Advertisement
ផ្សារ​ទំនិញ​បោះដុំ Makro

ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ផ្សារ​ម៉ាក្រូ​មាន​អតិថិជន​ជិត​១​ម៉ឺន​នាក់​សម្រុក​ចូល​ទៅ​ទិញ​ទំនិញ


ថ្ងៃ​បើក​ទ្វារ​ដំបូង​​របស់​ផ្សារ​ម៉ាក្រូ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​​បាន​​សម្រុក​ចូល​ទិញ​ទំនិញ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្សារ​នេះ បាន​អះអាង​ថា មាន​មនុស្ស​ជិត​១​ម៉ឺន​នាក់ បាន​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​មួយ​នេះ ខណៈ​ដែល​ការ​លក់​មាន​លើស​ការ​គ្រោង​ទុក។
ទិដ្ឋភាព​ផ្សារ ម៉ាក្រូ នៅថ្ងៃ​ដំបូង​នៃ​ការ​បើក​លក់​ជា​ផ្លូវការ ថ្ងៃ​ទី១៧ ធ្នូ ២០១៧។
ដោយ
អំពី ផ្សារ Makro 468
Advertisement

រាប់​ចាប់​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​១០​យប់​នៃ​ថ្ងៃ​បើក​សម្ពោធ​ផ្សារ​ម៉ាក្រូ និង​ជា​ថ្ងៃ​បើក​ទ្វារ​លក់​ទំនិញ​ជូន​អតិថិជន​លើក​ដំបូង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ មាន​អតិថិជន​ប្រមាណ​៧០០០ ទៅ ៨០០០​នាក់ បាន​សម្រុក​ចូល​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ។ 

លោក ថាណាភុប ប្រាកខនសុង នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ​ម៉ាក្រូ បាន​លើក​ឡើង​ថា មុខ​ទំនិញ​សរុប​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ម៉ាក្រូ មាន​រហូត​ដល់​ជាង ១២០០០​មុខ​ទំនិញ​ខុសៗ​គ្នា ដោយ​ក្នុង​នោះ​រួមមាន ផលិតផល​ដូចជា ប្រភេទ​អាហារ Fast Food, អាហារ​ស្ងួត និង​ផលិតផល​មិន​មែន​ជា​ចំណី​អាហារ​ជា​ច្រើន​មុខ​ទៀត។ ក្នុង​នោះ​ដែរ ផលិតផល​ក្នុង​ស្រុក​ដែល​មាន​លក់​នៅ​ក្នុង​ផ្សារ​នេះ មាន​ប្រមាណ​៣០% ដែល​ភាគច្រើន​ជា​ផលិតផល​ចំណី​អាហារ​ស្រស់ៗ ក្រៅ​ពី​នោះ ភាគច្រើន​បំផុត​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ។ 

លោក ថាណាភុប បន្ត​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​រង់ចាំ​ការ​មកដល់​របស់​ផ្សារ​ម៉ាក្រូ​នេះ​យូរ​ហើយ ហើយ​ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្លះ ក៏​ធ្លាប់​បាន​ទិញ​ទំនិញ​នៅ​ផ្សារ​ម៉ាក្រូ​នេះ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ផង​ដែរ ដូចជា​ នៅ​ទីក្រុង​ប៉ោយប៉ែត និង​ខេត្ត​ប៉ៃលិន ជាដើម។ មិន​តែ​ប៉ុណ្ណោះ ផ្សារ​ម៉ាក្រូ​ក៏​មាន​នៅ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​របស់​ថៃ ដូចជា ត្រាត ចាន់ថាបុរី និង​ស្រះកែវ ជាដើម។

នាយក​គ្រប់គ្រង​ទូទៅ​ផ្សារ​ម៉ាក្រូ​ដដែល​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា បើ​តាម​គម្រោង​ នៅ​ឆ្នាំ​ក្រោយ​នេះ ផ្សារ​ម៉ាក្រូ​សាខា​ទី​២ នឹង​អាច​មាន​វត្តមាន​នៅ​រាជ​ធានី​ភ្នំពេញ​ឆាប់ៗ​ខាង​មុខ​នេះ។ 

សូម​ជម្រាប​ដែរ​ថា ផ្សារ​ម៉ាក្រូ​ត្រូវ​បាន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក អិលវ៉ាយភី គ្រុប ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ស៊ីភី គ្រុប របស់​ថៃ ហើយ​ផ្សារ​ដែល​​​សាងសង់​លើ​ផ្ទៃ​ដី​សរុប ៥​ហិកតា ក្នុង​នោះ មាន​១​ម៉ឺន​ម៉ែត្រ​ការ៉េ គឺ​ជា​ទីតាំង​សំខាន់​សម្រាប់​ការ​លក់​ទំនិញ​ប្រកប​ដោយ​ផាសុកភាព ព្រម​ជាមួយ​នឹង​ចំណត​យាន​យន្ដ​ជាង ៥០០​គ្រឿង​ផង​ដែរ៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារខុនដូលំដាប់អន្តរជាតិកម្ពស់៤៣ជាន់ ដែលខ្ពស់ជាងគេនៅក្រុងព្រះសីហនុ បើកលក់ជាផ្លូវការ

ព័ត៌មាន
អគារខុនដូ និងពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានកម្ពស់រហូត៤៣ជាន់ ស្មើ ១៤៦ម៉ែត្រ ខ្ពស់ជាងគេបង្អស់នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសម្...

ចិន​មក​«ជា​កញ្ចប់»​​នៅ​ខេត្ត​ព្រះសីហនុ?

ព័ត៌មាន
ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ញាប់​ញ័រ​ដោយ​សំឡេង​បុកគ្រឹះ ទាំង​យប់​ទាំង​ថ្ងៃ ដោយសារ​សំណង់​របស់​ចិន​ ដែល​ប្រញាប់​ប្រញាល់​ធ្វើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ