សហរដ្ឋអាម៉េរិក

រដ្ឋាភិបាលអាម៉េរិក ជាប់ផុងក្នុងបំណុលគរដូចភ្នំ ដោយត្រូវបង់ការប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារក្នុងមួយឆ្នាំ


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច កំពុងជាប់ផុងក្នុងបំណុលជាតិ គរដូចភ្នំរហូតដល់ទៅ៣៤ទ្រីលានដុល្លារ ហើយគ្រាន់តែបង់ការប្រាក់បានឈានដល់រហូត១ទ្រីលានដុល្លារក្នុងមួយឆ្នាំ ខណៈដែលអត្រាការប្រាក់បន្តហក់ឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហរដ្ឋអាម៉េរិក
ដោយ

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការទូទាត់ការប្រាក់លើបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងលើសទ្វេដង ដោយសាររដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ បានបង្កើនការចំណាយយ៉ាងច្រើនសម្បើមអំឡុងវិបត្តិកូវីដ-១៩។ នៅពេលដែលការទូទាត់បំណុលបន្តកើនឡើងឥតឈប់ ការិយាល័យថវិកាសភាអាម៉េរិក (CBO) បានរាយការណ៍ថា ការបង់ការប្រាក់លើបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនលើសទំហំចំណាយលើវិស័យការពារជាតិរបស់ប្រទេសមហាអំណាចមួយនេះ ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំនេះ។

ផ្អែកតាមអត្រាបច្ចុប្បន្ន បំណុលជាតិរបស់សហរដ្ឋអាម៉េរិក កំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ចំនួន១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃ ដែលស្មើនឹងប្រមាណ៣,៦ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ។ ទិន្នន័យផ្លូវការបង្ហាញថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងយ៉ាងរហ័សឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ២០១៤ បំណុលនេះបានកើនឡើងដល់១៨ទ្រីលានដុល្លារ ហើយនៅក្នុងឆ្នាំ២០១៥ បានកើនឡើងដល់១៨,៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៦ បានកើនឡើងដល់២០ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់២០,៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៨ បានកើនឡើងដល់២២ទ្រីលានដុល្លារ។

ទិន្នន័យដដែលបង្ហាញទៀតថា នៅក្នុងឆ្នាំ២០១៩ បំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងដល់២៣,២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២០ បានកើនឡើងដល់២៧,៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ បានកើនឡើងដល់២៩,៦ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២២ បានកើនឡើងដល់៣១,៤ទ្រីលានដុល្លារ ហើយក្នុងឆ្នាំ២០២៣ បានកើនឡើងដល់៣៤ទ្រីលានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រំហូរវិនិយោគបរទេសនៅចិន ធ្លាក់ចុះជាង២៦%នៅត្រីមាសទី១ឆ្នាំនេះ ទោះបីប្រទេសនេះប្ដេជ្ញា«បើកចំហ»ការវិនិយោគបរទេស

ព័ត៌មាន
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ការវិនិយោគបរទេសចូលទៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង២៦% នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ នេះ ដោយធ្ល…

ធនាគារកណ្តាលវៀតណាមនឹងដាក់ដេញថ្លៃលក់មាសជិត១៧ពាន់តម្លឹង ដើម្បីទម្លាក់ថ្លៃមាសដែលកំពុងកើនឡើងខ្ពស់

ព័ត៌មាន
ធនាគារកណ្តាលវៀតណាមនឹងដាក់លក់ដុំមាសតាមការដេញថ្លៃចំនួនជិត១៧ពាន់តម្លឹងនៅសប្តាហ៍នេះ ដែលនេះជាការលក់ដេញថ្លៃមាសលើកដំបូងក្នុងរយៈពេល១១ឆ្នាំក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ