ការលក់​គ្រឿងស្រវឹង​នៅថៃ

ថៃ ចេញប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ


ប្រទេសថៃ ប្រកាសហាមឃាត់ការលក់ ភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹង នៅតាមប្រព័ន្ធអនឡាញនានាទាំងអស់ ដែលសេចក្តីប្រកាសនេះ ត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តី ថៃ ប្រាយុទ្ធ ច័ន្ទអូចា។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃ ចេញប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ
ដោយ

ការសម្រេចហាមឃាត់នេះ ត្រូវបានធ្វើឡើងដោយសារតែ វិស័យប្រព័ន្ធពាណិជ្ជកម្មតាមអនឡាញ នៅក្នុងប្រទេសថៃ កាន់តែមានភាពរស់រវើក និងទាក់ទាញ ដូច្នេះហើយ អ្នកលក់គ្រឿងស្រវឹង បានជ្រើសរើសដាក់លក់ទំនិញ នៅតាមប្រព័ន្ធអនឡាញ ដែលវាជាការលំបាកមួយ ក្នុងការគ្រប់គ្រង ម៉ោង ពេលវេលានៃការលក់ ទីតាំង និងអតិថិជនគោលដៅ ដូចដែលធ្លាប់បានកំណត់ នៅក្នុងច្បាប់ត្រួតពិនិត្យភេសជ្ជៈមានជាតិអាល់កុល។

នាយករដ្ឋមន្រ្តីថៃ សម្រេចទទួលយកការប្រឹក្សាយោបល់អំពីបញ្ហាខាងដើមនេះ ពីគណៈកម្មាធិការគោលនយោបាលភេសជ្ជៈជាតិថៃ ដោយបានប្រកាសថា ការលក់ ឬសកម្មភាពផ្សេងៗដែលទាក់ទងនឹងការលក់ ភេសជ្ជៈមានជាតិអាល់កុល តាមប្រព័ន្ធអនឡាញ ត្រូវបានហាមឃាត់ជាដាច់ខាត។

ការហាមឃាត់នេះ គឺរាប់បញ្ចូលទាំងការលក់ ការទាក់ទាញចំណាប់អារម្មណ៍ ឬការណែនាំផលិតផល ឬសេវាកម្មតាមប្រព័ន្ធអនឡាញ ដែលអ្នកលក់ និងអ្នកទិញ អាចសម្រេចការទិញលក់ ដោយមិនជួបគ្នាផ្ទាល់។

យ៉ាងណាក៏ដោយ សេចក្តីប្រកាស ពុំបានហាមឃាត់ទៅលើ ការលក់ និងបង់ប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យានៅតាមហាង ភោជនីយដ្ឋាន ឬគ្រឹះស្ថានដែលមានលក់គ្រឿងស្រវឹងនោះទេ។

គួរជម្រាបដែរថា សេចក្តីប្រកាសនេះ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេល ៩០ថ្ងៃ បន្ទាប់ពីបានប្រកាសនៅក្នុង រាជកិច្ចហើយ ហើយការពិន័យអាចចាប់ផ្តើមពីជាង ៣០០ដុល្លារអាមេរិក និងអាចជាប់ទោសក្នុងពន្ធនាគាររហូតដល់ទៅ ៦ខែ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរដ្ឋាភិបាលវៀតណាម ប្រកាសស្វាគមន៍មហិច្ឆតាវិនិយោគរបស់ជប៉ុន

ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសស្វាគមន៍ចំពោះ មហិច្ឆតាវិនិយោគរបស់ វិនិយោគិនជប៉ុន ចូលមកកាន់ប្រទេសរបស់ខ្លួន ដោយលោកបានអះអាងថា ទីផ្សារវៀតណ…

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ទទួល​ជំនួយ​សម្ភារ​សំណង់​តម្លៃ​ជាច្រើនពាន់ដុល្លារពីក្រុមហ៊ុនថៃ SCG

ព័ត៌មាន
ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ - ក្រុមហ៊ុន អេសស៊ីជី (SCG) កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្ដល់សម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ជាច្រើនពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ