វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ជះលុយជាង១០ពាន់លានដុល្លារ ទិញយន្តហោះពីក្រុមហ៊ុន Airbus


ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយរបស់កោះតៃវ៉ាន់ បានឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះពីខ្លួនជាង៣០គ្រឿង ដោយក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់មួយនេះ ធ្លាប់បង្ហើបឱ្យដឹងមុននេះថា កិច្ចព្រមព្រៀងទិញលក់យន្តហោះនេះមានទំហំរហូតដល់ទៅជាង១០ពាន់លានដុល្លារអាម៉េរិក។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា អ៊ែរវ៉េ ខប (Eva Airways Corp)របស់កោះតៃវ៉ាន់ បានឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus ចំនួន៣៣គ្រឿងក្នុងទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារអាម៉េរិក ដែលរួមមានយន្តហោះរត់ចម្ងាយឆ្ងាយធុន អេ៣៥០-១ពាន់(A350-1000)ចំនួន១៨គ្រឿង និងយន្តហោះធុន អេ៣២១ណេអូ (A321neo)ចំនួន១៥គ្រឿង។ ទោះជាយ៉ាងណា ក្រុមហ៊ុន Airbus មិនបានបញ្ជាក់ពីទំហំតម្លៃនៃកិច្ចព្រមព្រៀងទិញលក់យន្តហោះនេះនោះទេ។

នៅក្នុងរបាយការណ៍ចុះកាលពីខែវិច្ឆិកា កន្លងទៅ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា អ៊ែរវ៉េ ខប (Eva Airways Corp) ផ្ញើទៅកាន់ផ្សារហ៊ុនតៃវ៉ាន់ (Taiwan Stock Exchange) ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានបញ្ជាក់ថា តម្លៃសរុបនៃកិច្ចព្រមព្រៀងទិញលក់យន្តហោះនេះនឹងមិនលើសពីទំហំជាង១០ពាន់លានដុល្លារអាម៉េរិកនោះឡើយ ខណៈដែលយន្តហោះធុន A350-1000 មានតម្លៃ៤៣៦លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង ហើយយន្តហោះធុន អេ៣២១ណេអូ (A321neo) មានតម្លៃ១៥០លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង។

លោក ខ្លេ ស៊ុន (Clay Sun) ប្រធានក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា អ៊ែរវ៉េ ខប (Eva Airways Corp) បានចេញសេចក្ដីថ្លែងការណ៍ថា យន្តហោះទាំងពីរម៉ូឌែល ដែលក្រុមហ៊ុនរបស់លោកបានជ្រើសរើស គឺមានលក្ខណៈទំនើបបំផុត និងស៊ីប្រេងតិចដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាស។

យោងតាមប្រភពក្នុងឧស្សាហកម្មបានឱ្យដឹងថា ក្រុមហ៊ុន Airbus គ្រោងនឹងបំបែកកំណត់ត្រានៃការបញ្ជាទិញយន្តហោះក្នុងឆ្នាំ២០២៣ ខណៈក្រុមហ៊ុននេះត្រូវបានរំពឹងថា នឹងប្រកាសចំនួននៃការបញ្ជាទិញ និងការប្រគល់យន្តហោះជូនអតិថិជននៅថ្ងៃព្រហស្បត៍ ទី១១ ខែមករា៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រោយទទួលបានភ្ញៀវទេសចរបរទេស៦០ម៉ឺននាក់ក្នុង១សប្តាហ៍ ជំរុញឱ្យថៃបន្ទាបការព្យាករចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ

ការព្យាករណ៍ដែលថា នៅឆ្នាំ២០២៤ ថៃអាចទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៣៦ លាននាក់ត្រូវបានទាញទម្លាក់មកនៅត្រឹម៣២លាននាក់វិញ ក្រោយនៅសប្តាហ៍ទី១នៃឆ្…

កប៉ាល់ទេសចរណ៍ធំបំផុតក្នុងលោកដែលអាចផ្ទុកមនុស្ស៨ពាន់នាក់ គ្រោងចេញដំណើរលើកដំបូងនៅចុងខែមករា នេះ

កប៉ាល់ទេសចរណ៍ប្រណីតធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ទៅ៨ពាន់នាក់ នឹងចាប់ផ្ដើមចេញដំណើរលើកដំបូងរបស់ខ្លួនពីទីក្រុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ