ទំនាក់ទំនងសម្ព័ន្ធមិត្ត

ក្រោយប៉ះសម្ដីគ្នាមួយប្រាវរវាង លោកត្រាំ និងលោក ហ្សេឡិនស្គី ទំនាក់ទំនងសម្ព័ន្ធមិត្តអាមេរិក-អ៊ុយក្រែនធ្លាក់ចុះមួយកម្រិតទៀត!


ជំនួបទល់មុខគ្នារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង លោក ហ្សេឡិនស្គី កាលពីថ្ងៃសុក្រ បានបញ្ចប់ទៅដោយភាពមហន្ដរាយ បន្ទាប់ពីមេដឹកនាំពីរនេះបានប៉ះទង្គិចពាក្យសម្ដីគ្នាខ្លាំងៗ នៅក្នុងការជជែកពិភាក្សានៅឯការិយាល័យប្រធានាធិបតីអាមេរិកពាក់ព័ន្ធនឹងរឿងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទំនាក់ទំនងសម្ព័ន្ធមិត្ត
ដោយ

ជាការពិត ដំណើរទស្សនកិច្ចរបស់ ហ្សេឡិនស្គី មកជួបលោកត្រាំដល់ផ្ទះនេះ ត្រូវបានគេមើលឃើញថា ជាឱកាសមួយ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកកុំឱ្យឈរនៅខាងប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដែលបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន។

ផ្ទុយទៅវិញ លោកត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយសង្កត់លោក ហ្សេឡិនស្គីជាប់ និងបានស្ដីបន្ទោសថា មេដឹកនាំទីក្រុងគៀវរូបនេះ មិនបានបង្ហាញការគោរពចំពោះសហរដ្ឋអាមេរិក ហើយបញ្ហានេះ បានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងគៀវ និងវ៉ាស៊ីនតោនកាន់តែធ្លាក់ចុះដល់កម្រិតទាបថ្មីមួយទៀត។

ការប្រកែកគ្នារវាងលោក ហ្សេឡិនស្គី និងលោកត្រាំ បានកើតឡើង នៅក្រោយពេលដែលលោក ហ្សេឡិនស្គី បានលើកឡើងថា លោកប្រធានាធិបតីរុស្ស៊ី ពូទីន គឺជាមនុស្សមិនអាចទុកចិត្តបានឡើយ ហើយលោកបានបង្ហាញការកត់សម្គាល់ថា លោក JD Vance អនុប្រធានាធិបតីអាមេរិកពុំបានទស្សនកិច្ចនៅអ៊ុយក្រែន ក្រោយសង្គ្រាមផ្ទុះឡើងនោះទេ។

លោក ហ្សេឡិនកស្គី បានសួរទៅអនុប្រធានាធិបតីអាមេរិក លោក Vance នៅក្រោយពេលរំលឹកឡើងពីការបរាជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតជាមួយរុស្ស៊ីថា « តើអ្នកកំពុងនិយាយអំពីការទូតបែបណា ?» លោក Vance ក៏តបភ្លាមៗវិញថា «ខ្ញុំកំពុងនិយាយអំពីប្រភេទការទូត ដែលនឹងបញ្ចប់ការបំផ្លិចបំផ្លាញប្រទេសរបស់អ្នក»។

បន្ទាប់មក លោក ហ្សេឡិនស្គី ក៏បានជំទាស់ដោយបើកចំហ ហើយបាននិយាយទទូចទៅកាន់លោកត្រាំ ដែលនៅក្បែរលោក Vance ថា «កុំធ្វើសម្បទានជាមួយឃាតកឲ្យសោះ»។

ពេលនោះ លោកត្រាំ បានកាត់សម្ដីលោក ហ្សេឡិនស្គី បានដោយបានបញ្ជាក់ថា ពុំចាំបាច់ប្រាប់ពីអ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើនោះទេ។ លោកត្រាំបាននិយាយសង្កត់លោក ហ្សេឡិនស្គីទៀតថា «អ្នកមិនឈរនៅចំណុចល្អទេនាពេលនេះ! អ្នកគ្មានសន្លឹកបៀរអ្វីទេពេលនេះ! ជាមួយយើង គឺអ្នកទើបតែចាប់ផ្ដើមមានសន្លឹកបៀរតែប៉ុណ្ណោះ។»

លោក ហ្សេឡិនស្គី បាននិយាយប្រកែកតាមក្រោយថា «ខ្ញុំមិនបានលេងសន្លឹកបៀរអីទេ ខ្ញុំនិយាយមែន លោកប្រធានាធិបតី»។ ប៉ុន្ដែ លោកត្រាំ បានបន្ថែមថា «អ្នកកំពុងលេងសន្លឹកបៀរ! អ្នកកំពុងលេងល្បែងជាមួយនឹងជីវិតមនុស្សរាប់លាននាក់, អ្នកកំពុងលេងល្បែងជាមួយនឹងសង្គ្រាមលោកលើកទី៣ហើយ!»។

ទោះយ៉ាងណា ក្រោយជំនួបដ៏ចម្រូងចម្រាសនេះ លោកត្រាំ បានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា «វាគឺជារឿងដ៏អស្ចារ្យមួយ ដែលការសន្ទនារបស់លោកជាមួយនឹងលោក ហ្សេឡិនស្គី បានបង្ហាញឲ្យឃើញពីការរំជួលចិត្ត ប៉ុន្ដែ លោកបញ្ជាក់ថា លោក ហ្សេឡិនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សន្ដិភាព ដែលមានការចូលរួមពីសហរដ្ឋអាមេរិកនោះទេ ព្រោះគាត់យល់ថា ការចូលរួមរបស់អាមេរិក គឺនឹងផ្ដល់ឲ្យគាត់នូវផលចំណេញសម្រាប់ការចរចាសន្ដិភាព។ លោកត្រាំសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់បានផលប្រយោជន៍ទេ! ខ្ញុំចង់បានសន្ដិភាព!» លោកត្រាំបានបន្ថែមថា លោក ហ្សេឡិនស្គី មិនបានគោរពសហរដ្ឋអាមេរិក នៅក្នុងការិយាល័យប្រធានាធិបតីឡើយ! ប៉ុន្ដែ លោកថា មេដឹកនាំអ៊ុយក្រែនរូបនេះ អាចត្រឡប់មកវិញបាន នៅពេលដែលគាត់ត្រៀមខ្លួនរួចរាល់សម្រាប់សន្ដិភាព»។

ដោយឡែក មេដឹកនាំអឺរ៉ុបវិញ បានបង្ហាញពីជំហរគាំទ្រអ៊ុយក្រែន តួយ៉ាង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា «យើងមិនត្រូវច្រឡំអ្នកឈ្លានពាន និងជនរងគ្រោះ នៅក្នុងសង្គ្រាមដ៏អាក្រក់នោះឡើយ»។




អត្ថបទបន្ទាប់


ប្រទេសកាតា គ្រោងបោះទុន២០ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់អាផាតម៉ិនរាប់លានយូនីតនៅឥណ្ឌូនេស៊ី នៅឆ្នាំ២០២៥ នេះ

ប្រទេសកាតា គ្រោងបោះទុនវិនិយោគរហូតដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់លំនៅឋានប្រភេទអាផាតម៉ិនចំនួន១លានយូនីតក្នុងដំណាក់កាលទី១ រ…

អេស៊ីលីដា ក្លាយជាធនាគារដំបូងគេ ទទួលបានសិទ្ធិផ្ដល់សេវាជួញដូរមូលបត្ររដ្ឋ សម្រាប់វិនិយោគិនសាធារណៈ

និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាសអនុញ្ញាតជាផ្លូវការ ឲ្យធនាគារ អេស៊ីលីដា ធ្វើជាអន្តរការីមូលបត្ររដ្ឋ ដែលមានសិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ