សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក ជ្រុះបាត់តំណែងជាមហាអំណាចការទូតលេខ១ របស់ពិភពលោក តើប្រទេសណាដណ្ដើមបានតំណែងនេះ?


នៅទីបំផុតសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាបានជ្រុះបាត់តំណែងជាមហាអំណាចការទូតធំបំផុតរបស់ពិភពលោក ដោយតំណែងនេះបានធ្លាក់ទៅលើមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលសារព័ត៌មាន Newsweek ទទួលបានពីវិទ្យាស្ថាន ឡូវី (Lowy Institute) ជាស្ថាប័នឯករាជ្យមួយមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។
សហរដ្ឋអាម៉េរិក
ដោយ

ទោះបីជាមហាយក្សចិន នាំមុខសហរដ្ឋអាម៉េរិកយ៉ាងប៉ផុតប៉ផើយក្ដី ក៏របាយការណ៍នេះបានឆ្លុះបញ្ចាំងពីលទ្ធផលដ៏ភ្ញាក់ផ្អើល នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងផ្នែកភូមិសាស្ត្រនយោបាយជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

ដោយគ្រោងចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ សន្ទស្សន៍ការទូតសកលឆ្នាំ២០២៤ (2024 Global Diplomacy Index) របស់វិទ្យាស្ថាន ឡូវី (Lowy Institute) ដែលជាស្ថាប័នឯករាជ្យមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីចំនួន៦៦ ដោយផ្អែកលើចំនួនស្ថានទូត និងការិយាល័យតំណាងរបស់ប្រទេសទាំងនោះនៅទូទាំងពិភពលោក។

មហាយក្សចិនបានឈរនៅលំដាប់ទី១ ដោយមានបណ្ដាញការទូត រួមមានស្ថានទូត និងការិយាល័យតំណាងសរុបចំនួន២៧៤នៅទូទាំងពិភពលោក ខណៈសហរដ្ឋអាម៉េរិក មានចំនួន២៧១ ពោលគឺចាញ់ឈ្នះគ្នាតែ៣ប៉ុណ្ណោះ។

លោក រ៉ាយអែន នីលែម (Ryan Neelam) នាយកកម្មវិធីសាធារណមតិ និងគោលនយោបាយការបរទេស (Public Opinion and Foreign Policy Program) នៃវិទ្យាស្ថាន ឡូវី (Lowy Institute) បានចេញសេចក្តីថ្លែងការណ៍ថា ការទូត គឺជាការវាស់ស្ទង់ឥទ្ធិពលដ៏សំខាន់មួយ ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលង។ សន្ទស្សន៍ការទូតសកលបង្ហាញថា បណ្ដារដ្ឋាភិបាលបន្តវិនិយោគលើផ្នែកការទូត ដើម្បីបង្ហាញឥទ្ធិពល និងសម្រេចផលប្រយោជន៍របស់ពួកគេ។

ការបន្តប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ចេញឥទ្ធិពលរបស់មហាអំណាចទាំងនេះនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២៤ ខណៈដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយបានជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង។

លទ្ធផលបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំង នាំមុខគេនៅទ្វីបអាហ្រ្វិក អាស៊ីបូព៌ា បណ្ដាប្រជាជាតិនៅកោះប៉ាស៊ីហ្វិក (Pacific Island) និងអាស៊ីកណ្តាល ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នាំមុខគេនៅទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើង (North America) ទ្វីបអាម៉េរិកខាងត្បូង (South America) តំបន់អាម៉េរិកកណ្តាល (Central America) អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារមន្ទីរបញ្ចកោណ បាត់បង់តំណែងជាអគារការិយាល័យធំបំផុតរបស់ពិភពលោក

ព័ត៌មាន
មន្ទីរបញ្ចកោណ ឬប៉ង់តាហ្គោន (Pentagon) ដែលជាអគារក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិកស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) បានគ្រងតំណែងជាអគារកា…

វៀតណាមវិនិយោគជិត៤ពាន់លានដុល្លារនៅតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយកម្ពុជា និងឡាវ

ព័ត៌មាន
វៀតណាមបានបោះទុនវិនិយោគជិត៤ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងរហូតដល់១១០គម្រោងនៅតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំង៣ គឺវៀតណាម កម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ