អត្ថបទក្រុមហ៊ុន

ម្ចាស់ចម្ការស្វាយទទួលការបណ្ដុះបណ្ដាលបច្ចេកទេសផលិតកម្មដំណាំស្វាយដើម្បីបង្កើនគុណភាព និងស្តង់ដារសម្រាប់តម្រូវការទីផ្សារនិងការនាំចេញ


ម្ចាស់ចម្ការស្វាយជាច្រើនរយនាក់ មកពីបណ្ដាខេត្តនានាទូទាំងប្រទេស បានទទួលការបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃផលិតកម្មដំណាំស្វាយឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ទទួលបានផលជាងមុន និងមានគុណភាពខ្ពស់សម្រាប់តម្រូវការទីផ្សារ និងការនាំចេញទៅក្រៅប្រទេស ។
សិក្ខាសាលាផលិតកម្មស្វាយខុសរដូវ ដែលរៀបចំឡើងដោយក្រុមហ៊ុនអង្គរហ្គ្រីន កាលពីពេលកន្លងទៅ

ការបណ្ដុះបណ្ដាល​បច្ចេកទេស​ដំណាំស្វាយ​នេះ ត្រូវបានរៀបចំឡើង ដោយ​ក្រុមហ៊ុន អង្គរ​ហ្គ្រីន ដែលជា​ក្រុមហ៊ុនឈានមុខ​គេ​ នៅក្នុង​វិស័យកសិកម្មនៅកម្ពុជា​ ហើយ​មានគោលបំណង​​ពង្រឹង​សមត្ថភាព​ដល់​ម្ចាស់​ចម្ការ​ស្វាយ​ ​​ក្នុង​ការ​ផលិត​ដំណាំស្វាយ​ដែល​មានគុណភាព​តាម​ស្តង់ដារ អាច​ប្រកួតប្រជែង​លើទីផ្សារ​អន្តរជាតិបាន ។

លោក ម៉ៅ ម៉ាន់ឌី ជា​ប្រធានគ្រប់គ្រងផលិតផល និង​បច្ចេកទេស​​ផលិតកម្ម​ដំណាំ​ហូបផ្លែ មាន​ប្រសាសន៍ថា៖ “ខាង​បច្ចេកទេសយើង ដឹង​ហើយថាអ្នកទិញ គេចង់បានយ៉ាងម៉េច ។ គេចង់បាន ទាំង​សម្បុរ ឬរូបរាង ទំហំផ្លែ ឬក៏ជាតិស្ករ​ជាដើម ។ ឧទាហរណ៍ ដូចជា​រាល់ថ្ងៃនេះ ខាងផ្នែកនាំចេញគេយកស្វាយទៅ​ជប៉ុន គេមានកំណត់ទៅលើជាតិស្ករ ។ ដូច្នេះ ក្នុងនាមជា​ក្រុមបច្ចេកទេស យើងជួយអ្នកផលិតធ្វើម៉េចឲ្យ​ត្រូវ​ស្តង់ដារគេ ដែលគេកំណត់ ដូចជា ១៥% ។ ដូច្នេះ យើង​ត្រូវជួយគាត់ធ្វើដូចម្តេច?”​

ម្ចាស់ចម្ការ​ស្វាយចាត់ទុកថា វគ្គបណ្ដុះបណ្ដាល​បែបនេះ នឹងជួយ​ឲ្យ​ពួកគាត់កាន់តែមានសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ដំណាំ​ស្វាយរបស់គាត់ដើម្បីអោយការផលិតស្វាយអោយទទួលបានទាំងទិន្នផលល្អផង ទាំងគុណភាពផ្លែស្វាយផង។ ពិសេសបង្កើន​ការប្រកួត​ប្រជែង​ទីផ្សារនៃផលិតផលកសិកម្ម​នៅកម្ពុជា​​នៅ​ក្នុងទីផ្សារ​អន្តរជាតិ ។

លោក សេង បូរិទ្ធ ជាម្ចាស់ចម្ការ​ស្វាយនៅខេត្តឧត្តរមានជ័យ​មានប្រសាសន៍ថា៖ “ការបង្កើត​កម្មវិធីបណ្ដុះបណ្ដាលនេះឡើងធ្វើឲ្យ​កសិករ​ពួកខ្ញុំនេះមានចំណេះដឹងបន្ថែម ពីព្រោះពួកខ្ញុំជាកសិករ មិនបានស្រាវជ្រាវ ឬសិក្សា​ខាង​កសិកម្មទេ ។ ដូច្នេះ ការដែលអង្គរហ្គ្រីន​បានបង្កើតកម្មវិធីឡើងនេះ ដើម្បីឲ្យពួកខ្ញុំ​មានការ​យល់ដឹង​ច្រើន” ។​ 

បច្ចុប្បន្ន ក្រុមហ៊ុនអង្គរហ្គ្រីន បានកំពុង​ផ្តល់ចំណេះដឹង​និងការ​ប្រឹក្សា ដល់​ម្ចាស់ចម្ការស្វាយក្នុងការដាំដុះស្វាយប្រមាណ​ជា​ ១០០០ ចម្ការ និងជួយស​ម្រប​សម្រួលផលិតកម្មស្វាយ ដែលមានស្តង់ដារទីផ្សារ ​​ប្រមាណជាង ២០០​ចម្ការ​នៅទូទាំង​ប្រទេស ដើម្បីឲ្យពួកគាត់អាចមានសមត្ថភាព​​បង្កើន​ការ​​នាំចេញទិន្នផល​ស្វាយ​របស់ពួកគាត់ទៅកាន់ទីផ្សារបរទេស ដូចជា​ប្រទេស​ចិនជាដើម។

តាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា នៅ 8 ខែ ឆ្នាំ 2021 នេះ កម្ពុជា​នាំចេញផ្លែស្វាយ​ស្រស់​ប្រមាណ ជាង 16 ម៉ឺនតោន ដែលកើនឡើង ប្រមាណ 250% ធៀប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ទីផ្សារ​ធំៗ​សម្រាប់ស្វាយ​របស់កម្ពុជា​រួមមាន ថៃ វៀតណាម ចិន កូរ៉េ ហុង​កុង សិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក ជាដើម។ 

សព្វថ្ងៃ ​ដំណាំស្វាយ​​ត្រូវបានគេរាយការណ៍ថា កំពុង​​ដាំដុះ​លើ​ផ្ទៃដីជាង 10ម៉ឺនហិកតា ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កំពត បាត់ដំបង និង បន្ទាយមានជ័យ ហើយជារៀង​រាល់ឆ្នាំ មានស្វាយប្រមាណ 1,5 លានតោន​ត្រូវបានប្រមូលផលជារៀង​រាល់ឆ្នាំ។

អង្គរហ្គ្រីនជា​ក្រុមហ៊ុន​ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ជាមួយនឹង​ចក្ខុវិស័យក្លាយជាក្រុមហ៊ុនលូតលាស់លឿន និងនវានុវត្តន៍ជាងគេខាងផ្តល់ដំណោះស្រាយកសិកម្ម និងបង្កើនផលិតភាព​កសិកម្ម សម្រប​សម្រួលទីផ្សារ​កសិផល និង​លើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ​ ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀង និងចំណីអាហារ អោយមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។

បច្ចុប្បន្ន​ក្រុមហ៊ុន​មានផ្គត់ផ្គង់ជី-ថ្នាំកសិកម្ម ផលិត នាំចូល និងចែកចាយគ្រឿងយន្តកសិកម្មទំនើប​ ប្រព័ន្ធ​ស្រោច​ស្រពទំនើប​​ ការបង្រៀន និងផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតចំណីសត្វដោយខ្លួនឯង ប្រមូលទិញ និងចែកចាយកសិផលសុវត្ថិភាព បូករួមនិងការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ ហើយ​កំពុង​មានប្រតិបត្តិការ​នៅ​ក្នុង​បណ្ដាខេត្ត​ក្រុង​ចំនួន ២៥ ក្នុង​ប្រទេស​កម្ពុជា ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លក់ដាច់ខ្លាំងក្នុងអំឡុងកូវីដ-១៩ ឥឡូវនេះ គម្រោងខុនដូ Urban Village ឈ្នះពានរង្វាន់២​​ទៀតពី Asia Pacific Property Awards 2021-2022

ព័ត៌មាន
Urban Village និង Factory Phnom Penh ដែលជាគម្រោង​សម្រាប់​ការប្រើប្រាស់​ចម្រុះស្តង់ដារ​ហុងកុង​នៅ​ក្នុង​ប្រទេសកម្ពុជា បានធ្វើ​ឲ្យ​ក្រុមហ៊ុ…

ក្រុមហ៊ុន HEINEKEN Cambodia អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយ «ការប្រែប្រួលអាកាសធាតុ» ជាមួយនឹងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុលើកដំបូងរបស់កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយ «ភាពអាសន្នអាកាសធាតុ» របស់ពិភពលោកតាមរយៈការឧប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ