វិស័យការពារជាតិ

លោក អានុទីន ទទួលស្គាល់ពីការបាត់បង់ជីវិតទាហានថៃ ជាង៤ពាន់នាក់ និងរបួសជាង១ម៉ឺននាក់


ក្រោយអាស៊ាន និងសហភាពអឺរ៉ុប គ្រោងទម្លាយរបាយការណ៍ពីផ្កាយរណបដើម្បីវែកមុខរកនរណាជាអ្នកបាញ់មុនបំពានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោកអានុទីន ឆានវីរៈគុល ហាក់បន្ទន់ជំហរ ថ្នមសម្ដីមិនសូវព្រហើនដូចមុន ហើយបែរជាទទូចឱ្យកម្ពុជា វិលមកចរចាគ្នាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ មុនបន្ទន់ឥរិយាបថនេះ លោក អានុទីន បានផ្គើននឹងសហគមន៍អន្តរជាតិ រួមទាំងលោក ដូណាល់ ត្រាំ ដែលសុំឱ្យភាគីកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ភ្លាមៗ តែបែរជាលោកអនុទីន បន្តប្រកាសប្ដ
វិស័យការពារជាតិ
ដោយ

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ ហាក់មិនសូវព្រហើនដូចមុនទេ ដោយទទូចឱ្យកម្ពុជា វិលមកចូលតុចរចាគ្នា និងបានអះអាងថា ថៃ កំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ លោក អានុទីន បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅពេលធ្វើអត្ថាធិប្បាយអំពីស្ថានការណ៍វិវត្តតាមបណ្តោយព្រំដែនថៃ-កម្ពុជា ខណៈការបញ្ឆេះសង្គ្រាមរបស់ថៃ ចូលឈ្លានពានកម្ពុជា បានឈានចូលដល់ថ្ងៃទី១២ហើយ បើគិតត្រឹមថ្ងៃទី១៨ ខែធ្នូ​។

លោក អានុទីន បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសាកសពទាហានថៃ ដែលប្រភពផ្ទៃក្នុងនៅប្រទេសថៃ ទម្លាយថា មានរហូតដល់ទៅជាង៤ពាន់នាក់ និងរបួសជាង១ម៉ឺននាក់ គិតត្រឹមថ្ងៃ១៤ ខែធ្នូ នោះ នឹងបន្តស្វែងរកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ព្រោះវាជាការណ៍សម្ងាត់របស់យោធា។

នៅពេលអ្នកកាសែតសួរថា តើការថយចុះនូវការឆ្លើយតបពីភាគីកម្ពុជា បង្ហាញថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជិតឈានដល់ដំណោះស្រាយ ឬយ៉ាងណា លោក អានុទីន បានពន្យល់ថា ខណៈការប៉ះទង្គិចគ្នាដោយយោធានៅតែបន្ត លោកនឹងមិននិយាយលម្អិតបន្ថែមទៀតទេ។ ទោះជាយ៉ាងណា លោកបានបង្ហាញក្តីសង្ឃឹមថា ស្ថានការណ៍នេះនឹងបញ្ចប់យ៉ាងឆាប់រហ័ស និងធ្វើឱ្យមានលទ្ធផលល្អបំផុត។ ហើយនៅពេលសួរថា តើពេលនេះជាពេលវេលាសមស្របសម្រាប់ភាគីកម្ពុជាចរចា ឬយ៉ាងណា លោក អានុទីន បានឆ្លើយថា ប្រសិនបើកម្ពុជាប្រើហេតុផល វាគួរតែអាច។

សូមបញ្ជាក់ថា លោកស្រី កាចា កាល់ឡាស (Kaja Kallas) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា អំឡុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែធ្នូ ថា សហភាពអឺរ៉ុប អាចជួយផ្តល់រូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា កម្ពុជា មានស្បៀងគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់តម្រូវការក្នុងស្រុក ទោះកម្ពុជា រងការឈ្លានពានពីថៃ ក៏ដោយ

ប្រទេសកម្ពុជា កំពុងរងនូវការឈ្លានពានពីយោធាល្មោភសង្គ្រាមថៃ បានធ្វើឱ្យមហាជនមួយចំនួនហាក់បង្ហាញក្តីបារម្ភចំពោះបញ្ហាសន្តិសុខស្បៀងយ៉ាងខ្លាំង។ ពាក់…

ធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់យ៉ាងតក់ក្រហល់ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះខ្លាំង

ធនាគារកណ្ដាលថៃ នៅ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចុះអត្រាការប្រាក់មកនៅត្រឹម ១,២៥% ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះខ្លាំង ដែលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ