គ្រឿងស្រវឹង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងស្រវឹងនៅអាស៊ីធ្លាក់ចុះ ក្រោយគ្រូពេទ្យម្នាក់នៅអាម៉េរិកព្រមានពីការកើតជំងឺមហារីកដោយសារការទទួលទានគ្រឿងស្រវឹង


ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្រា និងស្រាបៀរនៅតំបន់អាស៊ី បានធ្លាក់ចុះ បន្ទាប់ពីប្រធានគ្រូពេទ្យផ្នែកវះកាត់ម្នាក់នៅសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់អំពីទំនាក់ទំនងផ្ទាល់រវាងការប្រើប្រាស់គ្រឿងស្រវឹង និងហានិភ័យនៃជំងឺមហារីក ដែលចេះតែកើនឡើង និងបានអំពាវនាវឱ្យដាក់ស្លាកសញ្ញាព្រមាននៅតាមដកស្រា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។
គ្រឿងស្រវឹង
ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុន Sapporo Holdings របស់ជប៉ុន បានធ្លាក់ចុះជាង៥% នៅទីផ្សារទីក្រុងតូក្យូ នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជាការធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែកន្លងមកនេះ។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Wuliangye Yibin បានធ្លាក់ចុះជិត៤% និងក្រុមហ៊ុន Budweiser Brewing Company APAC បានធ្លាក់ចុះជិត៣% នៅទីផ្សារក្រុងហុងកុង ហើយក្រុមហ៊ុន Treasury Wine Estates បានធ្លាក់ចុះជិត៣% នៅទីផ្សារប្រទេសអូស្ត្រាលី។

ការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ បានកើតឡើងក្រោយវេជ្ជបណ្ឌិតអាម៉េរិក ផ្នែកវះកាត់ទូទៅលោក វីវ៉េក មឺស៊ី (Vivek Murthy) បានព្រមានពីហានិភ័យនៃការកើតជំងឺមហារីកបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង កាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក វីវ៉េក បានលើកឡើងថា ទោះបីជាមានភស្តុតាងកាន់តែច្រើនឡើងអំពីជំងឺមហារីកបណ្ដាលមកពីការហូបស្រាក៏ដោយ ប៉ុន្តែមានពលរដ្ឋអាម៉េរិកមិនដល់ពាក់កណ្តាលនោះទេ ដែលទទួលស្គាល់ការពិតនេះ ខណៈលោកព្រួយបារម្ភថា ពលរដ្ឋអាម៉េរិកជាង៧០% បានសេពគ្រឿងស្រវឹងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដោយកាលពីឆ្នាំ២០២២ ការលក់ផលិតផលនេះទូទាំងសហរដ្ឋអាម៉េរិកមានទំហំរហូតដល់២៦០ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ៊ីស្រាអែល គ្រោងចំណាយជិត១០០ពាន់លានដុល្លារអាម៉េរិក ជីកព្រែកដ៏ធំមួយ ដើម្បីប្រជែងនឹងព្រែកជីកស៊ុយអេ

ប្រទេសអ៊ីស្រាអែល ដែលគេដឹងឮជាទូទៅថា ជាកូនជឹងរបស់សហរដ្ឋអាម៉េរិក មានផែនការដ៏មហិច្ឆតាដោយគ្រោងចំណាយរហូតដល់ទៅ៩៦ពាន់លានដុល្លារអាម៉េរិក ដើ…

តើកម្ពុជាគួរពិចារណាចូលរួមជាមួយប្លុកសេដ្ឋកិច្ច BRICS ដូចបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ានដែរឬទេ?

ប្រទេសធំៗមួយចំនួននៅក្នុងតំបន់អាស៊ានដូចជាឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ីជាដើម សុទ្ធតែបានបង្ហាញបំណងចង់ចូលរួមជាមួយប្លុកសេដ្ឋកិច្ច BRICS ដែលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ