Advertisement
Advertisement
Advertisement
បណ្ណសន្សំរដ្ឋាភិបាលថៃ

រាជរដ្ឋាភិបាលថៃ នឹងលក់បណ្ណសន្សំ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច


នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាលប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការផ្ទុះរាលដាលមេរោគកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃនឹងលក់បណ្ណសន្សំរដ្ឋាភិបាល ២ពាន់លានដុល្លារ
ដោយ
Advertisement

រាជរដ្ឋាភិបាលថៃ កាលពីសប្ដាហ៍មុន ក៏បានប្រកាសពីគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មី ដែលមានតម្លៃប្រមាណ ៧ពាន់លានដុល្លារ ដើម្បីជួយដល់សកម្មភាពដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ខណៈដែលប្រទេសនេះ មានអ្នកឆ្លងជាង ៩ពាន់នាក់ ក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ។

បណ្ណសន្សំរបស់រាជរដ្ឋាភិបាលថៃ នឹងលក់ជាបីប្រភេទ គឺរយៈពេល ៥ឆ្នាំ ដែលមានអត្រាការប្រាក់ជាមធ្យម ២% ក្នុងមួយឆ្នាំ។ រយៈពេល ១០ឆ្នាំ មានអត្រាការប្រាក់ជាមធ្យម២,៥% និងរយៈពេល ១៥ឆ្នាំ មានអត្រាការប្រាក់ថេរ ១,៨% ក្នុងមួយឆ្នាំ។

ក្នុងគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីរបស់ថៃ ក៏មានការខ្ចីបំណុលបន្ថែមផងដែរ រួមទាំងបណ្ណបំណុលរដ្ឋាភិបាល និងខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។

បំណុលទាំងនេះ នៅតែមានក្រោមពិដានគម្រោងកម្ចីជាង៣៣ពាន់លានដុល្លារ ដែលរាជរដ្ឋាភិបាលថៃ បានប្រកាសកាលពីឆ្នាំមុន ដើម្បីដោះស្រាយបញ្ហាមេរោគរាតត្បាត។

រដ្ឋាភិបាលថៃ រំពឹងថា បំណុលសាធារណៈ ធៀបនឹងGDPនឹងមិនបង្កើនដល់ ៥៦% នោះទេ គិតនៅត្រឹមចុងឆ្នាំសាពើពន្ធ ដែលនឹងបញ្ចប់នៅត្រឹមខែកញ្ញាឆ្នាំនេះ ខណៈដែលត្រឹមខែវិច្ឆិកាឆ្នាំ២០២០ កម្រិតបំណុលសាធារណៈរបស់ថៃមានប្រមាណ ៥០% នៃ GDP។

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េធ្លាក់ចុះជិត១៨%នៅឆ្នាំ២០២០

ព័ត៌មាន
កម្ពុជានិងកូរ៉េខាងត្បូងនៅពេញមួយឆ្នាំ២០២០ សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ៨៨០លានដុល្លារអាមេរិក ធ្លាក់ចុះជិត១៨% បើធៀបនឹងរយៈពេលដូចគ្នា...

ថៃគ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ នៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈតទៅ ដែលចំថ្ងៃទិវានៃក្ដីស្រឡាញ់។ ការចាក់វ៉ាក់សាំងនេះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ