ផ្សារទំនើប

ផ្សារទំនើបអ៊ីអន២ បើកសម្ពោធនៅថ្ងៃទី ៣០ឧសភា ខាងមុខនេះហើយ


ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក នឹងបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុនខាងមុខនេះ បន្ទាប់ពីជោគជ័យនៅសាខាទីមួយ ដែស្ថិតនៅជាប់ទន្លេបាសាក់ ដែលបានបើកដំណើរកាលពីពាក់កណ្ដាលឆ្នាំ២០១៤។ នេះបើតាមផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក AEON Mall Sen Sok City។
ផ្សារទំនើប AEON 2 កំពុងសាងសង់ (រូបភាព ពី Youtube)
ដោយ

ផ្សារអ៊ីអនសាខាទី២នេះ បានសាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញក្បែរតំបន់កាំកូស៊ីធី ពោល គឺមានទំហំធំជាងទីតាំងទី១ ចំនួន២ម៉ឺនម៉ែត្រការ៉េ។

លោក Makoto Yajima ប្រធានផ្សារអ៊ីអននៅកម្ពុជា ធ្លាប់បានថ្លែងក្នុងសន្និសីទប្រកាសគម្រោងថា ក្នុងមួយឆ្នាំផ្សារអ៊ីអនទទួលបានអតិថិជន១៥លាននាក់ ពោល គឺលើសពីការរំពឹងទុក ដែលនេះ គឺជាមូលហេតុដែលក្រុមហ៊ុនបានបើកដំណើរគម្រោងផ្សារអ៊ីអនទី២នៅក្នុងខណ្ឌសែនសុខ ពីព្រោះ អតិថិជនដែលរស់នៅខណ្ឌសែនសុខដែលជាតំបន់សម្បូរលំនៅដ្ឋាន ពុំអាចធ្វើដំណើរពេលចុងសប្ដាហ៍មកផ្សារអ៊ីអនសាខាទីមួយបាន ដោយសារការកកស្ទះចរាចរណ៍។ លោកជឿថា គម្រោងទី២នេះ នឹងអាចទាក់ទាក់អតិថិជនកាន់តែច្រើនបន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះ​ឋានសួគ៌​ កន្លែង​លម្ហែ​កាយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
កោះ​ឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្…

សាលាដូរតន្ដ្រី Simphony បើកសាខានៅផ្សារអ៊ីអន២ ដោយមានបង្រៀនឧបករណ៍ភ្លេងខ្មែរ

ព័ត៌មាន
សាលាដូរតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី (Simphony) នឹងបើកសាខាមួយទៀតនៅផ្សារអ៊ីអន២ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ដើម្បីពង្រីកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ