អត្ថបទពាណិជ្ជកម្ម

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25): ពីការសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ


កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25) ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ មកពីស្ថាប័ន ដៃគូប្រហែលចំនួន ១៥០ស្ថាប័ន។
កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25): ពីការសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ
ដោយ
អំពី Khmer Enterprise

ប្រធានបទសម្រាប់កម្មវិធី CAMESCO ឆ្នាំ២០២៥ នេះគឺ​ “ពីការសហការគ្នា ទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ” ដែលជាកិច្ចសហប្រតិបត្តិការរៀបចំដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងអង្គការស្វីសខន់ថាក់កម្ពុជា​ (Swisscontact Cambodia) និងតាមរយៈការផ្តល់ ហិរញ្ញប្បទានពីសហគ្រិនខ្មែរ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងទី​​​ភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ សន្និសីទនេះ គឺជាអនុសកម្មភាពមួយក្រោមកម្មវិធីការពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3EI)។

ចាប់តាំងពី ឆ្នាំ២០២២មកនេះគឺជាឆ្នាំទី៤ ជាប់គ្នានៃការរៀបចំសន្និសីទមួយនេះ បានកំពុងនឹងបន្តជំរុញបរិយា- កាសល្អ និងរឹងមាំសម្រាប់សហគ្រិនភាពនៅកម្ពុជា។ ប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនទាំងបរិមាណ និង ផលវិជ្ជមាន ដែលមានការចូលរួមចំណែកយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ ឆ្លុះបញ្ចាំងពីការសម្រេចបានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហការ ការពង្រីកឱកាស និងការទាក់ទាញ ការវិនិយោគកាន់តែច្រើនដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បាន មានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហការគ្នា សហគ្រិនខ្មែរនិងដៃគូសហការ បាននិងកំពុងធ្វើការដើម្បីកសាងនិង ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមរយៈការផ្តល់ការគាំទ្រត្រឹមត្រូវ និងបង្កើតឥទ្ធិពលវិជ្ជមានដល់សហគ្រិន នៅកម្ពុជា។ អង្គភាពនីមួយៗមានតួនាទីពិសេសរៀងៗខ្លួន ក្នុងការផ្តល់ធនធាន និងជំនាញ ដើម្បីដោះស្រាយបញ្ហា ប្រឈម។”

CAMESCO25 បន្តរក្សាគោលបំណងរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយមានការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការចែករំលែកចំណេះដឹង ការជំរុញការអនុវត្តល្អ និងការសហការជាមួយអ្នកពាក់ព័ន្ធចម្រុះក្រោមគំនិតផ្តួច ផ្តើម3EI។ គម្រោងមួយនេះត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តួយ៉ាងតាមសកម្មភាពសំខាន់ៗដូចជា កម្មវិធីជួបជុំ១ថ្ងៃ ដើម្បីសហគ្រិន (Give A Day) និងកិច្ចប្រជុំបណ្តាញស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (EBN)។

នៅក្នុងសុន្ទរកថារបស់លោក Grüninger លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសស្វីសក្នុងការគាំទ្រ សហគ្រិនភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនៅកម្ពុជា។ លោកបានកត់សម្គាល់ថា ការអភិវឌ្ឍជាសកល ថ្មីៗនេះបានរំលេចនូវភាពចាំបាច់នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសេដ្ឋកិច្ចមួយឱ្យមានពិពិធភាពមាន ប្រព័ន្ធត្រឹមត្រូវ និងមានភាពធន់ជាងមុន។ លោក Grüninger បានបន្តថា នៅក្នុងបរិបទនេះ វិស័យសហគ្រាស ធុនតូច និងមធ្យមដែលរឹងមាំ និងមានថាមវន្ត អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ ជំរុញនវានុវត្តន៍ និង លើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ ដើម្បីសម្រេចបាននូវគោលដៅនេះ លោកបានចង្អុលបង្ហាញពី តម្រូវការក្នុងការកែលម្អនូវបរិយាកាសអនុលោមភាពសម្រាប់ធុរកិច្ច និងការពង្រីកលទ្ធភាពក្នុងការទទួលបាន ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។

CAMESCO25 ជាព្រឹត្តិការណ៍ពេញមួយថ្ងៃ ដែលបានផ្តល់នូវសកម្មភាពជាច្រើន ចាប់ពីការធ្វើបទបង្ហាញរហូត ដល់ការពិភាក្សា ដោយផ្តោតទៅលើប្រធានបទសំខាន់ៗនិងនិន្នាការដែលកំពុងកើតមាន ដោយសង្កត់ទៅលើបញ្ហា ប្រឈម ព្រមទាំងការបង្ហាញពីដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តនៅបណ្តាប្រទេសផ្សេងៗ ក្នុងសកលលោក។ ផងដែរនោះ កម្មវិធីសន្និសីទបានបង្ហាញប្រធានបទសំខាន់ចំនួន៥ ចាប់ពីផលវិជ្ជមាន រហូត ដល់ការវិនិយោគដែលភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ទៅនឹងការអនុវត្តល្អៗនៅក្នុងតំបន់ និងពិភពលោក។

“អង្គការស្វីសខន់ថាក់នៅតែបន្តចូលរួមចំណែក និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ធ្វើយ៉ាងណាលើក កម្ពស់ការរីកចម្រើនប្រកបដោយចីរភាព។ តាមរយៈគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការ វិនិយោគ (3Ei) យើងក្នុងនាមជាអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងម្ចាស់សមូហភាព ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹង ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា (CAMESCO) បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ដោយការកៀរគរដៃគូពី គ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងការប្រែក្លាយគោលដៅរួមទៅជាដំណោះស្រាយ ដែលយើងទាំងអស់គ្នាអាចអនុវត្តបាន តាមរយៈការសិក្សាស្វែងយល់ពីគ្នាវិញទៅមក និងភាពជាដៃគូជាមួយគ្នា។” -លោកបណ្ឌិត ដានីញ៉េល នូហ្រ្គាហា នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់

ទន្ទឹមគ្នា ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយមូលនិធិ Sasakawa Peace Foundation (SPF), មូលនិធិ Nippon, ADB Frontier, អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ), និង Aspen Network of Development Entrepreneurs (ANDE)​, សន្និសីទនេះក៏មានវគ្គជំនួប ដើម្បីជំរុញបណ្តាញ និងឱកាស វិនិយោគរវាងធុរកិច្ចថ្មី/សហគ្រាសធុនតូច និងមធ្យម និងវិនិយោគិន។




អត្ថបទបន្ទាប់


តើជម្លោះការទូត និងពាណិជ្ជកម្មរវាងជប៉ុន និងចិន អាចជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដល់កម្ពុជា?

ជម្លោះការទូត និងពាណិជ្ជកម្មរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ដែលបានឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ កំពុងបង្កជាក្ដីបារម្ភចំពោះការរាលដាលដល់សេ…

មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ នឹងរៀបចំឡើង ២ថ្ងៃ ដោយរំពឹងស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនកុះករ

មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ នឹងរៀបចំសម្ដែងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី ១២ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅណាហ្កាវើលដ៏ រាជធានីភ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ