វិស័យអចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនមួយជឿថា ទីផ្សារអចលនទ្រព្យចិន នឹងនៅតែទន់ខ្សោយក្នុងឆ្នាំ២០២៤


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden ដែលជំពាក់បំណុលវណ្ដកបានបង្ហាញក្ដីរំពឹងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន នឹងនៅតែទន់ខ្សោយក្នុងឆ្នាំ២០២៤ នេះ ហើយទទួលស្គាល់ថា ខ្លួនអាចនឹងជួបបញ្ហាប្រឈមធ្ងន់ធ្ងរកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden ដែលបានខកខានទូទាត់បំណុលក្រៅប្រទេសរបស់ខ្លួនក្នុងទំហំ១១ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំមុន និងបានសុំពន្យារពេលទូទាត់បំណុលក្នុងស្រុករបស់ខ្លួនក្នុងឆ្នាំដដែល ស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនដែលកំពុងជួបវិបត្តិសាច់ប្រាក់ ចាប់តាំងពីរងការវាយប្រហារពីវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១។

នៅក្នុងសន្និសីទប្រចាំឆ្នាំមួយកាលពីថ្ងៃចន្ទ ទី១៥ ខែមករា លោកស្រី យ៉ាង ហួយយ៉ាន (Yang Huiyan) ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Country Garden បានលើកឡើងថា ទីផ្សារអចលនទ្រព្យចិន មិនបានងើបឡើងវិញដូចការរំពឹងទុកនោះទេ កាលពីឆ្នាំមុន ហើយវានឹងនៅតែមានបញ្ហាប្រឈម។ នេះបើយោងតាមការបញ្ជាក់នៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម វ៉ីប៉ (Weibo) ផ្លូវការរបស់ក្រុមហ៊ុននេះ។

ទន្ទឹមនេះ លោក ម៉ ពិន (Mo Bin) ប្រធានក្រុមហ៊ុន Country Garden ក៏បានលើកឡើងដែរថា បញ្ហាប្រឈមដែលក្រុមហ៊ុននេះនឹងជួបប្រទះក្នុងឆ្នាំនេះ ប្រហែលជាធ្ងន់ធ្ងរជាងការគិតទុក ហើយក្រុមហ៊ុនត្រូវតែឆ្លើយតបដោយចិត្តស្ងប់បំផុត។

ក្រុមហ៊ុននេះនិយាយថា ការប្រគល់ផ្ទះជូនអតិថិជននៅតែជាអាទិភាពកំពូលរបស់ខ្លួននៅឆ្នាំនេះ ដោយរំពឹងថា នឹងប្រគល់ផ្ទះចំនួន៤៨ម៉ឺនយូនីតជូនអ្នកទិញ គឺតិចជាង២០% បើធៀបនឹងចំនួនផ្ទះ៦០ម៉ឺនយូនីត ដែលក្រុមហ៊ុននេះបានប្រគល់ជូនអតិថិជននៅឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតនៅក្នុងប្រទេសចិន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងទាក់ទាញបានរោងចក្រផលិតសម្បកកង់រថយន្តបន្ថែមនៅឆ្នាំនេះ

ព័ត៌មាន
ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានរោងចក្រកែច្នៃសម្បកកង់រថយន្តមកវិនិយោគបន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីមានរោងចក្រកែច្…

មូលធនទីផ្សារនៃវិស័យធនាគារត្រូវបានព្យាករថា អាចកើនឡើង៧ទ្រីលានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ

ព័ត៌មាន
របាយការណ៍សិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា មូលធនទីផ្សារនៃវិស័យធនាគារទូទាំងពិភពលោកអាចកើនឡើងចំនួន៧ទ្រីលានដុល្លារ នៅក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ