ផ្សារអ៊ីអននៅវៀតណាម

ផ្សារអ៊ីអនគ្រោងពង្រីកសាខា១៦កន្លែងបន្ថែមទៀត នៅទូទាំងប្រទេសវៀតណាមនៅត្រឹមឆ្នាំ២០២៥


ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុនអ៊ីអនម៉ល ចង់វិនិយោគគម្រោងផ្សារទំនើប ៣ ទៅ ៤ គម្រោងបន្ថែមទៀតនៅរដ្ឋធានីហានូយ ប្រទេសវៀតណាមត្រឹមដំណាច់ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នក្រុមហ៊ុនផ្សារទំនើបមួយនេះ កំពុងប្រតិបត្តិការផ្សារទំនើប AEON ចំនួន៦កន្លែង ហើយនៅ៣ឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកសាខា១៦កន្លែងបន្ថែមទៀតនៅទូទាំងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយដោយសារព័ត៍មាន VN Express។
ផ្សារអ៊ីអន នឹងពង្រីកច្រើនសាខាបន្ថែមទៀត នៅទូទាំងប្រទេសវៀតណាម
ដោយ

ក្នុង​ជំនួប​ជាមួយ​លេខា​បក្ស​ទីក្រុង​ហាណូយ លោក Dinh Tien Dung កាលពី​ពេល​ថ្មី​ៗ​នេះ លោក Nagakawa Tetsuyuki អគ្គនាយក​ទូទៅ​នៃ​ផ្សារ​ទំនើប Aeon Mall Vietnam បាន​និយាយ​ថា គម្រោង​អ៊ី​អន​ម៉​ល Hoang Mai នៅ​រដ្ឋធានី​ហានូយ ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​។ លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន AEON Mall Vietnam មាន​ថវិកា បុគ្គលិក និង​ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​ភ្លាម​ៗ​បន្ទាប់​ពី​នីតិវិធី​នៃ​ការ​វិនិយោគ​ត្រូវ​បាន​បញ្ចប់​។

ពេល​បច្ចុប្បន្ន​នេះ ផ្សារ​អ៊ី​អន​ម៉​ល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​វៀតណាម​ចំនួន​៦​កន្លែង រួម​ទាំង​ផ្សារ​ចំនួន​២​នៅ​ក្នុងស្រុក Long Bien and Ha Dong នៃ​ទីក្រុង​ហានូយ​។ ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ជប៉ុន​មួយ​នេះ មាន​ផែនការ​បើក​ដំណើរការ​គម្រោង​១៦​បន្ថែម​ទៀត​ក្នុង​ប្រទេស​វៀតណាម​ត្រឹម​ឆ្នាំ​២០២៥​នេះ​។

លោក Tetsuyuki បាន​និយាយ​ថា លោក​សង្ឃឹមថា អាជ្ញាធរ​ទីក្រុង​ហាណូយ​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​របស់​ខ្លួន ដូច្នេះ គម្រោង​អ៊ី​អន Hoang Mai អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​នេះ​។ ក្រុមហ៊ុន AEON Mall ក៏​បាន​ស្នើ​សុំ​ឱ្យ​ទីក្រុង​ហានូយ​ដដែល ឲ្យ​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​គម្រោង​ផ្សារ​ទំនើប Aeon Mall មួយទៀត​នៅ​ស្រុក Bac Tu Liem​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ លេខា​បក្ស​ទីក្រុង​ហាណូយ​លោក Dinh Tien Dung បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​កែ​លម្អ​បរិយាកាស​វិនិយោគ​របស់​ខ្លួន និង​កែសម្រួល​គោលនយោបាយ​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្នុង​និង​ក្រៅប្រទេស​។ លោក​បាន​គូសបញ្ជាក់​ថា ទីក្រុង​ហាណូយ​យកចិត្តទុកដាក់​ណាស់​ក្នុង​ការ​គាំទ្រ​គម្រោង​អ៊ី​អន Hoang Mai នេះ ហើយនឹង​ស្នើ​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​សហការ​ជាមួយ​អាជ្ញាធរ Bac Tu Liem ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ផ្សារ​ទំនើប AEON នៅ​ក្នុង​តំបន់​នេះ​។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទីក្រុង​ហាណូយ លោក ង្វៀ​ន មា​ញ គូ​យិ​ន (Nguyen Manh Quyen) បាន​និយាយ​ថា លោក​នឹង​ស្នើ​ឲ្យ​អាជ្ញា ធរ​ពាក់ព័ន្ធ បញ្ចប់​នីតិវិធី​ច្បាប់​ទាក់ទង​នឹង​គម្រោង​អ៊ី​អន Hoang Mai ដូច្នេះ​ការ​សាងសង់​អាច​ចាប់ផ្តើម​តាម​ការ​គ្រោងទុក​៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាប ក្រោយឥណ្ឌាបិទការនាំចេញស្រូវសាលី

ព័ត៌មាន
ស្របពេលដែលនិន្នាការនៃស្បៀងអាហារពិភពលោកកំពុងរងការគំរាមកំហែង នឹងប៉ះទង្គិចពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានបង្កឲ្យមានការឡើងថ្លៃគ្រប…

សម្ដេច ហ៊ុន សែន៖ ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែនកំពុងក្លាយជាឧបសគ្គដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា

ព័ត៌មាន
ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការងើបឡើងវិញនូវសង្គមនិងសេដ្ឋកិច្ច របស់ពិភពលោក រួមទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ