វិស័យសេដកិច្ច

AMRO ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដកិច្ច ៥,៦% នៅឆ្នាំនេះ មុនឡើងដល់ ៥,៩% នៅឆ្នាំក្រោយ


ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ ៥,៦% មុនឡើងដល់ ៥,៩% នៅឆ្នាំ២០២៥ ដូចអ្វីដែលខ្លួនបានព្យាករកាលពីប៉ុន្មានខែមុន។ ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោយស្ថាប័នជំនាញនេះមើលឃើញពីការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងកំណើនផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ។ នេះបើយោងតាមការចុះផ្សាយរបស់ AMRO។
វិស័យសេដកិច្ច
ដោយ

មិនខុសប្លែកពីការព្យាកររបស់ខ្លួនកាលពីអំឡុងខែមិថុនានោះទេ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានចេញផ្សាយរបាយការណ៍របស់ខ្លួន ដោយបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ស្ថាប័នជំនាញស្រាវជ្រាវមួយនេះ បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៦% នៅឆ្នាំ២០២៤ មុនឡើងដល់ ៥,៩% នៅឆ្នាំ២០២៥ ដោយកំណើននេះត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ និងកំណើនប្រកបដោយនិរន្តរភាពក្នុងវិស័យផលិតកម្មមិនមែនកាត់ដេរមួយចំនួន។

ស្ថាប័នស្រាវជ្រាវហិរញ្ញវត្ថុនៅក្នុងតំបន់មួយនេះ បានអះអាងថា មាគ៌ារបស់កម្ពុជា ឆ្ពោះទៅរកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំត្រូវប្រឈមមុខនឹងហានិភ័យរយៈពេលខ្លី ដោយសារកត្តាខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក ដូចជាបញ្ហាទ្រព្យសកម្មក្នុងវិស័យធនាគារ និងការចុះខ្សោយនូវសក្តានុពលនៃវិស័យអចលនទ្រព្យ។

ដើម្បីជំរុញ និងរក្សាបាននូវកំណើនប្រកបដោយសិ្ថរភាព ការកសាងលំហគោលនយោបាយឡើងវិញ ការកាត់បន្ថយហានិភ័យស្ថិរភាពហិរញ្ញវត្ថុ និងការពង្រឹងការត្រួតពិនិត្យវិស័យអចលនទ្រព្យ គឺកិច្ចការគន្លឹះដែលកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនិងកែលម្អ បើទោះបីវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ ក៏ដូចជាវិស័យផលិតកម្មមិនមែនកាត់ដេរ ដូចជាការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងបន្លាស់រថយន្ត និងផ្នែកអគ្គិសនីវិជ្ជមានភាពល្អប្រសើរឡើងវិញក៏ដោយ។

AMRO បានបន្តទៀតថា អតិផរណានៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា បានធ្លាក់ចុះយ៉ាងឆាប់ ដោយបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា ២,១% នៅក្នុងឆ្នាំ២០២៣ តែនៅដើមឆ្នាំ២០២៤ អតិផរណាមានប្រែប្រួលបន្តិច ដែលបណ្តាលមកពីការប្រែប្រួលនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ ដែលសុទ្ធតែជាទំនិញ និងសេវាកម្មដែលងាយរងឥទ្ធិពលដោយសារនិន្នាការសកល។ អត្រានៃអតិផរណានៅឆ្នាំ២០២៤ ត្រូវបានគេព្យាករ​ថា អាចនឹងកើនពី ២,១% នៅឆ្នាំ២០២៣ ទៅ ២,២% នៅឆ្នាំ២០២៤ និងបន្តឡើងដល់ ២,៣% នៅឆ្នាំ២០២៥ ដោយសារតែតម្រូវការក្នុងស្រុកកាន់តែខ្ពស់ និងការស្ទុះងើបឡើងវិញនៃតម្លៃថាមពល៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើមកទល់ពេលនេះការធ្វើពាណិជ្ជកម្មតាមផ្លូវអាកាសរបស់កម្ពុជា មានការប្រែប្រួលយ៉ាងណា?

ការដឹកជញ្ជូនទំនិញតាមផ្លូវការអាកាសរបស់កម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកពេលកម្ពុជា ផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែនៅមួយរយៈចុងក្រោយន…

វៀតណាម គ្រោងដាក់ចេញពន្ធលើកទឹកចិត្តដ៏សម្បើម ដើម្បីទាក់ទាញការវិនិយោគលើបន្ទះឈីប

ប្រទេសវៀតណាម កំពុងរៀបចំបញ្ជីអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនបន្ទះឈីប មានចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់ការនាំចេញដ៏ឆាប់រហ័ស ដើម្បីទាក់ទាញការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ