វិស័យទេសចរណ៍

តើគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ មានសារសំខាន់យ៉ាងណាខ្លះ?


ក្រោយមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភថា ការសាងសង់បង្គោលអង់តែនទូរសព្ទនៅតំបន់ទេសចរណ៍ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ អាចធ្វើឱ្យបាត់បង់សោភណភាពធម្មជាតិ និងភាពស្ងប់ស្ងាត់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិមួយនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានចេញមកអះអាងថា គម្រោងសាងសង់បង្គោលអង់តែនទូរសព្ទនេះមិនបានធ្វើឱ្យប៉ះពាល់ដល់រូបរាងធម្មជាតិនៃតំបន់នេះនោះទេ ដ្បិតថា បង្គោលអង់តែននេះសាងសង់ឡើងប្រកបដោយសោភណភាព និងមានសណ្ឋានដូចដើមឈើ។ តើការសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារមានសារសំខាន់យ៉ាងណាខ្លះ?
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានរៀបចំសាងសង់បង្គោលអង់តែនទូរសព្ទនៅតំបន់ខ្នងផ្សារក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីដើមខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ ពោលគឺអង់តែនទូរសព្ទនឹងសង់ឡើងប្រកបដោយសោភណភាព មានរូបរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទីលំហែបៃតងនេះនោះទេ ពោលគឺមិនដូចនឹងរូបភាព និងការលើកឡើងមួយចំនួននៅក្នុងបណ្តាញសង្គមឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ បង្គោលអង់តែនទូរសព្ទនេះមានកម្ពស់ប្រមាណ១០ម៉ែត្រ នឹងដាក់បង្កប់ជាមួយដើមឈើនៅផ្នែកម្ខាងនៃកំពូលភ្នំខ្នងផ្សារ ហើយគម្រោងសាងសង់នេះនឹងអាចរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។

​សម្រាប់ឯកឧត្តម ខ្វៃ អាទិត្យា គម្រោងសាងសង់អង់តែនទូរសព្ទនៅតំបន់ខ្នងផ្សារនេះ ក៏ជាផ្នែកមួយជួយជំរុញការទាក់ទាញ និងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់នោះ ពោលគឺមិនត្រឹមតែជួយពង្រឹងដល់សេវាកម្មទេសចរណ៍បន្ថែមនោះទេ ហើយក៏ជាផលប្រយោជន៍យ៉ាងសំខាន់ដល់ការជួយអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ឱ្យមានភាពល្អប្រសើរ និងកសាងសហគមន៍នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតងនេះផងដែរ។

​គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ​ដាក់ផែនការដំឡើងបង្គោលអង់តែននៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលឱ្យបានចំនួន១០០ដើម ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ គម្រោងនេះទទួលបានការគាំទ្រ និងសាទរពីភ្ញៀវទេសចរ និងអ្នកជំនាញទេសចរណ៍យ៉ាងខ្លាំងផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជា គ្រោងបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកៀរគរទុនសម្រាប់អភិវឌ្ឍន៍គម្រោងនានា

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននានា អាចកៀរគរទុនយកទៅអភិវឌ្ឍន៍គម្រោងនានា។ បើត…

តម្លៃស្វាយកែវរមៀតមិនទាន់ហក់ឡើងវិញនៅឡើយទេ ខណៈអ្នកដាំស្នើឱ្យអ្នកពាក់ព័ន្ធជួយរកទីផ្សារ

តម្លៃផ្លែស្វាយកែវរមៀតបានធ្លាក់ចុះជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ហើយមកទល់ពេលនេះវាមិនទាន់ឡើងថ្លៃមកវិញនោះទេ ដោយតំបន់ខ្លះអាចលក់បានក្រោម២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ