ក្រុមហ៊ុនអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ខាតរាប់លានដុល្លារដោយសារការដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកល និងប្រកាសទាមទារសំណង


ការដាច់ប្រព័ន្ធ IT របស់ក្រុមហ៊ុន Microsoft ជាសកល កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោកខាតបង់រាប់លានដុល្លារ និងបានធ្វើឲ្យអ្នកដំណើររាប់លាននាក់ត្រូវខកជើងយន្តហោះ ស្របពេលដែលយន្តហោះខ្លះត្រូវពន្យាពេល និងផ្អាកការហោះហើរ។ ពាក់ព័ន្ធការដាច់ប្រព័ន្ធបច្ចេកវិទ្យានេះដែរ ក្រុមហ៊ុន ម៉ាយក្រូសូហ្វ (Microsoft) បានអះអាងថា បញ្ហាដាច់ប្រព័ន្ធបច្ចេកវិទ្យានេះបានធ្វើឱ្យប៉ះពាល់ដល់ឧបករណ៍នៃការតភ្ជាប់ប្រព័ន្ធរហូតដល់ទៅ៨,៥លានគ្រឿង នៅពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិត។ នេះបើតាមសេចក្តី
ក្រុមហ៊ុនអាកាសចរណ៍
ដោយ

លោក តាន់ស្រ៊ី តូនី ហឺ្វណាន់ដេស (Tan Sri Tony Fernandes) នាយកប្រតិបត្តិក្រុមហ៊ុន Capital A Bhd បាននិយាយថា ការដាច់ប្រព័ន្ធបច្ចេកវិទ្យា IT ជាសកលកាលពីចុងសប្តាហ៍មុនបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ និងបានបង្កើតភាពវឹកវរដល់អ្នកដំណើរតាមផ្លូវអាកាសរាប់លាននាក់ ប្រព័ន្ធដំណើរការនៅក្នុងព្រលានយន្តហោះរងការរំខាន។ លោក ហ្វឺណាន់ដេស បានទទួលស្គាល់ចំពោះការសុំទោស ប៉ុន្តែបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាកាសចរណ៍នៅតែរង់ចាំការពន្យល់ពីក្រុមហ៊ុន Microsoft អំពីឧប្បត្តិហេតុនេះ។

លោកបានបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះបានផ្តល់ការយោគយល់ដល់ក្រុមហ៊ុនអាកាសចរណ៍តិចតួចប៉ុណ្ណោះនៅក្នុងអំឡុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្មានការអាណិតអាសូរដល់អ្នករកស៊ីក្នុងវិស័យនេះនោះទេ។ ដូច្នេះលោកយល់ថា ករណីដាច់ប្រព័ន្ធបច្ចេកវិទ្យាបង្កឱ្យមានការរំខានដល់ប្រត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើពិភពលោក ក្រុមហ៊ុន Microsoft ត្រូវតែផ្តល់ការពន្យល់ និងសំណងដល់ការខាតរបស់ក្រុមហ៊ុននានា។

ការដាក់ប្រព័ន្ធបច្ចេកវិទ្យាដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា បំពេញបែបបទឯកសារជូនអ្នកដំណើរសរសេរដោយដៃ ដែលជួយកាត់បន្ថយការលុបជើងហោះហើរមួយចំនួន។ ពាក់ព័ន្ធការការដាច់ប្រព័ន្ធតភ្ជាប់ IT នេះដែរ ក្រុនហ៊ុន ម៉ាយក្រូសូហ្វ បានអះអាងថា គឺដោយសារតែក្រុមហ៊ុនបាន Update ប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ខ្លួន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការ update នេះបានធ្វើឲ្យកើតមានការរំខានចំពោះឧបករណ៍នៃការតភ្ជាប់ប្រព័ន្ធរហូតដល់ទៅ៨,៥លានគ្រឿង។

លោក ដេវីដ វេស្តុន (David Weston) នាយកប្រតិបត្តិសន្តិសុខ Sybersecurity របស់ក្រុមហ៊ុនម៉ាយក្រូសូហ្វ បានឲ្យដឹងថា ការរំខានបែបនេះ គឺកម្រណាស់ ហើយអ្វីដែលបានកើតមានឡើងវាបានបង្ហាញពីធម្មជាតិនៃទំនាក់ទំនងជាប្រព័ន្ធដ៏ធំទូលាយរបស់ window ដែលជាប្រព័ន្ធប្រតិបត្តិការដ៏លេចធ្លោសម្រាប់កុំព្យូទ័រនៅជុំវិញពិភពលោក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើអ្នកណានឹងក្លាយជាជនទី១ នៃបក្សកុម្មុយនីស្តវៀតណាមបន្តពីលោក ឃ្វៀន ភូជុង?

លោក ឃ្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់ប្រជាជាតិ ជាង១០០លាននាក់ នៅអាស៊ីអគ្នេយ៍ បានទទួលមរណភាពន…

វិស័យអាកាសចរណ៍វៀតណាម ទទួលបានអ្នកដំណើរផ្លូវអាកាសសរុបរហូតដល់ទៅជាង៥៤លាននាក់ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល វៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរសរុបឆ្លងកាត់អាកាសយានដ្ឋាននានា ក្នុងប្រទេសវៀតណាម បានឈានដល់ជាង៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ