អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ចាប់ដៃគ្នាជាមួយក្រុមហ៊ុន តូតាល់ នៅកម្ពុជា ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសាជីវកម្ម


ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ដែលជាក្រុមហ៊ុនថាមពលអន្តរជាតិដ៏ធំមួយនៅ ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា។
អេស៊ីលីដា ចាប់ដៃគ្នាជាមួយក្រុមហ៊ុន តូតាល់ នៅកម្ពុជា ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសាជីវកម្ម
ដោយ
អំពី Acleda Bank

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម។ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និង អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។ ស្ថាប័នទាំងពីរជាដៃគូសហការដ៏ល្អក្នុងការផ្តល់សេវាកម្មឲ្យគ្នាទៅវិញទៅមក ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុ យ៉ាងសម្បូរបែប ដូចជា ការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណ សមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និងលក់រាយទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់តាមរយៈអេស៊ី ស៊ូភើអេប និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដា អ៊ីនធើណែត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏បានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតូតាល់ដូចជា ការចាក់ប្រេងឥន្ធនៈ សេវាជួសជុល និងថែទាំរថយន្តជាដើម។

លោកស្រី បានបន្ថែមទៀតថា ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នា​​កន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា​លើកទី២នាពេលនេះ ដើម្បីផ្តល់នូវផ្តល់ជម្រើស ហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពបន្ថែមទៀត។ ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។ បន្ថែមពីនេះ តាមរយៈនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុ​ប្រកបដោយនវានុវត្តន៍ សម្រាប់បំពេញ​តម្រូវការរបស់អតិថិជន និងសាធារណជន។ នេះជាការប្តេជ្ញាចិត្តក្នុងការសហការគ្នារវាងស្ថាប័នយើងទាំងពីរ ក្នុងការលើកកម្ពស់ និងផ្តល់នូវដំណោះស្រាយ​ហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយតម្លាភាព និងនវានុវត្តន៍ដែលជាចលករក្នុងការជំរុញកំណើនរីកលូតលាស់​ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ទាំងមូល។"

ជាមួយគ្នានេះដែរ លោកស្រី Dinah Kumar អគ្គនាយិកាក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា) បានគូសបញ្ជាក់ថា ក្រុមហ៊ុនតូតាល់ និងធនាគារ អេស៊ីលីដា បានឈរជើងរឹងមាំនៅក្នុងទីផ្សារកម្ពុជា​អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយស្ថាប័នទាំងពីរក៏មានទំនាក់ទំនង និងកិច្ចសហការល្អជាមួយគ្នាជាយូរមកហើយដែរ។ យ៉ាងណាមិញ ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ​គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់​អំពីការអភិវឌ្ឍខ្លួនទៅមុខ​រវាងស្ថាប័នទាំងពីរ និងដើម្បីរួមគ្នា​ផ្ដល់នូវសេវាកម្ម ក៏ដូចជាបទពិសោធន៍ដ៏ល្អ សម្រាប់​អ្នកប្រើប្រាស់នៃក្រុមហ៊ុនទាំងពីរ និងសង្គមជាតិទាំងមូល តាមរយៈសេវាហិរញ្ញប្បទានថ្មី ដែលអេស៊ីលីដា នឹងផ្ដល់ជូនសម្រាប់អតិថិជន និងដៃគូចែកចាយទាំងអស់របស់​ក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា)។

សូមបញ្ជាក់ថា អេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេនៅកម្ពុជា ដែលបាននិងកំពុងបន្ដចាក់ឫស​ចូលយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តួយ៉ាង គិតត្រឹមដំណាច់ឆ្នាំ ២០២៤ អេស៊ីលីដា មានទំហំទ្រព្យសកម្ម​សរុប​ជាង ១០,៨៣ ពាន់លានដុល្លារ, ប្រាក់បញ្ញើមាន ៨,៣៦ពាន់លានដុល្លារ និងមានគណនីអតិថិជន​ប្រើប្រាស់​​សេវាធនាគារសរុបជាង ៥,៥៣ លានគណនី។ បន្ថែមពីនេះ ធនាគារអេស៊ីលីដា​ មានដៃគូអាជីវកម្មសរុបជាង ៥៦ម៉ឺនដៃគូ និងមានអ្នកប្រើប្រាស់​ អេស៊ី ស៊ូភើអេប ជាង ៤,៤១ លាននាក់៕




អត្ថបទបន្ទាប់


ផែនការទាញយកធនធានរ៉ែកម្រតម្លៃ១,៥ទ្រីលានដុល្លាររបស់អាម៉េរិក មិនទាន់មានបន្លឺនៅឡើយទេ

សហរដ្ឋអាម៉េរិក ដែលមានផ្ទៃក្រឡាជិត១០លានគីឡូម៉ែត្រការ៉េ ជាប្រទេសមួយដែលសម្បូរដោយធនធានរ៉ែជាច្រើន ហើយសូម្បីតែរ៉ែកម្រលីចូម ដែលកំពុងមានតម្រូវ…

ក្រុមហ៊ុនដ៏ធំមួយទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខម៉ាកយីហោរថយន្តលំដាប់ខ្ពស់ ទំនើបបែបអ៊ឺរ៉ុបនៅកម្ពុជា

ម៉ាកយីហោរថយន្តលំដាប់ខ្ពស់ និងល្បីល្បាញទូទាំពិភពលោក Lynk & Co នឹងបើកដំណើរការក្នុងប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការធុរកិច្ចក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ