សហរដ្ឋអាម៉េរិក

តើសហរដ្ឋអាម៉េរិកនឹងទៅជាយ៉ាងណា ក្រោយលោក ត្រាំ ពង្រីកអំណាចនៅក្នុងសភា?


ជ័យជម្នះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ លើការអនុម័តច្បាប់ថវិកាដ៏ចម្រូងសម្រាសនៅក្នុងសភា បានបង្ហាញថា លោកហាក់កំពុងទទួលបានអំណាច និងឥទ្ធិពលមួយដ៏រឹងមាំនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់មហាអំណាចនេះ។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើឥទ្ធិពលរបស់លោក ត្រាំ បន្តមានឥទ្ធិពលនៅក្នុងសភា នោះលោកអាចនឹងអនុវត្តគោលនយោបាយនានា ដែលលោកបានដាក់ចេញ ដោយរួមទាំងបញ្ហាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហរដ្ឋអាម៉េរិក
ដោយ

នៅទីបំផុតច្បាប់ថវិកាដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានរាំងស្ទះអស់រយៈពេលជាច្រើនខែ ត្រូវបានសភាអនុម័តហើយ បន្ទាប់ពីមានសម្ពាធពីក្រោយខ្នងដ៏ខ្លាំងក្លាពីសេតវិមាន។ អ្នកវិភាគបានលើកឡើងថា ការអនុម័តរបស់សភា ដែលនឹងបើកផ្លូវឲ្យអាម៉េរិក បង្កើនបំណុលសាធារណៈបន្ថែម៣,៤ទ្រីលានដុល្លារទៅក្នុងកញ្ចប់បំណុលស្រាប់ទំហំ៣៦,២ទ្រីលានដុល្លារនេះ បានបង្ហាញពីជ័យជម្នះផ្នែកនីតិប្បញ្ញត្តិដ៏ធំបំផុតរបស់លោក ត្រាំ នៅក្នុងអាណត្តិទីពីររបស់លោក។

ឥទ្ធិពលរបស់លោក ត្រាំ ទៅក្នុងស្ថាប័ននីតិបញ្ញតិរបស់ប្រទេសមហាអំណាចនេះ ត្រូវបានគេអះអាងថា នឹងបើកផ្លូវឲ្យលោកឈានទៅអនុវត្តការរឹតបន្តឹងលើជនអន្តោប្រវេសន៍ ការកាត់បន្ថយពន្ធ និងការកាត់តម្រឹមអត្ថប្រយោជន៍ផ្នែកសុខភាពសម្រាប់ពលរដ្ឋ ដែលមានចំណូលតិចនៅសហរដ្ឋអាម៉េរិក។

លោក ឡានហ៊ី ចេន (Lanhee Chen) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Hoover បាននិយាយថា អ្វីដែលលោក ត្រាំ សម្រេចបានកាលពីពេលថ្មីៗនេះ វាមិនគួរឱ្យឆ្ងល់នោះទេ ហើយនេះជាចំណុចមួយដែលបង្ហាញពីភាពរឹងមាំរបស់លោក ត្រាំ ប៉ុន្តែវាក៏អាចជាអន្ទាក់នយោបាយមួយដែរ។

ការស្ទង់មតិមួយបានបង្ហាញថា អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋចង់ឱ្យលោក ត្រាំ គ្រប់គ្រង និងដឹកនាំសហរដ្ឋអាម៉េរិក ដែលមានការជ្រៀតជ្រែកតិចតួចបំផុតពីសមាជិកសភា។ ការស្ទង់មតិបានរកឃើញថា អ្នកបោះឆ្នោតទាំងនោះមានរហូតដល់ទៅ៦៤% បានសម្តែងការគាំទ្រ និងឱ្យសហរដ្ឋអាម៉េរិក មានប្រធានាធិបតីដ៏រឹងមាំ ដែលអាចគ្រប់គ្រងដោយគ្មានការជ្រៀតជ្រែកច្រើនពេកពីសភា ឬតុលាការ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទីផ្សារទុរេនកម្ពុជា មានស្ថានភាពយ៉ាងណា ក្រោយថៃ ដែលជាអ្នកប្រមូលទិញដ៏ធំមួយ បិទច្រកទ្វារព្រំដែនជាមួយកម្ពុជា?

ទុរេន ដែលជាផ្លែឈើម្យ៉ាងកំពុងទទួលបានការពេញនិយម ត្រូវបានគេសង្កេតឃើញមានការដាំដុះកាន់តែច្រើននៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង…

តើប្រទេសណាខ្លះជាទីចាប់អារម្មណ៍សម្រាប់កំពូលអ្នកមានជាង១៤ម៉ឺននាក់ ដែលបានផ្លាស់ប្តូរទីលំនៅនៅលើពិភពលោក?

ការសិក្សាមួយបានបង្ហាញថា មានអ្នកមានធនធានច្រើនជាង១៤ម៉ឺននាក់បានបម្លាស់ ទីលំនៅពីប្រទេសកំណើតទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។ ការបម្លាស់ទីលំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ