ធនាគារ JPMorgan

ធនាគារយក្សអាម៉េរិក JPMorgan គ្រោងបញ្ចេញមាសជាង៤ពាន់លានដុល្លារ ស្របពេលមានការព្រួយបារម្ភពីពន្ធគយរបស់លោក ដូណាល់ ត្រាំ


ធនាគារខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក JPMorgan គ្រោងនឹងបញ្ចេញមាសក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ នៅក្រុងញូវយ៉ក ក្នុងខែកុម្ភៈ នេះ ដើម្បីបំពេញតម្រូវការមាសក្នុងទីផ្សារ ស្របពេលការហក់ឡើងនៃហាងឆេងមាស និងព្រួយបារម្ភពីការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ លើទំនិញនាំចូល កំពុងជំរុញឱ្យពិភពលោកសម្រុកដឹកជញ្ជូនមាសមកកាន់សហរដ្ឋអាម៉េរិកយ៉ាងគំហុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
ធនាគារ JPMorgan
ដោយ

ធនាគារ JPMorgan ដែលជាឈ្មួញជូញដូរដុំមាសដ៏ធំបំផុតរបស់ពិភពលោកស្ថិតក្នុងចំណោមគ្រឹះស្ថានធនាគារធំៗមួយចំនួនដែលគ្រោងបញ្ចេញមាសនៅក្នុងខែកុម្ភៈ នេះ ដោយតាមការប៉ាន់ប្រមាណ ចំនួនមាសសរុបដែលគ្រឹះស្ថានធនាគារទាំងនោះគ្រោងបញ្ចេញមានចំនួន៩៣៣តោន ដែលជាចំនួនច្រើនបំផុតទី២ ចាប់តាំងពីឆ្នាំ១៩៩៤ មក។ ការព្រួយបារម្ភអំពីការដំឡើងពន្ធគយ ដែលអាចកើតមានឡើងក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតបានជំរុញឱ្យហាងឆេងមាសនៅទីផ្សារជួញដូរមាសអាម៉េរិក Comex ហក់ឡើងថ្លៃជាងនៅទីផ្សារជួញដូរមាសអង់គ្លេស។

ខណៈហាងឆេងមាសហក់ឡើងដល់កម្រិតកំណត់ត្រាកាលពីសប្ដាហ៍មុន ភាពខុសគ្នានៃហាងឆេងមាសរវាងនៅទីផ្សារជួញដូរមាសអាម៉េរិក និងទីផ្សារជួញដូរមាសអង់គ្លេស នេះបានធ្វើឱ្យធនាគារមួយចំនួនទទួលបានផលចំណេញយ៉ាងក្រាស់ក្រែល តាមរយៈការសម្រុកដឹកជញ្ជូនមាសចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិកយ៉ាងគំហុក។

ទិន្នន័យបង្ហាញថា មាសត្រូវបានជួញដូររាប់រយតោនក្នុងមួយថ្ងៃៗនៅលើផ្សារជួញដូរមាសអាម៉េរិក Comex ប៉ុន្តែមានតែផ្នែកតូចមួយប៉ុណ្ណោះនៃមាសទាំងនោះដែលត្រូវបានចែកចាយដោយផ្ទាល់។ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក មក ការកាន់កាប់មាសជាក់ស្តែងនៅលើផ្សារជួញដូរមាសអាម៉េរិក Comex បានកើនឡើង៣៦៨តោន ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ៣៨ពាន់លានដុល្លារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអាស៊ីអាគ្នេយ៍គួរឆ្លើយតបយ៉ាងណាចំពោះបញ្ហាសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ?

នៅក្នុងចំណោមបណ្តាប្រទេសទាំង១០នៅអាស៊ាន មានប្រទេសតិចបំផុត ដែលសហរដ្ឋអាម៉េរិក មានអតិរេកពាណិជ្ជកម្មជាមួយ។ ប្រសិនបើលោក ដូណាល់ ត្រាំ យកបញ្ហាន…

ឯកឧត្តម វង្សី វិស្សុត នឹងពិភាក្សាជាមួយភាគីជប៉ុន ដើម្បីស្វែងយល់ពីកង្វល់ និងបញ្ហាប្រឈមរបស់វិនិយោគិនជប៉ុន ដែលកំពុងវិនិយោគនៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនឹងជួបពិភាក្សាជាមួយប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ