ល្បែងអនឡាញ

អ្នកជំនាញថា ការជួលតារា និងបុគ្គលល្បីៗឱ្យផ្សព្វផ្សាយពីល្បែង អាចជំរុញឱ្យពលរដ្ឋលេងល្បែងកាន់តែច្រើន


ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដូចជាការចាក់ឆ្នោត ឡូតូ ជល់មាន់ និងបាល់ទាត់ជាដើមហាក់ចាប់ផ្ដើមកម្រើកឡើងវិញទាំងនៅទីក្រុង និងជនបទ។ ស្របពេលល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមានការកម្រើកឡើងវិញ មានបុគ្គលល្បីៗមួយចំនួនត្រូវបានក្រុមហ៊ុនល្បែងស៊ីសងជួលឱ្យជួយផ្សព្វផ្សាយក្នុងចេតនាអូសទាញពលរដ្ឋឱ្យចូលរួមលេងល្បែងខុសច្បាប់ទាំងនោះ ដែលកំពុងបង្កជាក្តីបារម្ភដល់សង្គម និងប្រជាពលរដ្ឋ។
ល្បែងអនឡាញ
ដោយ

យ៉ាងណាមិញអ្នកជំនាញស្នើឱ្យអាជ្ញាធរចុះត្រួតពិនិត្យ និងបង្កើនការបង្ក្រាបលើក្រុមហ៊ុនបើកកន្លែងចាក់ភ្នាល់ល្បែងតាមអនឡាញខុសច្បាប់ទូទាំងប្រទេស ដ្បិតបញ្ហានេះអាចបង្កផលប៉ះពាល់ដល់សង្គម ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។លោក

បណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការជួលតារា និងបុគ្គលល្បីៗនៅតាមបណ្ដាញសង្គមឱ្យជួយផ្សព្វផ្សាយពីល្បែងស៊ីសង វាជាការអូសទាញមួយដ៏មានប្រសិទ្ធភាព ដែលអាចជំរុញឱ្យពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមលេងល្បែងកាន់តែច្រើន។ សម្រាប់អ្នកជំនាញរូបនេះ ការរីកដុះដាលល្បែងស៊ីសងខុសច្បាប់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចបង្កឱ្យមានភាពចលាចល និងអសកម្មនៅក្នុងសង្គម ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់លើក្រុមហ៊ុនរកស៊ីបើកកន្លែងចាក់ភ្នាល់ល្បែងអនឡាញខុសច្បាប់ទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា រាល់ល្បែងស៊ីសងតាមអនឡាញទាំងអស់សុទ្ធតែជាល្បែងខុសច្បាប់ ដ្បិតច្បាប់កម្ពុជាមិនអនុញ្ញាតឱ្យផ្តល់អាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះនោះទេ។

បើតាមមន្រ្តីជំនាញរូបនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្រ្កាបល្បែងស៊ីសងឡើងវិញ ដោយសារច្បាប់ដែលរាជរដ្ឋាភិបាលបានអនុម័តកន្លងមក មានកំណត់ទោសទណ្ឌ ឬពិន័យជាប្រាក់តិចពេក ហើយបង្កជាបញ្ហាសតិអារម្មណ៍ដល់អាជីវកម្មល្បែងពាណិជ្ជកម្ម ដែលទទួលបានសិទ្ធិអនុញ្ញាតស្របច្បាប់ពីរដ្ឋាភិបាល។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ នៅក្នុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះប្រតិបត្តិការលើទីតាំងលេងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែង និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធរាប់សិបនាក់បញ្ជូនទៅតុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់ចាប់តាំងពីឡូតូ និងកន្ទុយលេខ និងព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ផងដែរ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរពេទ្យបេះដូងបាងកក រៀបចំសន្និសីទសារព័ត៌មាន ផ្ដោតលើការចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺបេះដូង

ព័ត៌មាន
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជិតមកដល់ហើយ វាជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការមើលថែបេះដូងរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។ មន្ទីរពេទ្យបេះដូងបា…

តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅចិនកើនឡើង៥០% នៅខែមករា ឆ្នាំនេះ?

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤នេះ តួយ៉ាងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ