អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនធំមួយទៀត សម្រេចនាំចូលកង់ និងម៉ូតូអគ្គិសនី មកកាន់ទីផ្សារកម្ពុជា ខណៈសម្ទុះប្រើប្រាស់កំពុងកើនឡើង


ក្រុមហ៊ុន យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក។ ឥឡូវនេះ ក្រុមហ៊ុន យ៉ាឌា បានសម្រេចចូលមកប្រលូកក្នុងទីផ្សារកម្ពុជាហើយ ដោយបានបង្កើតឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណូឡូជ ដើម្បីនាំចូលកង់ និងម៉ូតូអគ្គិសនី មកលក់នៅក្នុងទីផ្សារកម្ពុជា ខណៈដែលទីផ្សារប្រើប្រាស់កំពុងកើនឡើងខ្លាំង។
ក្រុមហ៊ុនធំមួយទៀត សម្រេចនាំចូលកង់ និងម៉ូតូអគ្គិសនី មកកាន់ទីផ្សារកម្ពុជា ខណៈសម្ទុះប្រើប្រាស់កំពុងកើនឡើង

លោក យីវ ផាន់ណា នាយកប្រតិបត្តិក្រុមហ៊ុន YADEA Cambodia មានប្រសាសន៍ថា ដោយមានឆន្ទៈចូលរួមជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ក្រុមហ៊ុន ហុង ហ៊ា ថេកណូឡូជី បាននាំចូលកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក មកលក់ជូនប្រជាពលរដ្ឋកម្ពុជាសម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃ ដោយចំណាយតិចបំផុតបើធៀបនឹងម៉ូតូសាំង។ ប៉ុន្ដែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការប្រើប្រាស់យានយន្ដដែលមិនមានផ្សែងនេះ កំពុងមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

លោក យីវ ផាន់ណា បានគូសបញ្ជាក់បន្ថែមថា ការបើកលក់នៅពេលនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់អំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់កង់ និងម៉ូតូអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។

លើសពីនេះ កង់ និងម៉ូតូអគ្គិសនី មានភាពសំខាន់ក្នុងការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ យ៉ាងណាមិញ លោក យីវ ផាន់ណា បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មល្អទៅកាន់អតិថិជន ដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់ ដោយ លោក យីវ ផាន់ណា សង្ឃឹមថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងជាងគេនៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្ម ជាពិសេសក្រុមហ៊ុនយ៉ាឌា ក៏មានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

លោក យីវ ផាន់ណា បានបន្ថែមទៀតថា លោកពិតជាមានមោទនភាពដែលបានាំយកកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំមកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាមធ្យាបាយ ធ្វើដំណើរប្រចាំថ្ងៃ និង ប្រកបអាជីវកម្ម។ សូមបញ្ជាក់ថា ក្រុមហ៊ុន យ៉ាឌា ត្រូវបានបង្កើតឡើងជាង ២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗ ចំនួន៨ ព្រមទាំងចរាចរជាង ១០០ ប្រទេស និងមានអ្នកប្រើប្រាស់ជាង ៧០លាននាក់ នៅទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


ប្រទេសកម្ពុជានឹងរៀបចំទិវាជាតិនវានុវត្តន៍ បច្ចេកវិទ្យា វិទ្យាសាស្ត្រជា លើក ដំបូង ដែលមិន ធ្លាប់ មាន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) នឹងរៀបចំ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដំបូងគេបង្អស…

កម្ពុជា ស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មកម្ពុជាបន្ថែម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ