ភាពតានតឹង​រវាង​អាមេរិក និង​ចិន

ចិន​សងសឹក​អាមេរិក ដោយ​រឹតត្បិត​សកម្មភាពរបស់អ្នកការទូត​អាមេរិក


រដ្ឋាភិបាលចិន​បាន​និយាយនៅថ្ងៃសុក្រ (ទី១១ កញ្ញា ២០២០) ថា ខ្លួន​បាន​អនុវត្ត​វិធានការដើម្បី​រឹតត្បិត​សកម្មភាព​របស់​មន្ត្រី​ការទូត​និង​បុគ្គលិក​នៅឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំទីក្រុង​ប៉េកាំង និងនៅតាម​ស្ថានកុងស៊ុល​នៅទូទាំងប្រទេសចិន ក្នុងនោះរួមទាំង ស្ថានកុងស៊ុល​អាមេរិកនៅទីក្រុង​ហុងកុង ផងដែរ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានជប៉ុន ក្យូដូ ។
ចិន​សងសឹក​វិញ ដោយ​រឹតត្បិត​សកម្មភាពរបស់អ្នកការទូត​អាមេរិក។
ដោយ

វិធានការនេះ គឺ​ជាការសងសឹក​ចំពោះ​ការសម្រេចចិត្តរបស់​សហរដ្ឋ​អាមេរិក​កាលពីពេលថ្មីៗនេះ ដែល​បញ្ជា​ឲ្យ​អ្នកការទូត​ចិន​ត្រូវ​សុំ​ការយល់ព្រម​សម្រាប់​ទស្សនកិច្ច​ទៅកាន់​សាកលវិទ្យាល័យ​នានា​ និង​សម្រាប់​ការជួប​ជាមួយ​មន្ត្រី​មូលដ្ឋាន​នៅក្នុង​សហរដ្ឋ​អាមេរិក ។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ឆាវ លីជៀន (Zhao Lijian) បាននិយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ដាក់​"ការរឹតត្បិត​ស្មើគ្នា" ទៅលើ​មន្ត្រី​ស្ថានទូត​និងស្ថានកុងស៊ុល​របស់​អាមេរិក ។ 

មន្ត្រីអ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ដដែល បាន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ការសម្រេចចិត្ត​របស់​ខ្លួនវិញ ។ 

ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃខ៍ ផុមផេអូ (Mike Pompeo) បាន​ថ្លែង​ការណ៍​កាលពីថ្ងៃទី២ កញ្ញា ថា ការតម្រូវ​ឲ្យ​អ្នកការទូត​ចិន​បំពេញនូវលក្ខខណ្ឌថ្មីៗទាំងនេះ គឺជាការ​ឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ការរឹតត្បិត​របស់​រដ្ឋាភិបាលចិន​ដែល​បាន​ដាក់​រួច​មកហើយ មកលើ​មន្ត្រីការទូត​អាមេរិក ។

ការវិវឌ្ឍថ្មីនេះកើតឡើងចំពេល​ដែល​ភាពតានតឹងកាន់តែកើនកម្ដៅ​ រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​អាមេរិក លើ​បញ្ហានានា​រាប់តាំងពី​បញ្ហាសេដ្ឋកិច្ច រហូតដល់​បញ្ហា​សន្តិសុខ ដូចជា ការបង្កើន​កម្លាំងយោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ និង​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​កោះតៃវ៉ាន់ ៕ ប្រភព៖ Kyodo News




អត្ថបទបន្ទាប់


វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ SCG

ព័ត៌មាន
ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ - ក្រុមហ៊ុន អេសស៊ីជី (SCG) កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្ដល់សម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ជាច្រើនពាន…

កម្ពុជានៅបន្តចំណាយលើការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បើទោះកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ និងការដក EBAក្ដី

ព័ត៌មាន
ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាអះអាងថា បើទោះបីជាមានការផ្ទុះឡើងនូវជំងឺសកល Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ