វិស័យទេសចរណ៍

តើអ្នកជំនាញក្នុងវិស័យទេសចរណ៍ មានការរំពឹងបែបណាចំពោះការភ្ជាប់ជើងហោះហើរត្រង់របស់ Air Asia ពីគូឡាឡាំពួមកខេត្តព្រះសីហនុ?


បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
វិស័យទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ជឿជាក់ថា ចង់ឬមិនចង់ តាមរយៈការភ្ជាប់ជើងហោះហើរនេះ វានឹងជួយពាំនាំភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។ តែយ៉ាងណាក្រុមអ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងតម្លៃសេវាកម្ម និងទំនិញនៅខេត្តព្រះសីហនុ ឱ្យបានល្អប្រសើរ ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន និងយូរអង្វែង។

តាមការបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនខ្លួននឹងបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ តទៅ ជាមួយការហោះហើរ​ចំនួន ៣ជើងក្នុង១សប្តាហ៍ ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេចរណ៍កម្ពុជា បានចាត់ទុកបើកដំណើរការជើងហោះហើរពីទីក្រុងគូឡាឡាំពួ មកកាន់ខេត្តព្រះសីហនុនេះ គឺជាឱកាសល្អមួយក្នុងការស្រូបទាញភ្ញៀវទេសចរម៉ាឡេស៊ី និងភ្ញៀវអន្តរជាតិដ៏ទៃទៀត ឱ្យចូលមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ សម្រាប់អ្នកជំនាញរូបនេះ ខេត្តព្រះសីហនុ ​សម្បូរដោយតំបន់ទេសចរណ៍ និងមានហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍សម្បូរបែប មិនចាញ់ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសដ៏ទៃនោះទេ។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការតភ្ជាប់ជើងហោះហើរនេះ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ជួយជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែល្អប្រសើរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការគិតគូរពីកង្វះខាតមួយចំនួន ជាពិសេសលើការប្រកួតប្រជែងតម្លៃសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ដែលហាក់មានតម្លៃខ្ពស់បើធៀបនឹងតម្លៃនៅប្រទេសម៉ាឡេស៊ី។ ការស្នើបែបនេះ គឺដើម្បីរក្សានិរន្តភាពក្នុងការទាក់ទាញភ្ញៀវទេសចរ និងការដំណើរការជើងហោះហើរពីគូឡាឡាំពួ មកកាន់ខេត្តនេះ។

​បើតាមការគូសបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា តាមផ្លូវអាកាសនៅរយៈ៤ខែដំបូងឆ្នាំនេះ គឺមានស្ថានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ពោលគឺកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ តាមផ្លូវអាកាសប្រមាណជាង៨២ម៉ឺននាក់ មានការកើនឡើងជាង៣០% បើធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះ ត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា គឺដោយសារមានការតភ្ជាប់ការហោះហើរត្រង់ចូលមកកម្ពុជា ជាបន្តបន្ទាប់។

សូមជម្រាបថា ក្រុមហ៊ុន AirAsia Cambodia កាលពីខែឧសភា កន្លងទៅនេះ បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមកររវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃផងដែរ៕

None



អត្ថបទបន្ទាប់


តើស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មានការប្រែប្រួលបែបណានៅជិត៦ខែកន្លងមកនេះ?

វិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមួយចំនួន ហាក់មានល្អប្រសើរឡើងវិញ ប៉ុន្តែវិស័យខ្លះ ពុំទាន់មានសកម្មភាពរីកចម្រើននៅឡើយទេ បន្ទាប់ពីបានរ…

សិង្ហបុរី រឹបអូសលុយកខ្វក់បានរហូតដល់ជាង៤ពាន់លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០១៩

របាយការណ៍មួយបង្ហាញថា ប្រទេសសិង្ហបុរី បានរឹបអូសទ្រព្យសម្បត្តិខុសច្បាប់បានរហូតដល់ទៅ៤,៤ពាន់លានដុល្លារអាម៉េរិក ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ