អាមេរិក-ចិន

ក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងជួបបញ្ហា ក្រោយមានវិធានការបង្ក្រាបការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន


វិធានការរបស់សហរដ្ឋអាមេរិកក្នុងការបង្ក្រាបលើការនាំចេញផលិតផលបច្ចេកវិទ្យាសម្រាប់បម្រើដល់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិននោះ គឺប្រៀបបាននឹងកាំបិតមុខពីរដូច្នោះដែរ ព្រោះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មបន្ទះឈីបក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុនធំៗរបស់អាមេរិកក៏ចាប់ផ្ដើមរងឥទ្ធិពលអវិជ្ជមានពីវិធានការនេះដូចគ្នាដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia កាលពីថ្ងៃអាទិត្យ។
អាមេរិកមួយចំនួនកំពុងជួបបញ្ហា ក្រោយមានវិធានការបង្ក្រាបការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន

ក្រុមហ៊ុន Applied Materials មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតឈានមុខគេអាមេរិកនោះ ថ្មីៗនេះបានបន្ទាបចក្ខុវិស័យប្រាក់ចំណូលរបស់ខ្លួនចាប់ពីខែសីហាដល់ខែតុលា ខណៈដែលអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារអាមេរិកផ្សេងទៀត គឺក្រុមហ៊ុន Lam Research និងក្រុមហ៊ុន KLA បានផ្អាកការផ្គត់ផ្គង់គ្រឿងបរិក្ខាររបស់ខ្លួនជាបណ្តោះអាសន្ន សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនមួយចំនួន។

ក្រុមហ៊ុន Applied Materials បានកែប្រែការព្យាករប្រាក់ចំណូលរបស់ខ្លួននៅចន្លោះខែសីហាដល់ខែតុលាពីប្រហែលជាង៦ពាន់៦រយលានដុល្លារ មកនៅប្រហែល ៦ពាន់៤លានដុល្លារវិញ។ ខណៈដែលការបន្ធូរបន្ថយការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវគេមើលឃើញថា កំពុងតែជំរុញកាន់តែខ្លាំងឡើងនោះ បទបញ្ជាតឹងរ៉ឹងរបស់អាមេរិកទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ប្រទេសចិនក៏ត្រូវគេរំពឹងថា នឹងជំរុញឱ្យការលក់ធ្លាក់ចុះចន្លោះពី ២៥០ លានដុល្លារទៅ ៥៥០ លានដុល្លារផងដែរ។

ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Applied Materials ទៅឱ្យប្រទេសចិនសម្រាប់ត្រីមាសខែឧសភាដល់ខែកក្កដាមានចំនួនជិត២ ពាន់លានដុល្លារដែលជាចំនួនច្រើនបំផុតនៅក្នុងតំបន់ ឬក៏ស្មើនឹង ២៧% នៃចំនួនលក់សរុប។

សូមរំឭកថា ច្បាប់ថ្មីដែលចេញដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែតុលានោះ តម្រូវឱ្យមានការអនុម័តជាមុនពីអាជ្ញាធរអាមេរិក សម្រាប់បរិក្ខារដែលយកទៅប្រើនៅក្នុងការផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបទំនើបៗដែលត្រូវនាំចេញទៅកាន់ប្រទេសចិន ពោលគឺ បើគ្មានការអនុញ្ញាតពីអាជ្ញាធរ មិនអាចនាំចេញបានឡើយ។

ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា ក្រុមហ៊ុន Lam Research ក្រុមហ៊ុន KLA និងក្រុមហ៊ុនផ្សេងទៀតបានផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ផលិតបន្ទះឈីបដល់ក្រុមហ៊ុនយ៉ាងសេ មេម៉ូរី ធិកណូឡូជីស៍ (Yangtze Memory Technologies) ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ចិន ហើយបានចាប់ផ្តើមដកបុគ្គលិករបស់ពួកគេ ដែលឈរជើងនៅក្រុមហ៊ុនចិនមួយនេះត្រឡប់មកវិញផងដែរ។

ក្រុមហ៊ុន Yangtze Memory គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំដែលប្រើក្នុងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតរបស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកក៏កំពុងត្រួតពិនិត្យលើក្រុមហ៊ុននេះផងដែរ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយោធាចិន ខណៈដែលវិធានការបង្ក្រាបលើការនាំចេញបច្ចេកវិទ្យាសម្រាប់ផលិតបន្ទះឈីបទៅចិន ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននេះ គឺមានគោលដៅ បង្អាក់នូវការរីកលូតលាស់ដ៏ខ្លាំងក្លានៃវិស័យបច្ចេកវិទ្យារបស់ចិន ពិសេស គឺមិនចង់ឲ្យបច្ចេកវិទ្យាជឿនលឿននានា អាចធ្លាក់ដល់ដៃយោធាចិន ដ្បិតអាមេរិកថា វាជាការគំរាមកំហែងដល់សន្ដិសុខរបស់ខ្លួន៕

9-នៅអំឡុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង លើកឡើងអ្វីខ្លះអំពីស្ថានភាពសេដ្ឋកិច្ចចិន?

អត្ថបទ៖ សុខ​ ជា




អត្ថបទបន្ទាប់


តើតៃវ៉ាន់ចេញមុខឆ្លើយតបអ្វីខ្លះ ក្រោយលោក ស៊ី ជីនពីង បង្ហាញពីមហិច្ឆតាក្រសោបយកតៃវ៉ាន់ឲ្យទាល់តែបាន?

ព័ត៌មាន
នៅថ្ងៃអាទិត្យទី១៦តុលាម្សិលមិញនេះ ជាថ្ងៃបើកសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ ក្រោមវត្តមានបុរសខ្លាំងរបស់ចិន លោកស៊ី ជីនពីង។ ក្នុងសុទ្ទរកថាជិត២…

នៅអំឡុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង លើកឡើងអ្វីខ្លះអំពីស្ថានភាពសេដ្ឋកិច្ចចិន?

ព័ត៌មាន
ក្នុងរយៈពេលជិត២ម៉ោងដែលលោកស៊ី ជីនពីង ថ្លែងនៅក្នុងថ្ងៃបើកសមាជបក្សកុម្មុយនិស្តចិនដែលធ្វើឡើងរាល់៥ឆ្នាំម្តង កាលពីថ្ងៃទី ១៦ ខែតុលា បញ្ហានិងសមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ