វិនិយោគវៀតណាម

វៀតណាម​វិនិយោគ ១ពាន់ ៦០០លាន​ដុល្លារ​ នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍


តម្លៃទុន​វិនិយោគ​វៀតណាម​នៅ​ក្នុង​ខេត្ត​កម្ពុជា​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម បាន​កើន​ឡើង​ដល់​ជាង ១ពាន់ ៦០០​លាន​ដុល្លារ ជាមួយ​នឹង​គម្រោង​វិនិយោគ ៤៩​គម្រោង។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)
ដោយ

នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទាំង​បី​ប្រទេស កម្ពុជា វៀតណាម ឡាវ ក្នុង​កិច្ច​ប្រជុំ​លើក​ទី១២ នៃ​គណៈកម្មការ​សម្រប​សម្រួល​ចម្រុះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម កម្ពុជា និង វៀតណាម បាន​អះអាង​ពី​ជំហរ​ថា នឹង​បន្ត​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត តាមរយៈ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ (កម្ពុជា-វៀតណាម) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅ ស្តីពី​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​លុប​បំបាត់​សារពើ​ពន្ធ​ទាក់ទង​នឹង​ប្រាក់​ចំណូល ខណៈ​ឡាវ​កំពុង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​នេះ​នៅឡើយ។

ក្រប​ខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម ត្រូវ​បាន​ង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី ក្នុង​ទិសដៅ​ជំរុញ​កិច្ច​អភិវឌ្ឍន៍​តំបន់​ត្រីកោណ និង​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ប្រែ​ក្លាយ​តំបន់​នេះ ឲ្យ​ក្លាយ​ជា​តំបន់​ប្រមូល​ផ្តុំ​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​មហាអ​នុតំបន់​មេគង្គ ក៏ដូចជា តំបន់​អាស៊ាន ផងដែរ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ទាំងបី​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដែល​គិត​មក​ដល់​ពេល​បច្ចុប្បន្ន ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ទាំងបី បាន​កើន​ឡើង​ដល់ ២៦០​ពាន់​លាន​ដុល្លារ ហើយ​កម្រិត​ចំណូល​ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បាន​ប្រែ​មុខមាត់​ថ្មី ពី​តំបន់​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត ទៅជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ដើម្បី​ផ្តល់​ភាព​កាន់​តែ​ងាយ​ស្រួល និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​នោះ កម្ពុជា​ក៏​បាន​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ផង​ដែរ ដោយ​កម្ពុជា​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ហៅកាត់​ថា CO ទម្រង់​ឌី D ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយ​មានជ័យ ឧត្តរ​មានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និង ស្ទឹងត្រែង៕




អត្ថបទបន្ទាប់


តំបន់​នៅ​ខេត្ត​ចំនួន​៨ រួម​ទាំង​ពន្ធនាគារ កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់

ព័ត៌មាន
តំបន់​មួយ​ចំនួន​នៅ​ខេត្ត​ចំនួន៨ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិ​ភាគ​ពាយ័ព្យ កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់ រួមទាំង​ពន្ធនាគារ​ចំនួន​ពី…

វៀតណាម​កំពុង​ជ្រួល​ច្របល់​រឿង​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ជា​ច្រើន បាន​និង​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោយ​ទទួល​បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ