អត្ថបទពាណិជ្ជកម្ម

ធនាគារ ប្រ៊ីដ បន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅចូលក្នុងវិស័យធនាគារកម្ពុជា


ធនាគារ ប្រ៊ីដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយគុណភាពនៅកម្ពុជា បានបន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅនៅក្នុងវិស័យធនាគារនៅកម្ពុជា ខណៈដែលវិស័យនេះ ត្រូវបានចាត់ទុកជាសសៃឈាមដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចជាតិ។ តួយ៉ាង នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារ ប្រ៊ីដបានពង្រីកបណ្តាញរបស់ខ្លួននៅសាខាថ្មី១ទៀតដែលមានទីតាំងស្ថិតនៅ អូឡំាពិក រាជធានីភ្នំពេញ ដើម្បីបន្ដផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជនទំាង រូបវន្តបុគ្កល និងអាជីវកម្ម។
ធនាគារ ប្រ៊ីដ បន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅចូលក្នុងវិស័យធនាគារកម្ពុជា
ដោយ

ជាមួយនឹងភាពទំនើប និងការរចនាឡើងយ៉ាងផ្ចិតផ្ចង់របស់ធនាគារ ប្រ៊ីដ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ធនាគារនេះ ចំពោះការផ្តល់សេវាកម្មដ៏ទំនើប និងសម្បូរបែបទៅដល់អតិថិជនឱ្យកាន់តែប្រសើរ ដើម្បីតម្រូវទៅតាមអតិថិជន។

យ៉ាងណាមិញ សាខាថ្មី សាខាអូឡាំពិករបស់ធនាគារ ប្រ៊ីដ មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប, សេវាកម្មអតិថិជនកាន់តែប្រសើរឡើង និងផលិតផលធនាគារជាច្រើនប្រភេទ ដែលតម្រូវតាមតម្រូវការរបស់អតិថិជន។ ។ ចាប់ផ្ដើមពីការធ្វើដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណងផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជនក្នុងរាជធានីភ្នំពេញ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានសម្តែងការសាទរចំពោះការពង្រីកទីតាំងនេះ ដោយមានប្រសាសន៍ថា ការពង្រីកសាខាថ្មីនេះ ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរឆ្ពោះទៅរកឧត្តមភាពនៃសេវាធនាគារ និងសេវាអតិថិជនប្រកបដោយភាពងាយស្រួល។ លោកជឿជាក់ថា សាខាថ្មីមួយនេះ នឹងក្លាយជាចំណុចមួយក្នុងការបម្រើជូនសេវាហិរញ្ញវត្ថុក្នុងរាជធានីភ្នំពេញ។

ពិសេសជាងនេះ ដើម្បីអបអរសាទរការបើកដំណើរកាសាខាអូឡាំពិក ធនាគារប្រ៊ីដនឹងមានការផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេស និងកាដូជាច្រើនសម្រាប់អតិថិជនថ្មី ដែលបើកគណនីនៅទីនោះ រួមទាំងការផ្តល់ជូនពិសេសសម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងឱកាសឈ្នះសំបុត្រយន្តហោះទៅមកក្នុងប្រទេសអាស៊ាន ឬទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ៦០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៥០%ជាប្រាក់រៀល និង ៦.៥០%ជាប្រាក់ដុល្លារ។

ធនាគារ ប្រ៊ីដបានត្រៀមខ្លួនរួចជាស្រេច ក្នុងផ្តល់សេវាកម្មធនាគារទៅដល់អតិថិជន ដែលសេវាកម្មទំាងនោះរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ និងសេវាធនាគារផ្សេងៗជាច្រើនទៀត។

អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាអូឡាំពិក ដែលមានទីតាំងនៅផ្ទះលេខ ២៧៣/២៧៥/២៧៧ មហាវិថីព្រះសីហនុ, ផ្លូវលេខ២៧៤, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨ ២០២ ៩៩៩។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា អាម៉េរិកនឹងមិនកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយនោះទេ

ព័ត៌មាន
ការកាត់បន្ថយការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក គឺជាអ្វីដែលពលរដ្ឋអាម៉េរិក និងអ្នកសេដ្ឋកិច្ចនានាកំពុងរង់ចាំអ៊ុតក្នុងកិច្ចប្រជុំគោលនយោ…

សមាគមធនាគារ ក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ.បោកតាមរយៈសេវាកម្ចីអនឡាញ

ព័ត៌មាន
សមាគមធនាគារនៅកម្ពុជាបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារផ្តល់«សេវាកម្ចី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ