ទិដ្ឋាការអាម៉េរិក

អាម៉េរិកកំពុងត្រួតពិនិត្យជនបរទេសកាន់ទិដ្ឋាការអាម៉េរិកទាំង៥៥លាននាក់ឡើងវិញ


ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កំពុងពិនិត្យកំណត់ហេតុជនបរទេសជាង៥៥លាននាក់ដែលកំពុងកាន់ទិដ្ឋាការអាម៉េរិកនៅមានសុពលភាពឡើងវិញ ដើម្បីដកហូត ឬលុបចោលចំពោះការបំពានច្បាប់អន្តោប្រវេសន៍ ដែលអាចនិរទេសពួកគេចេញពីទឹកដីសហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ទិដ្ឋាការអាម៉េរិក
ដោយ

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានដាក់ចេញចំណាត់ការបន្ទាន់ដោយផ្អាកផ្តល់ទិដ្ឋាការកម្មករដល់អ្នកបើកឡានដឹកទំនិញជាជនបរទេស ក្រោមហេតុផលអ្នកបើកឡានដឹកទំនិញបរទេសទាំងនោះកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនជាតិអាម៉េរិក និងកាត់បន្ថយជីវភាពរស់នៅរបស់អ្នកបើកឡានធំនៅអាម៉េរិក។

ទន្ទឹមនឹងដាក់ចេញចំណាត់ការនេះក្រសួងការបរទេសអាម៉េរិក កំពុងត្រួតពិនិត្យកំណត់ហេតុលើជនបរទេសកាន់ទិដ្ឋាការអាម៉េរិកទាំង៥៥លាននាក់ឡើងវិញ ដើម្បីវាយតម្លៃជាថ្មីថា តើពួកគេអាចមានសិទ្ធិទទួលបានទិដ្ឋាការនេះឬយ៉ាងណា។ ប្រសិនបើរកឃើញថា គ្មានសិទ្ធិទទួលបានទេ ពួកគេនឹងត្រូវដកហូតទិដ្ឋាការវិញ ហើយប្រសិនបើអ្នកកាន់ទិដ្ឋាការកំពុងធ្វើការនៅអាម៉េរិក ពួកគេនឹងត្រូវរងការនិរទេសទៅប្រទេសកំណើតវិញ។

ក្រសួងការបរទេសអាម៉េរិកបានសង្កត់ធ្ងន់ថា ចំណុចសំខាន់ដែលក្រសួងត្រូវពិនិត្យមើលឡើងវិញនោះរួមមានការស្នាក់នៅលើសទិដ្ឋាការ សកម្មភាពឧក្រិដ្ឋកម្ម ការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ និងការចូលរួមក្នុងទម្រង់នៃសកម្មភាពភេរវកម្ម ឬការផ្តល់ការគាំទ្រដល់អង្គការភេរវករជាដើម។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនជារៀងរាល់ថ្ងៃក្នុងប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ដោយកាសែត New York Times បានប៉ាន់ប្រមាណថា នៅក្នុងមួយសប្តាហ៍រដ្ឋាភិបាលអាម៉េរិកបាននិរទេសមនុស្ស៤០ម៉ឺននាក់ចេញពីអាម៉េរិកនៅឆ្នាំ២០២៥៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតពីកម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅចិន

ក្រុមហ៊ុនមួយនឹងប្រមូលទិញដំឡូងមីស្ងួតរបស់កម្ពុជាចំនួន៥០ម៉ឺនតោនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន ដែលជាការរួមចំណែកមួយក្នុងការជួយលើកកម្ពស់តម្…

តើមានកត្តាអ្វីជំរុញឱ្យអង្គការសុខភាពពិភពលោកកាត់បន្ថយបុគ្គលិករហូតដល់ជាង៤០០នាក់?

ក្រោយសហរដ្ឋអាម៉េរិកប្រកាសដកខ្លួន អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងផ្លាស់ប្តូរទីតាំងការិយាល័យបម្រើការងារចំនួន៤ចេញពីទីស្នាក់ការកណ្តាល ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ