ព្យាករណ៍​កំណើន​សេដ្ឋកិច្ច

ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ​នៅតែ​រឹងមាំ​


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បន្ត​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជាក្នុង​អត្រា​ដដែល គឺ ៧,១% សម្រាប់​ឆ្នាំ​២០១៧ និង​​ឆ្នាំ​២០១៨ នៅ​ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ​២០១៧។
ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញ នា​ពេល​រាត្រី ថត​ពី​ត្រើយ​ម្ខាង​ទន្លេ​ទល់​មុខ​ព្រះ​បរម​រាជ​វាំង។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក Samiuela Tukuafu នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «សេដ្ឋកិច្ច​​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​សន្ទុះ​ដ៏​ខ្លាំង​មួយ ដោយសារ​មាន​ការ​ជំរុញ​ពី​ការ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ កំណើន​ខ្ពស់​នៃ​វិស័យ​សំណង់​និង​ទេសចរណ៍ អាកាសធាតុ​មាន​លក្ខណៈ​អំណោយ​ផល និង​គោល​នយោបាយ​សារពើ​ពន្ធ​ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច។» 

គួរ​រំឭក​ថា មុន​នេះ​បន្តិច ធនាគារ​ពិភព​លោក​​ក៏​បាន​បញ្ចេញ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ គឺ​ក្នុង​អត្រា ៦,៩%​ សម្រាប់​ឆ្នាំ​២០១៧ និង ២០១៨។ 

ទាំង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទាំង​ធនាគារ​ពិភព​លោក បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ការរក្សា​បាន​និរន្តរភាព​កំណើន​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​លទ្ធភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន និង​ជំរុញ​ការ​បង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​បន្ថែម​ទៀត។ 

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​កំពុងពង្រីក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​នេះ​តទៅ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ផលិតភាព អភិវឌ្ឍ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម បង្កើន​ការ​តភ្ជាប់​តំបន់ បន្ត​លើក​កម្ពស់​ការ​អប់រំ​កម្រិត​មូលដ្ឋាន និង​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ក៏​ដូចជា​បង្កើន​ចំណាយ​សម្រាប់​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ សំដៅ​បន្ត​កែ​លំអ​ការ​ផ្តល់​សេវាសាធារណៈ៕




អត្ថបទបន្ទាប់


ពិន្ទុ​បរិយាកាស​ធ្វើជំនួញនៅ​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
បរិយាកាស​ធ្វើ​ជំនួញ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ ធ្លាក់​ពិន្ទុ​ចុះ​បន្តិច​ មក​នៅ​ត្រឹម ៤៨,៨ ខណៈ​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ កម្ពុជា​បាន​ពិន្ទ…

៨​ខែ​​ កម្ពុជា​នាំ​អង្ករ​ចេញ​​​បាន​ជាង​៣៧​ម៉ឺន​តោន ក្នុង​នោះ​ជិត​ពាក់​កណ្ដាល​នាំ​ចេញ​ទៅ​អឺរ៉ុប

ព័ត៌មាន
គិតចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៧​​នេះ កម្ពុជា​នាំចេញ​អង្ករ​​បាន​ចំនួន​ជាង​៣៧​ម៉ឺន​តោន ដែល​ក្នុង​នោះ ជា​ប្រភេទ​អង្ករ​ក្រអូប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ