Advertisement
Advertisement
Advertisement
លទ្ធផល #EBA ចេញហើយ!

អឺរ៉ុប​ព្យួរផ្នែក​ខ្លះនៃ​ EBA ​​លើ​ទំនិញ​សម្លៀក​បំពាក់​ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ស្ករស​របស់កម្ពុជា


សហភាព​អឺរ៉ុប​បាន​សម្រេច​នៅ​ថ្ងៃពុធ ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ដើម្បី​ផ្អាកផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ពី​​កម្ពុជា ដោយ​ប៉ះពាល់​លើ​ទំនិញ​នាំចេញ​សម្លៀក​បំពាក់​មួយ​ចំនួន ក៏ដូចជា ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ស្ករស ផងដែរ។ នេះបើ​យោង​តាម​មន្ត្រី​ព័ត៌មាន​អឺរ៉ុប លោក Adam Kaznowski។
គណៈកម្មការអឺរ៉ុប​សម្រេច​ថ្ងៃទី១២ កុម្ភៈ ២០២០ ព្យួរផ្នែក​ខ្លះនៃ EBA លើ​ទំនិញ​សម្លៀក​បំពាក់​កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​ស្ករ​សពី​កម្ពុជា។
ដោយ
Advertisement

លោក Adam Kaznowski បាន​និយាយ​តាម twitter ដូច្នេះ​ថា ”គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ចិត្ត​ដក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ផ្តល់​ដល់​ប្រទេសកម្ពុជា ដោយសារតែ​ការ​រំលោភ​សិទ្ធិមនុស្ស។”

លោក Adam Kaznowski បាន​សរសេរ​បន្ត​ថា ការ​ដក​នេះ​នឹង​ប៉ះពាល់​លើ​ផលិតផល​​សម្លៀក​​បំពាក់​កាត់ដេរ និង​ស្បែកជើង​មួយចំនួន ខណៈ​ដែល​រាល់​ទំនិញ​ធ្វើដំណើរ និង​ស្ករស ក៏​ត្រូវ​បាន​ប៉ះពាល់​ផងដែរ។

លោក Adam Kaznowski បាន​ដក​ស្រង់​សម្ដីលោក Josep Borrell Fontelles ដែល​ជា​អនុប្រធាន​របស់​គណៈកម្មការ​អឺរ៉ុប ដូច្នេះថា “សេចក្តី​សម្រេច​ចិត្ត​ថ្ងៃនេះ ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​យើង ចំពោះ​ប្រជាជន​កម្ពុជា សិទ្ធិ​របស់​ពួកគេ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស។ ដើម្បី​ទទួល​អនុគ្រោះ​ពាណិជ្ជកម្ម​ឡើងវិញ អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ចាំបាច់។”


ទស្សនៈ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការដកផ្នែកខ្លះនៃ EBA ពីកម្ពុជា


Advertisement

យោង​តាម​​ទិន្នន័យ​ជាផ្លូវការ បាន​ឱ្យ​ដឹង​ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​តម្លៃ ៥,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង ២៩,២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។

មុននឹង​ឈាន​ដល់​ការផ្អាក​ផ្នែក​ខ្លះ​នៃ​ EBA នេះ សហភាព​អឺរ៉ុប​បាន​និយាយ​ក្នុង​របាយការណ៍៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិ​​នយោបាយ​ និង​នីតិរដ្ឋ។

ក្នុងនោះ​ រួមមាន ការ​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្រោម​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាម​ឃាត់​អ្នក​នយោបាយ​ចំនួន ១១៨ រូប ដោយ​តុលាការ​កំពូល មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ។

ការរំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏មាន​ការ​ដក​ហូត​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥០០៧ តំណែង​ ផងដែរ របស់​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការ​ជាប់​ឆ្នោត​ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧៕

Advertisement



អត្ថបទបន្ទាប់


សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្អាក​​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា

ព័ត៌មាន
សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅ​ថ្ងៃ​ពុធ ទី១២ ខែ​កុម្ភ: ឆ្នាំ​២០២០​នេះ ដើម្បី​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ​...

ក្នុងថ្ងៃតែមួយ កម្ពុជាត្រូវបានអឺរ៉ុបដកផ្នែកខ្លះនៃ EBA ខណៈវៀតណាមទទួលបានការអនុម័ត FTA ផ្លូវការពីសភាអឺរ៉ុប

ព័ត៌មាន
នៅក្នុងថ្ងៃតែមួយ ពោលគឺ ថ្ងៃទី ១២ ខែកុម្ភៈនេះ ប្រទេសកម្ពុជាត្រូវបានអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ប៉ុន្ដែ វៀតណាមបែរជាទើបទទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ