ទេសចរអន្តរជាតិកម្ពុជា

នៅត្រីមាស១ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ កើនជាង១១៤%


បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានថមថយ និងបើកសង្គម-សេដ្ឋកិច្ច ឡើងវិញ សន្ទុះនៃអ្នកដំណើរបរទេសចូលមកកម្ពុជា មានការស្ទុះងើបឡើងវិញកាន់តែច្រើនផងដែរ។ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរបរទេសជាង១៥ម៉ឺននាក់ ដែលមានការកើនឡើងរហូត១១៤% បើប្រៀបធៀបនឹងត្រីមាសទី១ នៅឆ្នាំ២០២១។
ស្ថានភាពទេសចរអន្តរជាតិកម្ពុជា នៅត្រីមាស១ ឆ្នាំ២០២២។ រូបភាព៖ ផេកផ្លូវការក្រសួងទេសចរណ៍

ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាសក៏មានការកើនឡើងគំហុកដល់ទៅជិត១៦០%ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា មានទេសចរអន្តរជាតិសរុបជាង ១៥ម៉ឺននាក់ បានធ្វើដំណើរចូលមក​ប្រទេស​កម្ពុជា ដោយបានកើនឡើងរហូត១១៤% បើប្រៀបធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២១។ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាសមានជាង ៨ម៉ឺននាក់ កើនជិត​១៦០%, អ្នកដំណើរតាមផ្លូវទឹកមានប្រមាណ២ពាន់នាក់ និងអ្នកដំណើរតាមផ្លូវគោកមានជាង៦ម៉ឺននាក់។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបង្ហាញនូវការរំពឹងខ្ពស់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤,ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានភ្ញៀវទេចរ​ច្រើនធ្វើ​ដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងកន្លែងទេសចរណ៍នានានៅទូទាំងប្រទេស​។

បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទោះបី បច្ចុប្បន្ន កម្ពុជាបានជួបបញ្ហាសាំងឡើងថ្លៃ ក៏ពិតមែនប៉ុន្ដែ​នៅតាមតំបន់កម្សាន្ត និងកន្លែងទេសចរណ៍​នានា ក្នុងប្រទេសកម្ពុជា នៅតែមានវត្តមានរបស់ភ្ញៀវទេសចរ​ទៅកម្សាន្ត។ ជាក់ស្ដែង បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តធំៗមានដូចជា ខេត្តសៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ មកដល់ពេលនេះ សម្ទុះនៃការកក់ពីអ្នកទេសចរមាន​ជាបន្ដបន្ទាប់ ដើម្បីស្នាក់នៅ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសជាផ្លូវការ ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេច ហ៊ុន សែន ថ្មីៗនេះ ឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំឡើងវិញ ក្រសួងទេសចរណ៍ ក៏បានក្រើនរំលឹកផងដែរ ដល់អ្នករកស៊ី និងភ្នាក់ងារ ក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រៀមរៀបចំសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ ដើម្បីរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្តីព្រាងច្បាប់«សុវត្ថិភាពម្ហូបអាហារ» នឹងជំរុញបន្ថែមអ្វីខ្លះដល់កំណើនសេដ្ឋកិច្ច?

ព័ត៌មាន
គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០១ ខែមេសានេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដោយក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ស្តីពី សុវត្ថិភ…

សហគ្រិនបច្ចេកវិទ្យា កែវ រស្មី មានមហិច្ឆតាធ្វើឌីជីថលភាវូបនីយកម្មសហគមន៍នៅកម្ពុជា

ព័ត៌មាន
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានឹងមានសក្ដានុពលដ៏អស្ចារ្យសម្រាប់ភាពជោគជ័យ ខណៈដែលវិស័យភស្តុភារ (Logistics) នៅក្នុងប្រទេសកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ