បច្ចេកវិទ្យា AI

អ្នកជំនាញជំរុញឲ្យអង្គការសហប្រជាជាតិ កំណត់មូលដ្ឋានគ្រឹះឲ្យច្បាស់លាស់ក្នុងការគ្រប់គ្រង AI


កំណើននៃការប្រើប្រាស់ និងសមត្ថភាពស្វ័យប្រវត្តិកម្មរបស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI កាន់តែមានការកើនឡើង បានឲ្យអ្នកជំនាញមានការបារម្ភ ហើយកំពុងជំរុញឲ្យអង្គការសហប្រជាជាតិកំណត់ឲ្យបានច្បាស់នូវមូលដ្ឋានគ្រឹះរបស់វា ដើម្បីលើកកម្ពស់ការគ្រប់គ្រងលើវិស័យដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ អ្នកជំនាញបានលើកឡើងថា ការកំណត់មូលដ្ឋានគ្រឹះច្បាស់លាស់ គឺចាំបាច់ត្រូវតែធ្វើមុនពេល AI លែងអាចគ្រប់គ្រងបាន។
បច្ចេកវិទ្យា AI
ដោយ

ក្រុមអ្នកជំនាញការនៃអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលរបស់ពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អភិបាលកិច្ច ឬគ្រប់គ្រងជាសកលលើបញ្ញាសិប្បនិមិត្ត ឫ AI ចាំបាច់ត្រូវតែមាន ហើយ​បានជំរុញឱ្យអង្គការសហប្រជាជាតិ កំណត់មូលដ្ឋានគ្រឹះជាសកល ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅក្នុងរបាយការណ៍កម្រាស់១00ទំព័រ ក្រុមអ្នកជំនាញបាននិយាយថា AI កំពុងផ្លាស់ប្តូរពិភពលោក ដូច្នេះអង្គការសហប្រជាជាតិ ចាំបាច់ត្រូវបើកទំព័រថ្មី នៃវិទ្យាសាស្រ្ត ដើម្បីធានាការគ្រប់គ្រង និងប្រសិទ្ធភាពរបស់នៃដំណើរការរបស់ AI ក្នុងគោលបំណងរក្សាការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ចឲ្យមានតុល្យភាព។

ក្រុមអ្នកជំនាញបានលើកឡើងថា ដើម្បីធានាឲ្យ AI អាចក្លាយជាយន្តការដែលផ្តល់ផលប្រយោជន៍សម្រាប់សង្គមឱ្យស្មើគ្នា មិនមែនបានតែទៅលើក្រុមប្រទេស ឬក្រុមហ៊ុន ឬបុគ្គលមួយក្តាប់តូច ការកំណត់មូលដ្ឋានគ្រឹះនៃ AI ពាក់ព័ន្ធនឹងផលប្រយោជន៍ ក៏ដូចជាសន្តិភាព និងសន្តិសុខមនុស្សជាតិ គឺជារឿងចាំបាច់បំផុតត្រូវតែមានការរិះគិត។

ក្រុមអ្នកជំនាញនេះ បានជំរុញឲ្យអង្គការសហប្រជាជាតិ បង្កើតក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ស្តីពី AI ដើម្បីបង្កើតការយល់ដឹងជាសកលអំពីសមត្ថភាព និងហានិភ័យរបស់វា និងការសន្ទនាជាសកលស្តីពីអភិបាលកិច្ច AI នៅអង្គការសហប្រជាជាតិ ដើម្បីធានាការគោរព និងការការពារគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាពិសេសនៅក្នុងក្រុមប្រទេសកំពុងមានការអភិវឌ្ឈ​។

នៅក្នុងចំណោមប្រទេសសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៩៣ប្រទេស គឺមានតែប្រទេសចំនួន ៧ប៉ុណ្ណោះ ដែលនិយាយ និងពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចលើប្រព័ន្ធ AI ស្របពេលដែល ប្រទេស១១៨ទៀត បាត់សំឡេងតែម្តង។

លោក អេនតូនីញ៉ូ ហ្គោតេរ៉េស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីសម្របសម្រួល និងលើកកម្ពស់ការតស៊ូមតិអំពី AI នេះ លោកបានតែងតាំងស្ថាប័នប្រឹក្សាមួយកាលពីខែតុលា ឆ្នាំមុន។ លោកបានបន្តថា សកម្មភាពសម្របសម្រួល និងគ្រប់គ្រង AI គឺជារឿងចាំបាច់ដើម្បីរក្សា និងទប់ស្កាត់នូវការគំរាមកំហែងពី AI មុនពេលវាវិវត្តន៍ទៅរកសម័យកាលនៃអសមត្ថភាពមនុស្សជាតិ លើការគ្រប់គ្រង AI។

នៅពេលនេះ សហភាពអឺរ៉ុប គឺគេបានកំណត់ក្រមខណ្ឌច្បាប់ក្នុងការគ្រប់គ្រង AI រួចរាល់ហើយ ហើយក៏បានចូលជាធរមានតាំងពីថ្ងៃទី១ ខែសីហា ឆ្នាំនេះផងដែរ។ ក្រៅពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ នៅលើពិភពលោក បានយល់ព្រមបង្កើតគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយអំពាវនាវឱ្យមានការប្រើប្រាស់ AI ប្រកបដោយសីលធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការត្រួតពិនិត្យឱ្យបានល្អិតល្អន់ និងការអនុលោមតាមច្បាប់ឯកជនភាព និងសិទ្ធិមនុស្ស៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានរបស់លុយបាតថៃ កំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងការនាំចេញ

លុយបាតថៃ កំពុងបោះពួយឆ្ពោះទៅរកការហក់ឡើងថ្លៃប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យផ្ទុះវិបត្តិហិរញ្ញវត្ថុនៅអាស៊…

ហេតុអ្វីធនាគារកណ្តាលចិន មិនបញ្ចុះអត្រាការប្រាក់ តាមធនាគារកណ្តាលអាម៉េរិក?

ធនាគារកណ្ដាលចិន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចរក្សាទុកអត្រាការប្រាក់លើកម្ចីសំខាន់ៗឱ្យនៅដដែលហួសពីការរំពឹងទុក ខណៈដែលក្រុមអ្នកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ