កិច្ចព្រមព្រៀង Brexit

អង់គ្លេស និងអឺរ៉ុប ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀងរួមគ្នា អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេល Brexit


ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយរួមគ្នាហើយ អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេលនៃការចាក់ចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ខណៈដែលរយៈពេលអន្តរកាលនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២០។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានអង់គ្លេសកាលពីម្សិលមិញ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Borish Jonhson (www.globaltimes.cn)
ដោយ

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ក៏បាន​បញ្ចាក់ផងដែរ នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​ព្រហស្បត្តិ៍ ទី ២៤ ខែធ្នូ អំពីការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និងសហភាព​អឺរ៉ុបនេះ។

លោក Johnson បានបញ្ជាក់ប្រាប់​សារព័ត៌មានថា «កិច្ចព្រមព្រៀង​គឺ ត្រូវបាន​ធ្វើ​រួចរាល់ហើយ! ខ្សែបន្ទាត់​ក្រហម​សំខាន់ៗ​របស់យើង អំពី​ការវិល​ត្រឡប់​មកវិញ​នៃ​អធិបតេយ្យ​ភាព​ត្រូវបាន​សម្រេច​បាន​មកវិញហើយ!»។

ទន្ទឹមគ្នានេះដែរ ប្រធាន​គណៈកម្មការអឺរ៉ុប​លោកស្រី អ៊ូសុលឡា វុន ឌឺ លីយ៉ិន បាន​បញ្ជាក់​ក្នុងសន្និសីទ​សារព័ត៌មាន​ក្នុងទីក្រុង​ប្រុចស៊ែល​ដែរថា «ជាទីបំផុត យើង​បាន​រកឃើញ​កិច្ចព្រមព្រៀង​មួយហើយ! វាគឺជា​​ផ្លូវ​មួយដ៏វែងឆ្ងាយ និង​មាន​ខ្យល់​បោកបក់ខ្លាំង ប៉ុន្ដែ យើង​នៅតែអាច​រកបាន​កិច្ចព្រមព្រៀង​ដ៏ល្អមួយ​ដើម្បីបង្ហាញ»។

លោកស្រី បន្ថែមថា កិច្ចព្រមព្រៀងនេះ គឺ​មាន​ យុត្តិធម៌ និង​មានតុល្យភាព ហើយវា​មានភាពត្រឹមត្រូវ និង​ប្រកបដោយ​ការទទួលខុសត្រូវ សម្រាប់​ភាគីទាំងពីរ​បន្ដ​អនុវត្ត។

កិច្ចព្រមព្រៀងនេះ ធ្វើឡើង​តែមួយសប្ដាហ៍​ប៉ុណ្ណោះ មុនពេល​​រយៈពេល​អន្តរកាល​​នៃ Brexit ដែលនឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ២០២០នេះ។

កាសែត​ Evening Standard ដែលបាន​ស្រង់​សម្ដីប្រភពពី​រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យដឹងថា កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រនេះ នឹង​មានន័យថា ពន្ធ​គយ​ស្មើសូន្យ និង​កូតាសូន្យ សម្រាប់​លំហូរ​ទំនិញ​រាប់រយ​ពាន់លាន​ដុល្លារ ហើយមានន័យថា អង់គ្លេស អាចនឹងដកហូត​មកវិញពីសហភាពអឺរ៉ុប​​នូវ​ការគ្រប់គ្រងលុយ, ព្រំដែន, ច្បាប់, ពាណិជ្ជកម្ម និង​ដែននេសាទ​របស់ខ្លួន។

សភា​អង់គ្លេស​នៅតែត្រូវការ​ផ្ដល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងន នៅដំណាច់​ឆ្នាំនេះ មុននឹង​វា​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ចាប់ពីថ្ងៃទី ០១ ខែ​មករា ឆ្នាំ២០២១។ សហភាពអឺរ៉ុប ក៏​ទំនងជានឹង​ដាក់​​ការអនុវត្ត​បណ្ដោះអាសន្ន នៃកិច្ចព្រមព្រៀងនេះ រហូតដល់​មានការ​បោះឆ្នោត​​ពីសមាជិក​សភាអឺរ៉ុប នៅក្នុង​ឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា សម្រេចបានការនាំចេញជាង ២ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានបង្ហាញពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន៦មុខដែលបាននាំចេញនៅក្នុងឆ្នាំ២០…

ធនាគារកណ្ដាលថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃ ឆ្នាំ២០២១ មកនៅត្រឹម ៣,២%

ព័ត៌មាន
ដោយសារតែមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការធ្លាក់ចុះ នៅតែបន្ដមាន ធនាគារកណ្ដាលថៃ បានកាត់បន្ថយនូវចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ