ប្រទេសអាស៊ានមួយណានាំចូលអង្ករពីកម្ពុជាច្រើនជាងគេ?

តើប្រទេសសមាជិកអាស៊ានមួយណា ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ?


ក្រៅតែពីទីផ្សារចិន និងអឺរ៉ុប កម្ពុជាក៏កំពុងជំរុញការធ្វើពិធិកម្មទីផ្សារនាំចេញអង្កររបស់ខ្លួនកាន់តែខ្លាំងផងដែរ។ ក្នុងនោះ ទីផ្សារអាស៊ានក៏ជាគោលដៅនាំចេញអង្ករធំមួយដែររបស់កម្ពុជា។ តើប្រទេសណានៅអាស៊ានដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ?
ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា សរុប​មួយឆ្នាំ​២០១៧​ពេញ បាន​ចំនួន ៦៣៥.៦៧៩​តោន ទៅ​កាន់​ជាង ៦០​ប្រទេស គិត​ជា​កំណើន​កើន​ជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។

បើ​តាម​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី គឺជា​ទីផ្សារ​ធំ​ជា​គេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ លើ​ទីផ្សារ​អន្តរជាតិ ដែល​ជា​ប្រទេស​បាន​នាំ​ចូល​អង្ករ​កម្ពុជា ច្រើន​ជាងគេ​បន្ទាប់​ពី​ប្រទេស​ចិន​ដែល​ឈរ​ក្នុង​លំដាប់​លេខ​១ និង​ប្រទេស​បារាំង​ឈរ​នៅ​លំដាប់​លេខ​២​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការ​ដឹក​ជញ្ជូន​អង្ករ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ភាព​ងាយស្រួល និង​ស្ថិត​នៅ​ជិត​ប្រទេស​កម្ពុជា​ផង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ា​ឡេ​ស៊ី ជាទី​ផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​អង្ករ​។

យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រទេស​ធំ​ជាងគេ នៅ​ក្នុង​សហគមន៍​អាស៊ាន ដែល​ទិញ​អង្ករ​របស់​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ក្នុង​ចំណោម ៩០​គោលដៅ ដែល​បាន​នាំ​ចេញ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពោល​ចាប់ពី​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២១ អង្ករ​កម្ពុជា ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ម៉ា​ឡេ​ស៊ី មាន​បរិមាណ​សរុប ជាង​២០​ម៉ឺន​តោន ឬ​ស្មើ​ជិត ៧​ភាគរយ នៃ​បរិមាណ​នាំ​ចេញ​សរុប ៣ លាន​តោន​។ ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ក្រអូប ទៅ​កាន់​ទីផ្សារ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រមាណ ៤​ម៉ឺន​៦​ពាន់​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ៣២​លាន​ដុល្លារ​។ 

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ បច្ចុប្បន្ន អង្ករ​កម្ពុជា ហាក់​កាន់តែ​មាន​ទីផ្សារ​សម្រាប់​ប្រជាជន​ម៉ា​ឡេ​ស៊ី ខណៈ​ប្រទេស​វៀតណាម​វិញ គឺជា​ទីផ្សារ​ធំ​ដែរ​សម្រាប់​ការ​នាំ​ចេញ​ស្រូវ​របស់​កម្ពុជា​។ បើ​តាម​លោក លន់ យ៉េ​ង តម្លៃ​នាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​នៅ​តំបន់​អាស៊ាន និង​អឺរ៉ុប រួម​ទាំង​ប្រទេស​ចិន សុទ្ធតែ​មាន​តម្លៃ​ដូច​គ្នា ក៏​ប៉ុន្តែ​ខុស​គ្នា​នៅ​ត្រង់​តម្លៃ​ដឹក​ជញ្ជូន ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ភាគច្រើន​បាន​ស្គាល់​កេរ្តិ៍ឈ្មោះ​អង្ករ​ក្រអូប​កម្ពុជា តាំងពី​សម័យ​មុន​សង្គ្រាម ដែល​កម្ពុជា​ធ្លាប់​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ទីនោះ ខណៈ​នៅ​សម័យ​កាលនោះ​អង្ករ​ក្រអូប​កម្ពុជា​ពូជស្រូវ​ឈ្មោះ «​សូ​ម៉ា​លី​» ដែល​បច្ចុប្បន្ន អង្ករ​ដែល​វេច​ខ្ចប់ ដោយ​ដាក់​ឈ្មោះ​«​សូ​ម៉ា​លី​» គឺ​នៅ​តែ​បន្ត​ពេញ​និយម​នៅ​ក្នុង​ទីផ្សារ ប្រទេស​ម៉ា​ឡេ​ស៊ី​។ ប្រទេស​ម៉ា​ឡេ​ស៊ី ជាទី​ផ្សារ​ដែល​មាន​សក្តានុពល និង​ស័ក្តិសម​បំផុត​ម្រា​ប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដោយសារ​ការ​ដឹក​ជញ្ជូន​មាន​រយៈ​ចម្ងាយ​ជិត ងាយ​ដឹក​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​អង្ករ ជាង​៦១​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ដោយឡែក រយៈពេល ២​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ ជាង​១០​ម៉ឺន​តោន​។ គោលដៅ​នាំ​ចេញ​អង្ករ​សំខាន់​ៗ របស់​កម្ពុជា មាន​ដូច​ជា ទីផ្សារ​អឺរ៉ុប ប្រទេស​ចិន និង​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីហ្វីលីពីនថា អាចបើកប្រទេសឲ្យទ័ពអាមេរិកតាំងមូលដ្ឋានបាន បើសង្គ្រាមរុស្ស៊ី ឈ្លានពានរាលដាលហួសពីអ៊ុយក្រែន

ព័ត៌មាន
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួនមានឆន្ទៈក្នុងការបើកប្រទេសដល់ទាហានអាមេរិក ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តលុកលុយលើអ៊ុយក្រែន…

ចិនរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជាង ៣ពាន់នាក់ក្នុងមួយថ្ងៃ ជាករណីឆ្លងរាលដាលអាក្រក់បំផុតក្នុងរយៈពេល២ឆ្នាំមកនេះ

ព័ត៌មាន
ប្រទេសចិន បានបំបែកកំណត់ត្រាតួលេខអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃ ក្នុងចំនួនច្រើនបំផុតដល់ជិត ៣ពាន់៤រយនាក់ ក្នុងមួយថ្ងៃ ដែលវាជាការឆ្លងរីករាលដាលអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ