ធនាគារអភិវឌ្ឍន៍អាស៊ី

ADB នឹងបង្កើនកញ្ចប់ថវិកាជាង៧ពាន់លានដុល្លារទៅក្នុងហិរញ្ញប្បទានអាកាសធាតុ


បន្ទាប់ពីទទួលបានការធានាលើកម្មវិធីប្រាក់កម្ចីប្រមាណជា១ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក និង ប្រមាណ៦០០លានដុល្លារពីប្រទេសជប៉ុនមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា ខ្លួននឹងបង្កើនកញ្ចប់ហិរញ្ញប្បទានពាក់ព័ន្ធនឹងអាកាសធាតុជាង៧ពាន់លានដុល្លារ លើកញ្ចប់ដែលកំពុងអនុវត្តស្រាប់។
ធនាគារអភិវឌ្ឍន៍អាស៊ី
ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថា ខ្លួននឹងបង្កើនការផ្តល់ប្រាក់កម្ចីទាក់ទងនឹងអាកាសធាតុរហូតដល់៧,២ពាន់លានដុល្លារបន្ថែម បន្ទាប់ពីសហរដ្ឋអាម៉េរិក និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការធានានូវកញ្ចប់ហានិភ័យសម្រាប់ប្រាក់កម្ចីដែលមានស្រាប់មួយចំនួន។

គួរបញ្ជាក់ថា ADB ជាស្ថាប័នហិរញ្ញវត្ថុថ្នាក់តំបន់ ដែលបានកំណត់គោលដៅផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុអាកាសធាតុរយៈពេលវែងដ៏ចម្បងមួយនៅលើពិភពលោក។

ស្ថាប័នហិរញ្ញវត្ថុនេះបានកំណត់គោលដៅថា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ ខ្លូននឹងដាក់ដំណើរការលើកញ្ចប់ហិរញ្ញប្បទានរហូតដល់ទៅ១០០ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ADB បានបញ្ចេញទុនជាប្រាក់កម្ចីលើកញ្ចប់ហិរញ្ញវត្ថុអាកាសធាតុនេះ បានចំនួនជិត១០ពាន់លានដុល្លាររួចមកហើយ។

លោក ចាកូប សូរ៉េនសេន (Jacob Sorensen) នាយកផ្នែកមូលនិធិដៃគូនៃធនាគារអភិវឌ្ឈន៍អាស៊ី បាននិយាយថា ជាមួយនឹងប្រាក់ធានាពីប្រទេសមហាអំណាច ដែលមានតម្លៃប្រមាណជា១ពាន់លានដុល្លារពីអាម៉េរិក និង៦០០លានដុល្លារពីជប៉ុន នៅពេលនេះ គឺជាឱកាសដ៏អស្ចារ្យមួយក្នុងការពង្រីកសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ពហុភាគីនេះ។

លោកបានបន្ថែមថា ADB ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានចំណាយពេល៣ឆ្នាំ ដើម្បីបង្កើតកិច្ចព្រមព្រៀងធានាជាមួយក្រុមការងារនៃរដ្ឋាភិបាលលោកខាងលិច ហើយសង្ឃឹមថា ប្រទេសផ្សេងទៀតនឹងអនុវត្តតាមក្នុងពេលឆាប់ៗនេះ។ បើតាមអ្នកជំនាញរូបនេះ អ្នកទទួលផលដំបូងគេបន្ទាប់ពីទទួលការគាំទ្រពីសហរដ្ឋអាម៉េរិក និងជប៉ុន គឺគម្រោងមួយនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពពីប្រេងចម្អិនអាហារ។ តាមការគ្រោងទុកគម្រោងនេះអាចនឹងចុះហត្ថលេខានៅក្នុងរង្វង់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ដោយសារពិភពលោកជួបបញ្ហាបម្រែបម្រួលអាកាសធាតុ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ត្រូវបានគេព្យាករណ៍ថា បណ្តាប្រទេសកំពុងអភិវឌ្ឈន៍អាចនឹងត្រូវបានថវិការរហូតដល់ទៅ២ទ្រីលានដុល្លារ ដើម្បីរៀបចំយន្តការលើកកម្ពស់ថាមពលស្អាត និងលក្ខខណ្ឌនៃភពផែនដី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក បញ្ជាឱ្យក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ឈប់ផ្គត់ផ្គង់បន្ទះឈីប AI ឱ្យប្រទេសចិន

សហរដ្ឋអាម៉េរិក បានបញ្ជាឱ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC ចាប់ពីថ្ងៃទី១១ វិច្ឆិកា តទៅបញ្ឈប់ការផ្គត់ផ្គង់បន្ទះឈីបទំនើបៗឱ្យអត…

តើមានកត្តាអ្វីខ្លះជំរុញឱ្យ Bitcoin ហក់ឡើងថ្លៃលើស៨ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ជាប្រវត្តិសាស្ត្រ?

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃស្រឺតៗលើស៨ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ដែលជាកម្រិតកំណត់ត្រាមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ