វិស័យការបរទេស

លោក អានុទីន បើកទ្វារស្វាគមន៍លោក មីន អ៊ុងលាំង ក្រោមការរិះគន់ថា បានទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា និងបំផ្លាញកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន


នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្កើតព្រឹត្តិការណ៍នយោបាយដ៏ក្តៅគគុកមួយដោយបានបើកទ្វារវិមានរដ្ឋាភិបាលទទួលស្វាគមន៍មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ដើម្បីពិភាក្សាការងារទ្វេភាគី។ ជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានទាញទម្លាក់រដ្ឋាភិបាលរបស់លោក អានុទីន ឱ្យធ្លាក់ចូលក្នុងព្យុះ នៃការរិះគន់ពីសំណាក់ក្រុមសង្គមស៊ីវិល អ្នកតស៊ូមតិ និងអ្នកនយោបាយប្រឆាំង ដែលចោទថា ការធ្វើបែបនេះ គឺស្មើនឹងការប្រគល់ភាពស្របច្បាប់ផ្លូវការឱ្យមេដឹកនាំរដ្ឋប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។
វិស័យការបរទេស
ដោយ

នៅព្រឹកថ្ងៃទី៦ ខែសីហា លោក អានុទីន ឆានវីរៈគុល បានបើកទ្វារវិមានរដ្ឋាភិបាលទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមចំពោះមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ក្នុងនាមជាភ្ញៀវផ្លូវការនៃរដ្ឋ។ តាមការអះអាងពីការិយាល័យនាយករដ្ឋមន្ត្រីថៃ ជំនួបបិទទ្វារនេះបានផ្តោតលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការថាមពល ពាណិជ្ជកម្ម និងស្ថិរភាពព្រំដែន ដែលឡើងកម្តៅខ្លាំង។
ទោះជាយ៉ាងណាយុទ្ធសាស្ត្រការទូតរបស់លោក អានុទីន ត្រូវបានគេមើលឃើញថា ជាការដើរផ្ទុយពីប្រយោជន៍សិទ្ធិមនុស្ស។ អង្គការសង្គមស៊ីវិលថៃ ចំនួន១៦ បានចេញសេចក្តីថ្លែងការណ៍រួមភ្លាមៗ ប្រឆាំងដាច់ខាតចំពោះវត្តមានរបស់មេដឹកនាំរូបនេះ ដោយបានទាមទារឱ្យរដ្ឋាភិបាលថៃ បញ្ឈប់នយោបាយផ្តល់ផលប្រយោជន៍ និងការប្រគល់ភាពស្របច្បាប់ដល់រដ្ឋបាលយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សា ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងឧក្រិដ្ឋកម្មសង្គ្រាមលើប្រជាជនខ្លួនឯង។
ជាមួយគ្នានេះ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) អនុប្រធានគណបក្សប្រជាជនបានរិះគន់ និងចោទសួរចំៗលើឆន្ទៈនយោបាយរបស់លោក អានុទីន ដោយលោកបានបង្ហាញការព្រួយបារម្ភថា ការបង្កើតភាពស្និទ្ធស្នាលជាមួយមេដឹកនាំរដ្ឋប្រហាររូបនេះមិនត្រឹមតែមិនអាចដោះស្រាយវិបត្តិសន្តិសុខ និងជនភៀសខ្លួនបាននោះទេ ប៉ុន្តែថែមទាំងបំផ្លាញកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ាន និងធ្វើឱ្យរូបភាពការទូតរបស់ថៃលើឆាកអន្តរជាតិរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
លោក រ៉ាងស៊ីម៉ាន់ បានបន្តរិះគន់ថា រដ្ឋាភិបាលថៃគួរតែតម្កល់ផលប្រយោជន៍ជាតិជាធំ ប៉ុន្តែសកម្មភាពនៃការបើកដៃឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដើរលើកម្រាលព្រំក្រហមនៅទីក្រុងបាងកក នាពេលនេះ គឺមិនបាននាំមកនូវផលប្រយោជន៍ ឬសន្តិភាពពិតប្រាកដណាមួយសម្រាប់ប្រទេសថៃ និងតំបន់នោះឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក រឹតបន្តឹងការនាំចេញកាកសំណល់អេឡិចត្រូនិក ដើម្បីទប់ស្កាត់ការបាត់បង់រ៉ែយុទ្ធសាស្ត្រ

កាក​សំណល់​អេឡិច​ត្រូនិកដែល​ពីមុនធ្លាប់​ត្រូវបានចាត់ទុកថាជាសំរាម និងនាំចេញទៅកែច្នៃនៅបរទេស​នោះ ពេលនេះកំពុងប្រែក្លាយជាធនធានយុទ្ធសាស្ត្រដ…

សមាគមម្រេចកំពត រំពឹងនាំចេញបាន១២០តោនឆ្នាំនេះ និងបារម្ភបាតុភូតអែលនីណូទាញទម្លាក់ទិន្នផលនៅឆ្នាំក្រោយ

ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីរបស់កម្ពុជា គឺម្រេចកំពត រំពឹងអាចនាំចេញបានក្នុងរង្វង់ប្រមាណ១២០តោននៅពេញមួយឆ្នាំ២០២៦ នេះ ខណៈនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ