
ដោយមើលឃើញពីសារសំខាន់នេះ ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៥ បានរៀបចំនូវកម្មវិធី ទស្សនាចម្ការបង្ហាញបច្ចេកទេសដំណាំទុរេន នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ឱកាសឱ្យម្ចាស់ចម្ការបានជួបគ្នាផ្លាស់ប្ដូរយោបល់ និងទទួលបានការណែនាំពីអ្នកជំនាញផ្នែកជីថ្នាំកសិកម្ម ដើម្បីធ្វើឱ្យការដាំដុះ និងថែទាំទុរេនកាន់តែមានប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។

លោក ឡេង សាម៉ុន ប្រធានផ្នែកទីផ្សារ និងបច្ចេកទេស នៃក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន បានលើកឡើងថា នេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន បានរៀបចំកម្មវិធី ទស្សនាចម្ការបង្ហាញបច្ចេកទេសដំណាំទុរេន ខណៈកាលពីលើកទី១ រៀបចំឡើងនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោក សាម៉ុន បន្ថែមថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង គឺជាការបង្ហាញនូវវប្បធម៌ចែករំលែកផ្នែកបច្ចេកទេសនៅក្នុងវិស័យកសិកម្ម ពិសេសសម្រាប់ម្ចាស់ចម្ការទុរេន ដើម្បីធ្វើឱ្យការដាំដុះទុរេនទទួលបានគុណភាពខ្ពស់ មាននិរន្តរភាព ដែលអាចបំពេញស្របតាមតម្រូវការទីផ្សារនាំចេញទៅក្រៅប្រទេសនាពេលខាងមុខ។

លោក ឡេង សាម៉ុន អះអាងទៀតថា ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន មានក្រុមការងារបច្ចេកទេសជំនាញផ្នែកថែទាំដំណាំ ដែលតែងតែចុះផ្ទាល់ជួយដល់កសិករ និងនៅជាប់ជាមួយនឹងកសិករ ដើម្បីដោះស្រាយបញ្ហានានាប្រឈមនានានៅក្នុងការដាំដុះ និងថែទាំដំណាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានដៃគូសហការពីក្រៅប្រទេសជាច្រើនដូចជា ថៃ ចិន អាម៉េរិក និងអូស្ត្រាលីជាដើម។ លោកបន្ថែមថា កត្តាខាងលើទាំងអស់នេះហើយ បានធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន ទទួលបានគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់ពីកសិករ។
លោក សំ ខឿន (ហៅ ម៉ក់) ម្ចាស់ចម្ការទុរេននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានចូលរួមកម្មវិធី ទស្សនាចម្ការបង្ហាញបច្ចេកទេសដំណាំទុរេន បានបង្ហាញពីក្ដីសប្បាយរីករាយ និងបានចាត់ទុកកម្មវិធីនេះ គឺជាការជួបជុំដ៏ល្អមួយសម្រាប់ការចែករំលែកគន្លឹះបទពិសោធន៍ល្អៗ ទាំងវិធីសាស្ត្រថែទាំ និងការប្រើប្រាស់ជីថ្នាំបានចំគោលដៅ ក្នុងការព្យាបាលជំងឺផ្សេងៗ ដែលតែងតែកើតមានលើដំណាំទុរេន។

ជាមួយគ្នានេះ លោក អាន សុខណា (ហៅ ផាន់ណា) ម្ចាស់ចម្ការទុរេននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ដែរថា ក្រៅតែពីផ្ដល់នូវគន្លឹះបច្ចេកទេសលើការថែទាំទុរេន កម្មវិធីដែលរៀបចំឡើងដោយក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិននេះ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយទុរេននៅតំបន់ថ្មដា ទៅកាន់ប្រជាពលរដ្ឋឱ្យបានដឹងកាន់តែច្រើន ដ្បិតកន្លងមក ទុរេនថ្មដា ពុំសូវមានអ្នកបានស្គាល់ច្រើនឡើយទេ។

តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាតំបន់ភ្នំ ដែលមានអាកាសធាតុពុំសូវអំណោយផលនោះឡើយ សម្រាប់ដំណាំទុរេន ប៉ុន្ដែ តាមរយៈការ អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ដោយមានការប្រឹក្សាយោបល់ និងគាំទ្រពីអ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន បានជួយឱ្យដំណាំទុរេនស្រុកថ្មដារ អាចដាំដុះបានជាមួយទិន្នផលល្អ និងគុណភាពខ្ពស់ មិនចាញ់ទុរេននៅតំបន់ ឬបណ្ដាខេត្តផ្សេងទៀតនោះឡើយ។

ក្រុមហ៊ុន U-T Crop Protections ជាក្រុមហ៊ុនជីថ្នាំកសិកម្មដ៏ធំនៅកម្ពុជា ដោយផ្ដោតលើការផ្ដល់ដំណោះស្រាយបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ជួយឱ្យដំណាំរបស់កសិករ ទទួលបានទិន្នផលខ្ពស់ គុណភាពល្អ ប្រកបដោយនិរន្ដរភាព។ ក្រុមហ៊ុន U-T Crop Protections ក៏មានការសហការជាមួយដៃគូពាណិជ្ជកម្មធំៗជាច្រើននៅក្រៅប្រទេស ដូចជាថៃ ចិន អាម៉េរិក និងអូស្ត្រាលីជាដើម៕





