Advertisement
Advertisement
Advertisement
ភាពក្រីក្រនៅថៃ

ធនាគារពិភពលោកប៉ាន់ស្មានថាប្រជាជនថៃ១លាន៥សែននាក់ធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០


ប្រជាជនថៃប្រហែល១លាន៥សែននាក់ ត្រូវបានធនាគារពិភពលោកប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារតែវិបត្តិនៃមេរោគរាតត្បាតកូវីដ-១៩។
ប្រជាពលរដ្ឋថៃ បន្ដនាំគ្នាសម្រុកលក់មាសកាន់តែច្រើន ចំពេល​កូវីដ-១៩ បន្តរាលដាល (រូបភាព៖ Bangkok Post)
ដោយ
Advertisement

កាលពីឆ្នាំ២០១៩ ចំនួនប្រជាជនក្រីក្រនៅក្នុងប្រទេសថៃមានសរុប៣លាន៧សែននាក់ ហើយ​នៅ​ឆ្នាំ២០២០នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥លាន២សែនាក់ ដោយកំណើននៃភាពក្រីក្រនេះ គឺដោយ​សារ​តែ​ឥទ្ធិពលអាក្រក់ពីវិបត្តិមេរោគឆ្លងកូវីដ-១៩។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោកប្រចាំប្រទេសថៃ។

សេដ្ឋវិទូរូបនេះ បានបន្ថែមថា ចំនួននៃប្រជាជនក្រីក្រត្រូវបានរំពឹងថា នឹង​ធ្លាក់​ចុះ​មក​វិញ​នៅ​ឆ្នាំ២០២១ មកនៅប្រមាណ​៥លាននាក់ ដោយសារតែភាពមានការងារធ្វើឡើងប្រសើរឡើងវិញ ស្រប​ពេល​សេដ្ឋកិច្ច​ក៏​រំពឹង​ថា​នឹងស្ទុះ​ងើប​ឡើង​ផងដែរ។

អត្រា​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រំពឹង​ថា កើន​ឡើងដល់ ៨,៨% ក្នុងឆ្នាំ២០២០ ខណៈដែល​កាល​ពី​ឆ្នាំ២០១៩មានត្រឹមតែ ៦,២%ប៉ុណ្ណោះ ហើយរំពឹង​ថា​នៅ​ឆ្នាំ​២០២១​នឹង​ធ្លាក់​ចុះ​មក​វិញ​បន្តិច មក​នៅ​អត្រា ៨,៤%។ នេះបើ​តាម​របាយការណ៍​ពី​ធនាគារ​ពិភពលោក។

បើតាមស្ថាប័នអន្តរជាតិដដែលនេះ បានកំណត់បន្ទាត់ភាពក្រីក្រនៅក្នុងប្រទេសថៃ គឺជា​អ្នក​ដែលរក​ចំណូល​ប្រចាំថ្ងៃ​បាន​ត្រឹម​តែ ៥ដុល្លារ ៥០សេន សម្រាប់​មនុស្ស​ម្នាក់។

សេដ្ឋវិទូប្រចាំធនាគារពិភពលោកបានសង្កត់ធ្ងន់ថា «ការផ្ទុះរាលដាលនៃមេរោគបានធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារការងារក្នុងប្រទេសថៃយ៉ាងខ្លាំង ពិសេសអំឡុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២០ ដែល​ធ្វើ​ឲ្យ​មាន​ភាព​គ្មានការងារធ្វើកើនឡើងកាន់តែខ្ពស់ ហើយអ្នកគ្មានការងារក៏កើនឡើងដែរ។ ប្រការនេះ បាន​ធ្វើឲ្យ​កាត់​បន្ថយ​ចំណូលរបស់ប្រជាពលរដ្ឋថៃ»។

នៅក្នុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២០ ប្រទេសថៃមានការបាត់បង់ការងារដល់ទៅ ៣៤​ម៉ឺនកន្លែង ខណៈដែលម៉ោងការងារក៏មានការកាត់បន្ថយផងដែរ។ ប្រាក់ឈ្នួលនៅក្នុង​វិស័យ​ឯកជន បានធ្លាក់ចុះដល់ ១,៦% មួយភាគធំ គឺនៅក្នុងវិស័យកសិកម្ម។

តាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំ២០២០ មានការ​ធ្លាក់ចុះ ៦,៥% ហើយនៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងកើន ៤%វិញ។ ទោះយ៉ាងណា ប្រសិនបើការឆ្លង​រីករាល​ដាលនៃមេរោគនៅ​មិន​អាច​គ្រប់​គ្រង​បាន ហើយរាជរដ្ឋាភិបាលថៃ នៅតែដាក់​វិធានការបិទ​ប្រទេស នោះកំណើន​សេដ្ឋកិច្ចថៃនៅឆ្នាំ​២០២១ ត្រូវបានរំពឹងថា នឹងមាន​ត្រឹមតែ២,៤% ប៉ុណ្ណោះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ក្រើនរំឭកពីការបោកបញ្ឆោតតាមអ៊ីនធើណែត ដោយបន្លំឈ្មោះជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានព្រមាន និងក្រើនរំឭកពីការកើនឡើងគួរឲ្យបារម្ភពាក់ព័ន្ធករណីបោកបញ្ឆោតតាមប្រព័ន្ធអ៊ីធើណែត ដោយបន្លំឈ្ម...

ក្រុមហ៊ុនមេMetfoneរកចំណូលបានជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Metfone គឺ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងយោធាវៀតណាម បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួន ដែល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ