អត្ថបទពាណិជ្ជកម្ម

ឥឡូវនេះ ពលរដ្ឋខ្មែរ-ឥស្លាម អាចប្រើប្រាស់សេវាធនាគារ អេស៊ីលីដា តាមរយៈគម្រោង«លុយខ្ញុំស្អាត» ដោយមិនប្រាសចាកពីគោលការណ៍ច្បាប់ឥស្លាម


ធនាគារ អេស៊ីលីដា និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីអំពីការអនុវត្តកម្មវិធីគម្រោង «លុយខ្ញុំស្អាត» ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរ-ឥស្លាម ទាំងអស់ អាចប្រើប្រាស់សេវាធនាគារអេស៊ីលីដាបានដោយងាយស្រួល និងមិនប្រាសចាកពីគោលការណ៍ច្បាប់ឥស្លាម (RIBA)នោះឡើយ។
ឥឡូវនេះ ពលរដ្ឋខ្មែរ-ឥស្លាម អាចប្រើប្រាស់សេវាធនាគារ អេស៊ីលីដា តាមរយៈគម្រោង«លុយខ្ញុំស្អាត» ដោយមិនប្រាសចាកពីគោលការណ៍ច្បាប់ឥស្លាម
ដោយ
អំពី Acleda Bank

គោលការណ៍ច្បាប់របស់ឥស្លាម RIBA គឺមានការហាមប្រាមចំពោះ ទាក់ទងនឹងផលរបរ ដែលបានមកពីអត្រា​ការប្រាក់ ដូច្នេះហើយ ទើបពលរដ្ឋខ្មែរ-ឥស្លាម មានការលំបាកក្នុង​ការបង្កើតគណនី​ដាក់ប្រាក់សន្សំនៅធនាគារ ដោយសារតែបារម្ភថា ប្រាសចាកពីគោលការណ៍​ច្បាប់របស់ឥស្លាម RIBA។

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន នៅកម្ពុជា មានពលរដ្ឋខ្មែរ-ឥស្លាមសរុបជាង ៨០ម៉ឺននាក់ ប៉ុន្ដែ ការប្រើប្រាស់សេវាធនាគារ​សម្រាប់ពួកគាត់ គឺមិនសូវមានភាពទូលំទូលាយនោះឡើយ ដោយសារតែមានការហាមប្រាមមួយចំនួន​នៅក្រោមគោលការណ៍ច្បាប់ឥស្លាម។ ប៉ុន្ដែ តាមរយៈកម្មវិធីគម្រោង «លុយខ្ញុំស្អាត» ដែលទើប​តែបានដាក់ឱ្យ​ប្រើប្រាស់ ដោយធនាគារ អេស៊ីលីដា ក្រោមការសហការជាមួយនឹង​សមាគម អាម៉ាណះតាកាហ្វុល​កម្ពុជា នឹងជួយឱ្យពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់ ​អាចមានលទ្ធភាពប្រើប្រាស់​សេវាធនាគារបាន​យ៉ាងងាយស្រួល ​សម្រាប់ជីវភាពរស់នៅចាំថ្ងៃ ពិសេស អាចទុកដាក់ប្រាក់កាស​របស់ពួកគាត់បាន​យ៉ាងងាយស្រួល មានសុវត្ថិភាពបំផុត និងជៀសផុតពីការបាត់បង់​ដោយយថាហេតុ។

ជាមួយគ្នានេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ដែរថា កម្មវិធីគម្រោង «លុយខ្ញុំស្អាត» នឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់ អាចបើកគណនី​សន្សំ​ដោយមិនទទួលការប្រាក់ ឬការប្រាក់នោះ ត្រូវបានកាត់ចេញ​ដោយស្វ័យប្រវត្តិ​ពីគណនីរបស់ពួកគាត់ ចូលទៅគណនីរបស់សមាគម អាម៉ាណះតាកាហ្វុលកម្ពុជា ហើយសមាគមនឹងប្រើប្រាស់​មូលនិធិទាំងនោះ​ សម្រាប់គម្រោងសហគមន៍ និងសកម្មភាព​សប្បុរសធម៌​នានា ដែលអនុលោមតាមច្បាប់របស់ឥស្លាម។

បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា ភាពជាដៃគូរវាងធនាគារ អេស៊ីលីដា និង សមាគម​អាម៉ាណះតាកាហ្វុលកម្ពុជា ក៏ជាការឆ្លុះបញ្ចាំងនៃការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ដើម្បីផ្ដល់​នូវសេវាហិរញ្ញវត្ថុ ស្របតាមគោលការណ៍ច្បាប់ឥស្លាម និងជាដំណោះស្រាយហិរញ្ញវត្ថុ​ប្រកបដោយតម្លាភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់។

គិតត្រឹមចុងឆ្នាំ២០២៤ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបជាង ១០ពាន់លានដុល្លារ ប្រាក់បញ្ញើសរុបប្រមាណជាង ៨ពាន់លានដុល្លារ និងអតិថិជន​សរុបប្រមាណជាង ៥លាន៥សែននាក់។ ដោយឡែក ដៃគូអាជីវកម្ម​របស់ធនាគារអេស៊ីលីដាវិញ​ មានដល់ទៅជាង ៥៥ម៉ឺនដៃគូ និងអ្នកប្រើប្រាស់អេស៊ី ស៊ូភើអេប សរុបជាង ៤លាន៥សែននាក់៕




អត្ថបទបន្ទាប់


ទំហំ GDP របស់វៀតណាម ធ្លាក់ចុះនៅត្រីមាសដំបូងឆ្នាំនេះ នៅមុនពេលពន្ធគយរបស់លោក ត្រាំ ចូលជាធរមាន

ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានធ្លាក់ចុះបន្តិចនៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងត្រីមាសចុងក្រោយកាលពីឆ្នាំមុន ខណៈប្រទ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ