ការសិក្សា​នៃប្រទេសវៀតណាមអំឡុងពេល​កូវីដ-១៩

ក្មេងៗ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ជាង ១.៣០០នាក់ មិន​អាច​ចូល​ទៅរៀន​ក្នុង​សាលាវៀតណាមបាន ក្រោយមានការបិទព្រំដែន


យ៉ាងហោចណាស់ មានក្មេងៗជនជាតិវៀតណាមជាង ១.៣០០ នាក់ ដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា តែរៀននៅសាលាក្នុងទឹកដីប្រទេសវៀតណាម មិនទាន់អាចចូលរៀនឡើងវិញបាននៅឡើយទេមកទល់ពេលនេះ តាំងពីព្រំដែនត្រូវបានបិទ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន VN Express។
ក្មេងៗជនជាតិវៀតណាមរស់នៅកម្ពុជាជាង១.៣០០នាក់ មិនអាចចូលទៅរៀនក្នុងសាលាវៀតណាមបាន ក្រោយមានការបិទព្រំដែន (រូបភាព៖ VN Express)
ដោយ

វៀតណាម​បាន​បិទ​ព្រំដែន​របស់ខ្លួនន​តាំងពី​ចុងខែ​មីនាមកម្ល៉េះ ដើម្បីជាវិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃមេរោគកូវីដ-១៩.

នាយកដ្ឋាន​អប់រំ និង​បណ្ដុះបណ្ដាល នៅក្នុងខេត្ត​ An Giang បាន​បញ្ជាក់​នៅក្នុងសារព័ត៌មាន​ VN Express កាលពីថ្ងៃ​អង្គារ​សប្ដាហ៍នេះថា នៅក្នុង​ស្រុក An Phu ដែលមានព្រំប្រទល់​ជាមួយនឹង​ប្រទេស​កម្ពុជា មាន​សិស្ស​ចំនួន ១.៣៤៧ នាក់ រស់នៅ​​ប្រទេស​កម្ពុជា កំពុង​សិក្សា​នៅថ្នាក់​បឋម​សិក្សា និងវិទ្យាល័យ។

ជារៀងរាល់ថ្ងៃ ពួកសិស្សទាំងអស់នោះ ធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន​ពីកម្ពុជា​ទៅវៀតណាម ដើម្បី​ចូលរៀន​សាលា​ក្នុង​ប្រទេសវៀតណាម ហើយ​ក៏ត្រឡប់​ទៅកាន់​​ផ្ទះរបស់​ពួកគេវិញ។

អាជ្ញាធរ​ខេត្ត​ An Giang ថ្មីៗនេះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​សិស្សថ្នាក់ទី១២ ចំនួន​១៨នាក់ ដាក់ឲ្យនៅ​ដាច់ដោយឡែក​សម្រាប់​រយៈពេល ១៤ថ្ងៃ ​បន្ទាប់មក ទើបអនុញ្ញាត​ឲ្យ​ចូលរៀន​ក្នុងសាលា។ មាន​ឪពុកម្ដាយ​​របស់សិស្ស​ចំនួន ៧នាក់ នៃសិស្សទាំងនោះ បានយល់​ព្រម​លើ​ការសម្រេច​របស់​អាជ្ញាធរ។

នៅសល់​សិស្ស​ចំនួន ១.៣២៩ នាក់​ទៀត ត្រូវ​រង់ចាំ​រហូតដល់​មានការ​បើកព្រំដែន​ឡើងវិញ​ ទើប​មកចូលរៀននៅសាលា​ក្នុង​ទឹកដីវៀតណាម។

នាយដ្ឋាន​អប់រំ និង​បណ្ដុះបណ្ដាល វៀតណាម បាន​គូសបញ្ជាក់ថា អាជ្ញាធរនឹង​ណែនាំសាលា​ឲ្យ​រៀបចំ​ថ្នាក់បន្ថែម សម្រាប់​សិស្ស​ ដើម្បីធ្វើយ៉ាងណា​ឲ្យទាន់ពេលវេលា​ដែលពួកគេស្ថិត​ក្នុងការ​ដាក់​ឲ្យនៅ​ដាច់ដោយឡែក។

លោកស្រី Nguyen Thi Diem Tuyet នាយកសាលា​បឋមសិក្សា A Khanh An នៅក្នុង​ស្រុក​ An Phu និយាយថា ក្នុងចំណោម​សិស្ស​ក្នុងសាលា​របស់​លោកស្រី​ចំនួនជាង ១ពាន់នាក់ គឺមាន​ប្រមាណ ៣៩០នាក់ រស់នៅក្នុង​ទឹកដី​ប្រទេសកម្ពុជា។

សាលា​ក៏បាន​ប្រាប់​ទៅកាន់​សិស្ស​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​តាមដាន​ការសិក្សា​នៅលើ​កញ្ចក់ទូរទស្សន៍​ប៉ុស្ដិ៍ An Gaing។ លោកគ្រូអ្នកគ្រូ នឹង​ផ្ញើ​​​ឯកសារ​សិក្សា​សម្រាប់​​សិស្ស​តាម​​បណ្ដាញ​អ៊ីនធើណែត​ផងដែរ។

ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​បាន​លុបចោល​ការ​រឹតបន្តឹង​នូវគម្លាត​សង្គម (Social Distancing Restrictions) កាលពី​ចុងខែ​មេសាកន្លងទៅ មាន​សិស្ស​ជាច្រើន​បាន​ត្រឡប់​ចូលរៀនឡើងវិញ នៅថ្ងៃចន្ទសហ្ដហ៍នេះ ដែលវា​ជាការចូលរៀន​លើកដំបូង​តាំងពី​ថ្ងៃ​បុណ្យ​ឈប់សម្រាកចូលឆ្នាំ​ចិន វៀតណាម​ កាលពីចុង​ខែ​មករា​មក ដោយសារតែ​ផលប៉ះពាល់​នៃមេរោគ​កូវីដ-១៩។

ទោះយ៉ាងណា​ ក៏មានសាលាជាច្រើន​បាន​បង្រៀន​តាមអនឡាញ​ផងដែរ នៅអំឡុងពេល​មានការ​រីករាលដាល​នៃមេរោគនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនចាប់ផ្តើមកក្រើកឡើងសាជាថ្មី

ព័ត៌មាន
ក្រោយស្ងប់ស្ងាត់អស់ជាច្រើនខែមកហើយ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ វាហាក់បីដូចជាកក្រើកឡើងវិញប…

កម្ពុជានាំចេញទៅអាមេរិកមានជិត ១.៦០០ លានដុល្លារ នៅ​៣ខែ ឆ្នាំ២០២០

ព័ត៌មាន
ទោះបីជាមានបញ្ហាកូវីដកើតឡើងនៅរយៈប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្ដែ បើពិនិត្យទៅមើលការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ