គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរី

គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ


ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រោងសាងសង់ព្រលានយន្តហោះថ្នាក់តំបន់នៅខេត្តមណ្ឌលគិរីស្ថិតក្នុងភាពស្រពេចស្រពិល ខណៈតាមគម្រោងការសាងសង់គ្រោងធ្វើឡើងតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។
រូបតំណាង៖ គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ

បើ​តាម​ការ​គូសបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​គម្រោង​នេះ​បាន​បញ្ចប់​ការ​សិក្សា​បឋម​ហើយ នៅ​រង់​ចាំតែ​ការ​សិក្សា​លម្អិត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពាក់ព័ន្ធ​ពេលវេលា​សាងសង់​មន្ត្រីជាន់ខ្ពស់​រូប​នេះ​អះអាង​ថា អាច​មានការ​ពន្យារពេល​ពី​១​ឆ្នាំទៅ​២​ឆ្នាំ​ទៀត ក្រោយ​ក្រុមហ៊ុន​ដដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​នេះ បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ តាម​ផែនការ​នា​ពេល​កន្លង​មក ព្រ​លាន​យន្តហោះ​ខ្នាត​តំបន់​នេះ គ្រោង​អភិវឌ្ឍ​ឡើង​នៅ​លើ​ផ្ទៃដី​៦០០​ហិ​កតា​ជាមួយ​ទុន​វិនិយោគ​៦០​លាន​ដុល្លារ ដែល​ជា​គម្រោង​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​គូសបញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គម្រោង​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​កម្រិត​តំបន់​នៅ​ខេត្តមណ្ឌលគិរី កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ បន្ទាប់​ពី​ក្រុមហ៊ុន​ចិន Powerchina International Group សុំ​ពន្យារពេល​ក្នុង​ការ​សាងសង់​។ ទោះ​យ៉ាងណា ឯកឧត្តម មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ នៃ​ការ​ស្នើ​សុំ​ពន្យារពេល​នេះនោះ​ទេ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ត្រួស​ៗ​ថា ក្រុមហ៊ុន​នេះ​ជួប​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​។

យ៉ាងណាមិញ មក​ទល់​ពេល​នេះ ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា មិន​ទាន់​ដឹង​ទេ​ថា គម្រោង​នេះ​អាច​នឹង​សាងសង់​នៅ​ពេល​ណា​នោះ​ទេ​។ ប៉ុន្តែ ឯកឧត្តម វាយតម្លៃ​ថា ការ​អភិវឌ្ឍ​គម្រោង​នេះ​អាច​មានការ​ពន្យារពេល​ពី​១​ឆ្នាំទៅ​២​ឆ្នាំ​ទៀត ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ខាងលើ​កំពុង​ស្វែងរក​ក្រុមហ៊ុន​ផ្សេង​ឲ្យ​មក​ទទួល​ការងារ​សាងសង់​គម្រោង​នេះ​ជំនួស​ខ្លួន​វិញ​។ មន្ត្រីជាន់ខ្ពស់​រូប​នេះ​អះអាង​ថា គម្រោង​នេះ​បាន​បញ្ចប់​ការ​សិក្សា​បឋម​ហើយ នៅឡើយ​តែ​សិក្សា​លម្អិត​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​ជម្រាប​ជូន​មួយ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល និង​រដ្ឋបាល​ខេត្ត​ប​ណ្ឌ​ល​គិរី ស្តី​ពី​ការ​វិនិយោគ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តមណ្ឌលគិរី ក្រោម​ទម្រង់​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន​ក្នុង​ការ​សិក្សា និង​អភិវឌ្ឍន៍​គម្រោង​ព្រ​លាន​យន្តហោះ​ខ្នាត​តំបន់​មួយ​នេះ​។

ព្រ​លាន​យន្តហោះ​ខ្នាត​តំបន់​មួយ​នេះ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​៦០០​ហិ​កតា​ជាមួយ​ទុន​វិនិយោគ​ប្រមាណ​៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។ គម្រោង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​នេះ គឺ​អភិវឌ្ឍន៍​ឡើង​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ជា​ពិសេស​ជួយ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ​តែ​ម្តង​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការមេ​ឆ្នាំ​២០២១-២០៣៥ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​មណ្ឌល​គី​រី​ឲ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤​ប្រចាំ​ភូមិភាគ​ឦសាន បន្ទាប់​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ និង​ខេត្តសៀមរាប​។ តាម​រយៈ​ផែនការ​នេះ ខេត្តមណ្ឌលគិរី​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រមាណ​៩​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ​២០៣៥៕




អត្ថបទបន្ទាប់


នៅទីបំផុត ប្រធានាធិបតីស្រីលង្កាព្រមចុះចេញពីតំណែងហើយ ក្រោយពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុង

ព័ត៌មាន
​ប្រធានសភារបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រធានាធិបតីលោក Gotabaya Rajapaksa នឹងចុះចេញពីតំណែងនៅថ្ងៃពុធ ទី ១៣ ខែកក្កដាខាងមុខនេះ ខណៈការ…

ការបោះឆ្នោតជាតិនៅជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខចំពោះលោកស៊ីនហ្ស៊ូ អាបេ ដែលត្រូវបានគេលួចធ្វើឃាត

ព័ត៌មាន
ទោះបីជា មានការកាន់ទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់កំពូលអ្នកនយោបាយដ៏មានឥទ្ធិពលក្នុងជួរគណបក្សកាន់អំណាចក៏ដោយ ប៉ុន្ដែនៅថ្ងៃអាទិត្យចុងសប្ដាហ៍…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ