ជម្លោះវេណេស៊ុយអេឡា

ការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា បង្ខំឱ្យជើងហោះហើររាប់រយជើងត្រូវបានលុបចោល


ប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាក្រោមហេតុផលពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនកាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទេសចរណ៍នៅតំបន់ការ៉ាប៊ីននៅភាគកណ្តាលនៃទ្វីបអាម៉េរិកលើសពី១២២លាននាក់ ស្របពេលដែលជើងហោះហើររាប់រយជើងត្រូវបានលុបចោល ដោយសារបារម្ភអំពីសុវត្ថិភាព។ ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកនេះបានធ្វើឡើងនៅចំពេល ដែលវិស័យទេសចរណ៍នៅតំបន់ការ៉ាប៊ីនកំពុងមមាញឹកខ្លាំង។
ជម្លោះវេណេស៊ុយអេឡា
ដោយ

ប្រតិបត្តិការយោធារបស់អាមេរិករហូតដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និងភរិយាកាលពីថ្ងៃទី៣ ខែមករា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅតំបន់ការ៉ាប៊ីននៅភាគកណ្តាលនៃទ្វីបអាម៉េរិក ដែលកំពុងមានភាពមមាញឹកខ្លាំង។ បើតាមសេចក្តីរាយការណ៍របស់ អេភី គ្រាន់តែពលរដ្ឋអាម៉េរិកត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់ទៅជាង១២២លាននាក់បានទៅលេងកម្សាន្តនៅតំបន់ការ៉ាប៊ីននៅក្នុងរយៈពេល១៣ថ្ងៃចុងក្រោយនៃឆ្នាំ២០២៥ ព្រោះការ៉ាប៊ីន ជាតំបន់វិស្សមកាលដ៏ពេញនិយម ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងមានភាពអំណោយផលខ្ពស់។

បើយោងតាមគេហទំព័រ FlightRadar24.com នៅក្នុងថ្ងៃអាម៉េរិកបើកប្រតិបត្តិយោធា មិនមានជើងហោះហើរឆ្លងកាត់ដែនអាកាសវេណេស៊ុយអេឡា និងតំបន់ការ៉ាប៊ីនភាគខាងកើតនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗបានលុបចោលជើងហោះហើររាប់រយជើងនៅទូទាំងតំបន់ការ៉ាប៊ីន និងបានព្រមានអ្នកដំណើរថាការលុបចោលនេះអាចមានរយៈពេលយូរ។ នៅពេលនេះអ្នកដំណើរ និងអ្នកទេសចរ ដែលគ្រោងធ្វើដំណើរទៅតំបន់ការ៉ាប៊ីនជាច្រើននាក់ បានលុបចោលជើងហោះហើររបស់ពួកគេ។

ការវាយប្រហារនេះបានធ្វើប៉ះពាល់ដល់ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ក្នុងនោះគ្រាន់តែកុ្រមហ៊ុនអាកាសចរណ៍ JetBlue ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានលុបចោលជើងហោះហើររហូតដល់២១៥ជើង ដោយសារការបិទដែនអាកាសនៅទូទាំងតំបន់ការ៉ាប៊ីន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


UN កោះប្រជុំបន្ទាន់ និងចាត់ទុកការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា ជាគំរូដ៏គ្រោះថ្នាក់បំផុត

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានវាយប្រហារទៅលើប្រទេសវេណ…

រុស្ស៊ី អ៊ីរ៉ង់ ចិន និងប្រទេសជាច្រើនទៀតថ្កោលទោសការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា

ប្រទេសមហាអំណាចធំៗរួមមានចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសជាច្រើនទៀតបានចេញមកថ្កោលទោសការវាយប្រហារដោយយោធារបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ