Advertisement
កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំង!

ស្ថាប័ន​រូបិយ​វត្ថុ​​អន្តរជាតិ IMF ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨


ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IMF បាន​រក្សា​​ការ​ព្យាករ​​ថា សេដ្ឋកិច្ច​​របស់​ប្រទេស​កម្ពុជា​នៅ​​រក្សា​បាន​កំណើន​ក្នុង​រង្វង់ ៧% ដដែល ​​នៅក្នុង​ឆ្នាំ​២០១៨​​នេះ។
អគារ​ស្កឹម​ស្កៃ​ The Bridge បង្អួត​រាង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។
ដោយ
Advertisement

ការ​ព្យាករ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​ក្រុម​ការងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់ IMF ដែល​ទើប​តែ​បាន​បញ្ចប់​​​ដំណើរទស្សនកិច្ច​​​នៅ​កម្ពុជា​ចំនួន​មួយ​សប្តាហ៍​ពេញ​កាល​ពី​សប្តាហ៍​មុន។

ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ស្រាវ​ជ្រាវ​​សេដ្ឋកិច្ច​របស់ IMF ដែល​បាន​​ជួប​​ពិភាក្សា​​ការងារ​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល តំណាង​ធនគារ​​ជាតិ អ្នក​ស្រាវជ្រាវ តំណាង​​វិស័យ​ធនាគារ និង ដៃគូ​អភិវឌ្ឍន៍ បាន​បញ្ជាក់​អះអាង​ថា កម្ពុជា​នៅ​តែ​ឈរ​ជើង​​រឹង​មាំ​ក្នុង​​តំបន់។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​កំណើន​ដដែល​ក្នុង​រង្វង់ ៧% ដែល​កំណើន​នៅ​តែ​រឹង​មាំ​​​នេះ​ត្រូវ​បាន​រុញ​​ច្រាន និង គាំទ្រ​ដោយ​ចំណាយ​​សាធារណៈខ្ពស់ កំណើន​នៃ​វិស័យ​​សំណង់ និង​វិស័យ​ទេសចរណ៍ ខណៈ​ដែល​អតិផរណា​មាន​ការ​ធ្លាក់​ចុះ​មក​​នៅ​ត្រឹម ២%។

ក្រុម​ការងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF ដែល​ដឹកនាំ​ដោយ​លោក Jarkko Turrnen បាន​បញ្ជាក់​ថា ​​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​ភាព​វិជ្ជមាន ប៉ុន្តែ​ក៏​អាច​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន មាន​ដូច​ជា ហានិភ័យ​ម៉ាក្រូ​ហិរញ្ញវត្ថុ ហានិភ័យ​ពី​ខាង​ក្រៅ និង​ភាព​មិន​​ច្បាស់​លាស់​​​នៃ​ស្ថានភាព​នយោបាយ​​ដែល​អាច​បន្ថយ​ទំនុក​ចិត្ត​អតិថិជន ក៏ដូចជា​អ្នក​វិនិយោគ​ឲ្យ​មក​កាន់​ប្រទេស​កម្ពុជា។

ស្ថាប័ន​ដដែល​នេះ​ក៏​បាន​លើក​ឡើង​ពី​ភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​សកល បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​​នាំ​ចេញ​​ទំនិញ​ទៅ​កាន់​ទីផ្សារ​បរទេស និង​កំណើន​ទេសចរ ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្តោប​យក ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ខ្លួន។

ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​ផ្តល់​យោបល់​ថា កម្ពុជា​គួរតែ​ផ្តោត​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​​ម៉ាក្រូ​ហិរញ្ញវត្ថុ​ ការពារ​និរន្តភាព​សារពើ​ពន្ធ និង​បន្ត​កំណែ​ទម្រង់​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកប​​បរិយាប័ន្ន៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​រំពឹង​ថា ដុល្លារូបនីយកម្ម​នឹង​អាច​ថយ​ចុះ​មក​នៅ​៦០% ក្នុង​ពេល​៥​ឆ្នាំ​ទៀត!

ព័ត៌មាន
អ្នក​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា បើ​កម្ពុជា​អាច​បន្ថយ​ដុល្លារូបនីយកម្ម ឬ​ហៅថា​ការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្...

ក្រសួងប្រៃសណីយ៍ប្រកាសទទួលពាក្យប្រកួតពានរង្វាន់ ICT 2018

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសចុះឈ្មោះបេក្ខជនក្នុងការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន (Cambodia IC...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ