អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នា ដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែនតាមរយៈ Mastercard Move


ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ បានចាប់ដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែនតាមរយៈ Mastercard Move ដែលជាការនាំយកផលប័ត្រនៃការផ្ទេរប្រាក់ក្រៅប្រទេស នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នា ដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែនតាមរយៈ Mastercard Move
ដោយ
អំពី Acleda Bank

តាមរយៈការបញ្ចូល Mastercard Move នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នាពេលនេះ អ្នកប្រើប្រាស់ និងសាធារណជន អាចផ្ទេរប្រាក់ទៅក្រៅប្រទេសទូទាំងពិភពលោក បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយមិនមានភាពរអាក់រអួល ជាមួយនឹងការទទួលបានប្រាក់ភ្លាមៗ ឬក្នុងរយៈពេលដ៏ខ្លីបំផុត (Near Real-Time) អាស្រ័យទៅតាមបណ្តាប្រទេសគោលដៅនីមួយៗ។

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ “ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយ ដោយបានសហការជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការដាក់​​ឱ្យដំណើរការសេវាទូទាត់ឆ្លងដែនតាមរយៈ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ដែលផ្តល់ជូនអតិថិជន នូវមធ្យោបាយ​ផ្ទេរប្រាក់ឆ្លង​ដែនបានកាន់តែងាយស្រួល និងមានតម្លៃសេវាសមរម្យសម្រាប់ប្រជាជនកម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនង​ជាមួយពិភពលោក។    កិច្ចសហការនេះ នឹងនាំមកនូវសេវាទូទាត់ឆ្លងដែនកម្រិតខ្ពស់របស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដោយការតភ្ជាប់​ប្រតិបត្តិការទូទាត់យ៉ាងទូលំទូលាយតាមរយៈធនាគារ អេស៊ីលីដា។ សេវាទូទាត់ឆ្លងដែននេះ អនុញ្ញាតឱ្យអតិថិជនអាចផ្ទេរប្រាក់ជាសកល ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្របដណ្តប់ទូទាំងពិភពលោក ដែលជួយកាត់បន្ថយភាពស្មុគស្មាញនៃប្រតិបត្តិការការផ្ទេរប្រាក់ឆ្លងដែនបានយ៉ាងច្រើន។

ការទូទាត់ប្រាក់ឆ្លងដែនតាមរយៈ Mastercard Move នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នឹងអនុញ្ញាតឱ្យអតិថិជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) អាចផ្ទេរប្រាក់ទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជា វៀតណាម ឥណ្ឌូនេស៊ី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុបដែលស្ថិតក្នុងតំបន់ទូទាត់ប្រាក់អឺរ៉ូតែមួយ (SEPA)។ ការដាក់ឱ្យដំណើរការនេះ គឺជាជំហានដំបូងនៃការពង្រីកវិសាលភាពទូទាត់ប្រាក់ឱ្យកាន់តែទូលំទូលាយ ហើយទីផ្សារបន្ថែមទៀត​ត្រូវបានគ្រោងនឹងបញ្ចូលទៅក្នុងប្រព័ន្ធនាពេលឆាប់ៗខាងមុខនេះ។

លោក ហ្សារ៉ាដ ជេន (Sharad Jain) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុនម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ «កិច្ចសហការរវាង ក្រុមហ៊ុន ម៉ាស្ទ័រកាត និងធនាគារ អេស៊ីលីដា នេះនឹងជួយពង្រឹងលទ្ធភាពទទួលបានសេវាទូទាត់ប្រាក់ឆ្លងដែនដែលមានសុវត្ថិភាព រហ័ស និងមានតម្លាភាព​សម្រាប់ប្រជាជន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។ រាល់អតិថិជន និងអាជីវកម្មនានានឹងទទួលបាន​អត្ថប្រយោជន៍ពីបទពិសោធនៃការទូទាត់ប្រាក់អន្តរជាតិដែលច្បាស់លាស់​ និងមានទំនុកចិត្តខ្ពស់ក្នុង​ការ​ផ្ទេរប្រាក់ឆ្លងដែនតាមរយៈ​ការបញ្ចូលគ្នារវាងសមត្ថភាព Mastercard Move ជាមួយធនាគារ អេស៊ីលីដា ដែលជាប្រជាធនាគារដែលប្រជាជនកម្ពុជាទុកចិត្ត» ។




អត្ថបទបន្ទាប់


ប៉ាគីស្ថាន ចាប់ដៃចិន បញ្ចេញផែនការសន្តិភាព ៥ ចំណុច ដើម្បីសម្របសម្រួលបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់

ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏ស្រួចស្រាវនៅមជ្ឈិមបូព៌ា ប្រទេសប៉ាគីស្ថាន បានសម្រេចនាំចិន ឱ្យចូលរួមក្នុងដំណើរការសម្របសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ