អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកបង្ហាញពីការវិវឌ្ឍថ្មី នៃផលិតផល ដែកទីប ស អាយ.អេស.អាយ របស់ខ្លួន ជាមួយនឹងគុណភាពកាន់តែពិសេសជាងមុន


អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេ ក្នុងការផលិតដែកទីប ស និងដុំរ៉ូឡូដែក ស កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានរៀបចំកម្មវិធីដ៏ពិសេសមួយ ដើម្បីបើកបង្ហាញពីការវវឌ្ឍថ្មី នៃបច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការផលិត ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®) ទៅដល់ម្ចាស់ដេប៉ូជាដៃគូ ដើម្បីឱ្យពួកគេបានទស្សនាស្វែងយល់កាន់តែច្បាស់ អំពីខ្សែច្រវាក់ផលិតកម្ម និងគុណភាពដ៏ធន់រឹងមាំរបស់ផលិតផលក្រុមហ៊ុន ISI STEEL។
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកបង្ហាញពីការវិវឌ្ឍថ្មី នៃផលិតផល ដែកទីប ស អាយ.អេស.អាយ របស់ខ្លួន ជាមួយនឹងគុណភាពកាន់តែពិសេសជាងមុន
ដោយ
អំពី ISI STEEL

ISI PIPE GALVA®​ ផលិតចេញពីវត្ថុធាតុដើមគុណភាពខ្ពស់ ដោយរោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) ដែលជារោងចក្រ ដំបូងគេ និងតែ ១ គត់នៅកម្ពុជា។

ដែកទីប ស អាយ.អេស.អាយ (ISI PIPE GALVA®)​ បានបន្ថែមក្រូម៉េសារធាតុស័ង្កសីក្រាស់ជាងមុន ៥០% ដើម្បីបង្កើនភាពធន់នឹងច្រែះឱ្យកាន់តែប្រសើរ និងមានបន្ថែមស្រទាប់ការពារពិសេស ដើម្បីប្រឆាំង​នឹងភាពងាយឡើងស្នឹម និងផ្កាអំបិល ដែលជាបច្ចេកវិទ្យាមានតែមួយគត់នៅកម្ពុជា ជួយឱ្យការរក្សាទុក​ផលិតផលបានកាន់តែយូរអង្វែង និងផ្ដល់នូវការប្រើប្រាស់ប្រកបដោយទំនុកចិត្ត​សម្រាប់​​ប្រជាជនកម្ពុជា។

ថែ្លងនៅក្នុងកម្មវិធី បង្ហាញការវិវឌ្ឍថ្មីនៃផលិតផល ដែកទីប ស អាយ.អេស.អាយ និងពិធីជប់លៀងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ISI STEEL លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ISI GROUP បានលើកឡើងថា ផ្ដើមចេញពីអាជីវកម្មដំបូងផលិតស័ង្កសីពណ៌ ជាលក្ខណៈគ្រួសារ នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន ISI STEEL បានអភិវឌ្ឍខ្លួនឥតឈប់ឈរ រហូតក្លាយជាក្រុមហ៊ុនផលិតដែកទីប ស និងដុំរ៉ូឡូដែក ស ដ៏ធំដំបូងគេនៅកម្ពុជា។

លោកបន្ថែមថា ក្រុមហ៊ុន ISI STEEL តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ និងការផលិតនូវ ផលិតផល​ដែលមានគុណភាពខ្ពស់។ ដោយមានការអត់ធ្មត់ខ្ពស់ គោរពវិន័យ និងការគាំទ្រកាន់តែច្រើនឡើងៗពី​អតិថិជន និងដៃគូអាជីវកម្ម បច្ចុប្បន្ន ក្រុមហ៊ុន ISI STEEL បានក្លាយជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យឧស្សាហកម្មដែកនៅកម្ពុជា ដែលមានបទពិសោធន៍វិនិយោគក្នុងស្រុកជិត ៣ ទសវត្សរ៍ ។ បច្ចុប្បន្នក្រុមហ៊ុន ISI STEEL មានផលិតផលដែក និងសម្ភារៈសំណង់ សរុបជាង ៣០០មុខ ដែលបាននិងកំពុងផ្គត់ផ្គង់​​យ៉ាងសកម្ម នៅក្នុងវិស័យ​សំណង់​នៅកម្ពុជា រាប់ចាប់ពីផ្ទះ រោងច្រក សាលារៀន មន្ទីរេពទ្យ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធជាតិ មានដូចជា កំពង់ផែ និង ព្រលានយន្តហោះអន្តជាតិជាដើម។

លោក កាំង ឡេង បានអះអាងទៀតថា បច្ចុប្បន្ន រោងចក្រកែច្នៃផលិតផលដុំរ៉ូឡូដែក ស អាយ.អេស.អាយ (ISI GALVA®) តម្លៃវិនិយោគ ១០លានដុល្លារ របស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល អាចមានសមត្ថភាពផលិតរហូតដល់ទៅ ២០ម៉ឺនតោន​ក្នុងមួយឆ្នាំ។ ការវិនិយោគនេះ មិនត្រឹមតែសម្រាប់ ក្រុមហ៊ុន ISI STEEL ប៉ុណ្ណោះទេ ប៉ុន្ដែ ជាការបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន​ចំពោះអនាគតនៃប្រទេសកម្ពុជា។

ISI GALVA® មិនត្រឹមតែជាវត្ថុធាតុដើម ត្រូវបានយកទៅផលិត ISI PIPE GALVA® ជាផលិតផលដែកទីប ស ដែលកម្ពុជាទុកចិត្តប៉ុណ្ណោះទេ ប៉ុន្ដែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ISI GALVA® ក៏ត្រូវបាននាំចេញ​ដោយ​ជោគជ័យទៅកាន់​ទីផ្សារសហរដ្ឋអាម៉េរិក និងបណ្ដា​ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីវិស័យផលិតផលកែច្នៃដែក និងការផ្គត់ផ្គង់សម្ភារៈសំណង់ សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក៏បានពង្រីកខ្លួនទៅកាន់វិស័យពាក់ព័ន្ធជាច្រើនទៀតដូចជា វិស្វកម្មសំណង់ អចលនទ្រព្យ សួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស និងចំណីអាហារផងដែរ។




អត្ថបទបន្ទាប់


តើកម្ពុជា គួរត្រៀមសេណារីយ៉ូបែបណា ដើម្បីឆ្លើយតបជាមួយរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អានុទីន?

ជ័យជម្នះបណ្តោះអាសន្នក្នុងការបោះឆ្នោតថ្នាក់ជាតិ របស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល បានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកវិ…

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ចាប់ដៃជាមួយក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា PATA និងក្រុមហ៊ុន Sourceamax Asia បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រីកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ