៃ​ទំនិញ ជាដើម​។​ល​។​»

គួរ​កត់​សម្គាល់ថា ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ខាងក្រៅ​អាកាស​យាន្ត​ដ្ឋា​ន​ក្រុង​កា​ប៊ុល ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១៧០​នាក់ ក្នុង​នោះ​មាន ១៣​នាក់​ជា​យោធា​អា​មេ​រិ​ក​ផង​ដែរ​។

សហរដ្ឋអាមេរិក​បាន​ឆ្លើយ​តប​វិញ ដោយ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​សមាជិក​សកម្មប្រយុទ្ធ ដែល​គេ​សង្ស័យ​ថា ជា​ក្រុម អាយ​ស៊ី​ស (ISIS) និង​ជា​បណ្តាញ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ី​ស្លា​ម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​។

គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ប្រទេស ឬ​ភាគី​ណាមួយ​ទទួលស្គាល់​ជា​ផ្លូវការ​ស្របច្បាប់ នូវ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់​នោះ​ទេ ប៉ុន្តែ​ចិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​តា​លី​បង់ ចាប់តាំងពី​ពួក​គេ​វាយ​ដណ្តើម​បាន​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ទី ១៤ សីហា​កន្លង​ទៅ​មក​ម្ល៉េះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំងឺដុំពកស្បែកគោ ក្របីបន្ដឆ្លងរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ខណៈការចាក់វ៉ាក់សាំងកំពុងបន្ដធ្វើយ៉ាងសកម្ម

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ជំងឺដុំពកស្បែកគោ ក្របី កំពុងបន្តរីករាលដាលឆ្លងនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង ដែលបានធ្វើឱ្យសត្វគោ ក្របី ...

រដ្ឋមន្ត្រីក្រសួងសាធារការមិនចង់លឺលេសដោះសារពីក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ យឺតយ៉ាវ

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ ពន្លឿនការសាងសង់របស់ខ្លួន ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានប្រមាណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ